Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:5 - ព្រះគម្ពីរខ្មែរសាកល

5 “វេទនា​ហើយ​! អាស្ស៊ីរី ដែលជា​រំពាត់​នៃ​កំហឹង​របស់យើង​! ឈើច្រត់​ក្នុង​ដៃ​ពួកគេ គឺជា​សេចក្ដីក្រេវក្រោធ​របស់យើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 វេទនា​ដល់​ពួក​សាសន៍​អាស‌ស៊ើរ ដែល​ជា​ដំបង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ហើយ​រំពាត់​នៅ​ដៃ​គេ គឺ​ជា​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ជន‌ជាតិ​អាស្ស៊ីរី​ត្រូវ​វេទនា​ហើយ! យើង​នឹង​ប្រើ​ពួក​គេ​ជា​ដំបង ដើម្បី​ធ្វើ​តាម​កំហឹង​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 វេទនា​ដល់​ពួក​សាសន៍​អាសស៊ើរ ដែល​ជា​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​អញ ហើយ​រំពាត់​នៅ​ដៃ​គេ គឺ​ជា​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ជន‌ជាតិ​អាស្ស៊ីរី​ត្រូវ​វេទនា​ហើយ! យើង​នឹង​ប្រើ​ពួក​គេ​ជា​ដំបង ដើម្បី​ធ្វើ​តាម​កំហឹង​របស់​យើង។

សូមមើលជំពូក ចម្លង




អេសាយ 10:5
31 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ចេញពី​ស្រុក​នោះ​ទៅ​អាស្ស៊ីរី ហើយ​សង់​នីនីវេ រេហូបូត កាឡាស


ដំបងរាជ្យ​នៃ​សេចក្ដីអាក្រក់​នឹង​មិន​ស្ថិតនៅ​លើ​ទឹកដីដែលជា​ចំណែក​របស់​មនុស្ស​សុចរិត​ឡើយ ក្រែងលោ​មនុស្ស​សុចរិត​លូក​ដៃ​ទៅ​រក​អំពើទុច្ចរិត​។


ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​ទូលបង្គំ​រួចពី​មនុស្ស​ដោយ​ព្រះហស្ត​របស់ព្រះអង្គ​ផង គឺ​ឲ្យរួចពី​មនុស្សលោក​ដែល​ចំណែក​របស់គេ​នៅក្នុង​ជីវិត​នេះ​។ ព្រះអង្គ​បាន​បំពេញ​ពោះ​ពួកគេ​ដោយ​អ្វីដែល​ព្រះអង្គ​សន្សំទុក នោះ​ពួកគេ​ក៏​ស្កប់ចិត្ត​ដែល​មាន​កូនចៅ ហើយ​បន្សល់​អ្វីដែលសល់​ដល់​ទារក​របស់ខ្លួន​។


តើ​ពូថៅ​អាច​អួត​ខ្លួន​ចំពោះ​អ្នកដែល​កាប់​ដោយ​វា​ឬ​? តើ​រណារ​អាច​លើក​ខ្លួន​ឡើង​ចំពោះ​អ្នកដែល​អារ​ដោយ​វា​ឬ​? នោះ​ប្រៀបដូចជា​រំពាត់​យារ​ខ្លួនវា​ទាស់នឹង​អ្នកដែល​លើក​វា​ឡើង ឬ​ប្រៀបដូចជា​ដំបង​លើក​មនុស្សដែល​មិនមែន​ជា​ឈើ​នោះ​វិញ​!


ដ្បិត​នៅតែបន្តិចទៀត សេចក្ដីក្រេវក្រោធ​នឹង​បញ្ចប់ ហើយ​កំហឹង​របស់យើង​នឹង​ឆ្ពោះទៅ​ការបំផ្លាញ​ពួកគេ​វិញ”។


ពួកគេ​មក​ពី​ស្រុក​ឆ្ងាយ ពី​ចុងបំផុត​នៃ​ផ្ទៃមេឃ គឺ​ព្រះយេហូវ៉ា និង​អាវុធ​នៃ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​នឹងមក ដើម្បី​បំផ្លាញ​ផែនដី​ទាំងមូល​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ស្បថ​ថា​៖ “ដូចដែល​យើង​បាន​គិត​យ៉ាងណា នឹង​កើតមាន​យ៉ាងនោះ​ជាប្រាកដ ដូចដែល​យើង​បាន​គ្រោងទុក​យ៉ាងណា វា​នឹង​សម្រេច​យ៉ាងនោះដែរ


គឺ​យើង​នឹង​កម្ទេច​អាស្ស៊ីរី​នៅក្នុង​ទឹកដី​របស់យើង ក៏​នឹង​ជាន់ឈ្លី​អាស្ស៊ីរី​នៅលើ​តំបន់ភ្នំ​របស់យើង​; នឹម​របស់គេ​នឹង​ចាកចេញ​ពី​លើ​អ៊ីស្រាអែល បន្ទុក​របស់គេ​នឹង​ចាកចេញ​ពី​លើ​ស្មា​របស់ពួកគេ”។


មើល៍! ទឹកដី​របស់​ជនជាតិខាល់ដេ​! ប្រជាជន​នៃ​ទឹកដីនោះ​លែង​មាន​ទៀត​ហើយ​។ ជនជាតិអាស្ស៊ីរី​បាន​កំណត់​ទឹកដីនោះ​សម្រាប់​សត្វព្រៃនៅទីរហោស្ថាន​; ពួកគេ​បាន​ដំឡើង​ប៉ម​របស់ខ្លួន ហើយ​កម្ទេច​បន្ទាយ​របស់ទឹកដីនោះ ព្រមទាំង​ធ្វើឲ្យ​ទឹកដីនោះ​ទៅជា​ទីបាក់បែក​ផង​។


ប្រជាជន​របស់ខ្ញុំ​អើយ ចូរ​ទៅ​! ចូរ​ចូលទៅ​ក្នុង​បន្ទប់​របស់ខ្លួន ហើយ​បិទ​ទ្វារ​នៅខាងក្រោយ​អ្នក​ចុះ ចូរ​លាក់ខ្លួន​បន្តិច​សិន រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​កន្លងផុតទៅ​!


ក៏ប៉ុន្តែ​យើង​នឹង​ធ្វើទុក្ខ​អើរាល នោះ​នាង​នឹង​មាន​ការថ្ងូរ និង​ការទួញសោក ហើយ​នាង​នឹង​បាន​ដូចជា​ចង្ក្រានអាសនា​ដល់​យើង​។


មើល៍! ព្រះនាម​របស់​ព្រះយេហូវ៉ា​មក​ពី​ចម្ងាយ​! ព្រះពិរោធ​របស់ព្រះអង្គ​ឆេះឡើង ក៏​មាន​ផ្សែង​យ៉ាងក្រាស់ ព្រះរឹម​របស់ព្រះអង្គ​ពេញ​ដោយ​សេចក្ដីក្រេវក្រោធ ព្រះជិវ្ហា​របស់ព្រះអង្គ​ដូចជា​ភ្លើង​ដែល​ស៊ីបំផ្លាញ


ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​គេ​ឮ​ព្រះសូរសៀង​ដ៏រុងរឿង​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ឃើញ​ការចុះមក​នៃ​ព្រះពាហុ​របស់ព្រះអង្គ ជាមួយនឹង​ព្រះពិរោធ​ដ៏ក្រេវក្រោធ និង​ភ្លើងសន្ធោសន្ធៅ​ដែល​ស៊ីបំផ្លាញ ព្រមទាំង​ព្យុះភ្លៀង ព្យុះសង្ឃរា និង​ដុំទឹកកក​ផង​។


ដ្បិត​នេះ​ជា​ប្រជាជន​ដែល​បះបោរ ជា​កូនចៅ​ដែល​ភូតភរ ជា​កូនចៅ​ដែល​មិន​ព្រម​ស្ដាប់តាម​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា


ដ្បិត​ព្រះពិរោធ​របស់​ព្រះយេហូវ៉ា​មកលើ​គ្រប់ទាំង​ប្រជាជាតិ ហើយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​មកលើ​ពលទ័ព​ទាំងអស់​របស់ពួកគេ​។ ព្រះអង្គ​បាន​ញែកចេញបំផ្លាញ​ពួកគេ ក៏​បាន​ប្រគល់​ពួកគេ​ទៅ​ការកាប់សម្លាប់​។


នៅពេល​អ្នករាល់គ្នា​បាន​ឃើញ ចិត្ត​របស់អ្នករាល់គ្នា​នឹង​រីករាយ ឆ្អឹង​អ្នករាល់គ្នា​នឹង​លូតលាស់​ដូច​ស្មៅខ្ចី​; ព្រះហស្ត​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​សម្ដែង​ដល់​បាវបម្រើ​របស់ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​សត្រូវ​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​នឹង​នាំមក​លើ​អ្នក និង​លើ​ប្រជារាស្ត្រ​របស់អ្នក ព្រមទាំង​លើ​វង្សត្រកូល​របស់​ឪពុក​អ្នក នូវ​គ្រា​ដែល​មិន​ធ្លាប់​កើតមាន​តាំងពី​ថ្ងៃ​ដែល​អេប្រាអិម​បែកចេញ​ពី​យូដា គឺ​ស្ដេច​នៃ​អាស្ស៊ីរី​។


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​កោរ​សក់ក្បាល និង​រោម​ជើង​ផង ដោយ​កាំបិតកោរ​ដែល​ជួល​មកពី​ខាងនាយ​ទន្លេអ៊ើប្រាត គឺ​ដោយ​ស្ដេច​អាស្ស៊ីរី ហើយ​កាំបិតកោរនោះ​នឹង​បំបាត់​ទាំង​ពុកចង្កា​ផង​។


ដ្បិត​មុន​ក្មេង​នេះ​ចេះ​ហៅថា ‘ឪពុក’ ឬ ‘ម្ដាយ’ ទ្រព្យសម្បត្តិ​របស់​ដាម៉ាស់ និង​ជ័យភណ្ឌ​របស់​សាម៉ារី​នឹង​ត្រូវគេ​យកទៅ​នៅចំពោះ​ស្ដេច​អាស្ស៊ីរី”។


ដូច្នេះ មើល៍! ព្រះអម្ចាស់​នឹង​ធ្វើឲ្យ​ទឹក​ទន្លេអ៊ើប្រាត​ដ៏ខ្លាំងក្លា ហើយ​ច្រើន ឡើងមក​គ្របលើ​ពួកគេ គឺ​ស្ដេច​អាស្ស៊ីរី និង​អស់ទាំង​សិរីរុងរឿង​របស់ទ្រង់​។ ទឹកទន្លេនោះ​នឹង​ឡើងមក​គ្របលើ​អស់ទាំង​ប្រឡាយ​របស់ពួកគេ ហើយ​ហូរ​មកលើ​អស់ទាំង​ច្រាំង​របស់ពួកគេ


“ស្ដេច​នោះ​នឹង​ធ្វើ​តាមអំពើចិត្ត ក៏​នឹង​តម្កើង​ខ្លួន​ឡើង ហើយ​លើក​ខ្លួន​ឡើង​លើ​អស់ទាំង​ព្រះ ព្រមទាំង​និយាយ​អាក្រក់ក្រៃលែង​ទាស់នឹង​ព្រះលើអស់ទាំងព្រះ​។ ទ្រង់​នឹង​ចម្រើនឡើង រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​បញ្ចប់ ដ្បិត​អ្វីដែល​ត្រូវបាន​កំណត់ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម