Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 17:8 - ព្រះគម្ពីរខ្មែរសាកល

8 សូម​រក្សា​ទូលបង្គំ​ដូច​ប្រស្រី​ភ្នែក សូម​បំពួន​ទូលបង្គំ​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 សូម​ការពារ​រក្សា​ទូល‌បង្គំ​ដូច​ប្រស្រី​ភ្នែក សូម​បាំង​ទូល‌បង្គំ​ក្រោម​ម្លប់ នៃ​ចំអេង​ស្លាប​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 សូម​រក្សា​ទូលបង្គំ​ដូច​រក្សា​ប្រស្រី‌ភ្នែក សូម​ការពារ​ទូលបង្គំ​ដូច​សត្វ​ស្លាប​ក្រុង​កូន​របស់​វា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 សូម​ការ‌ពារ​រក្សា​ទូលបង្គំ ដូច​ជា​ប្រស្រី​ភ្នែក សូម​បាំង​ទូលបង្គំ នៅ​ក្រោម​ម្លប់​ចំអេង​ស្លាប​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 សូម​រក្សា​ខ្ញុំ​ដូច​រក្សា​ប្រស្រី‌ភ្នែក សូម​ការពារ​ខ្ញុំ​ដូច​សត្វ​ស្លាប​ក្រុង​កូន​របស់​វា

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 17:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​អើយ សូម​ការពារ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​ហើយ​!


ឱ​ព្រះ​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​មានតម្លៃ​យ៉ាងណាហ្ន៎​! មនុស្សលោក​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ​។


ពួកគេ​បាន​ស្កប់ស្កល់​ដោយ​ភាពបរិបូរ​នៃ​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​ឲ្យ​ពួកគេ​ផឹក​ពី​ទឹកជ្រោះ​នៃ​សេចក្ដីរីករាយ​របស់ព្រះអង្គ​។


សូម​មេត្តា​ដល់​ទូលបង្គំ​ផង ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! ដ្បិត​ព្រលឹង​របស់ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​; ទូលបង្គំ​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ រហូតដល់​ភយន្តរាយ​កន្លងផុតទៅ​។


ខ្ញុំ​ស្រែកហៅ​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ព្រះ​ដែល​បំពេញឲ្យសម្រេច​ដល់​ខ្ញុំ​។


សូមឲ្យ​ទូលបង្គំ​ស្នាក់នៅ​ក្នុង​ព្រះពន្លា​របស់ព្រះអង្គ​ជារៀងរហូត សូមឲ្យ​ទូលបង្គំ​ជ្រកកោន​នៅក្រោម​ទីលាក់កំបាំង​នៃ​ស្លាប​របស់ព្រះអង្គ​ផង​។ សេឡា


ដ្បិត​គឺ​ព្រះអង្គ​ហើយ ឱ​ព្រះ​អើយ ដែល​ឮ​ពាក្យបន់​របស់ទូលបង្គំ ព្រះអង្គ​បាន​ប្រទាន​ដល់ទូលបង្គំ​នូវ​មរតក​របស់​អ្នកដែល​កោតខ្លាច​ព្រះនាម​របស់ព្រះអង្គ​!


ដ្បិត​ព្រះអង្គ​ជា​ជំនួយ​នៃ​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​ច្រៀងដោយអំណរ​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ​។


អ្នកដែល​រស់នៅ​ក្នុង​ទីលាក់កំបាំង​របស់​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ស្នាក់នៅ​ក្រោម​ម្លប់​របស់​ព្រះដ៏មានព្រះចេស្ដា​។


ព្រះអង្គ​នឹង​ឃុំគ្រង​អ្នក​ដោយ​ចំអេងស្លាប​របស់ព្រះអង្គ ហើយ​អ្នក​នឹង​ជ្រកកោន​នៅក្រោម​ស្លាប​របស់ព្រះអង្គ​; សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ជា​ខែលធំ និង​ជា​ខែលតូច​។


ចូរ​កាន់តាម​សេចក្ដីបង្គាប់​របស់ខ្ញុំ ហើយ​មានជីវិតរស់​ចុះ​; ចូរ​កាន់តាម​សេចក្ដីបង្រៀន​របស់ខ្ញុំ​ដូចជា​ប្រស្រី​ភ្នែក​របស់អ្នក​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ ក្រោយពី​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ​សម្រាប់​សិរីរុងរឿង​របស់ព្រះអង្គ គឺឲ្យទៅ​ឯ​បណ្ដា​ប្រជាជាតិ​ដែល​ប្លន់​អ្នករាល់គ្នា ដ្បិត​អ្នកណាដែល​ប៉ះពាល់​អ្នករាល់គ្នា គឺ​បាន​ប៉ះពាល់​ប្រស្រី​ព្រះនេត្រ​របស់ព្រះអង្គ​ហើយ​។


“យេរូសាឡិម យេរូសាឡិម​អើយ! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវបាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។


“យេរូសាឡិម យេរូសាឡិម​អើយ​! អ្នក​ដែល​សម្លាប់​បណ្ដា​ព្យាការី ហើយ​គប់ដុំថ្មសម្លាប់​មនុស្ស​ដែល​ត្រូវ​បាន​ចាត់ឲ្យមក​រក​អ្នក​អើយ​! តើ​ប៉ុន្មានដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូនចៅ​របស់អ្នក ដូចដែល​មេមាន់​ប្រមូល​កូន​របស់​វា​មកជ្រក​ក្រោម​ស្លាប ប៉ុន្តែ​អ្នក​មិន​ព្រម​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម