Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 66:14 - ព្រះគម្ពីរខ្មែរសាកល

14 នៅពេល​អ្នករាល់គ្នា​បាន​ឃើញ ចិត្ត​របស់អ្នករាល់គ្នា​នឹង​រីករាយ ឆ្អឹង​អ្នករាល់គ្នា​នឹង​លូតលាស់​ដូច​ស្មៅខ្ចី​; ព្រះហស្ត​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​សម្ដែង​ដល់​បាវបម្រើ​របស់ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​សត្រូវ​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 អ្នក​រាល់​គ្នា​នឹង​ឃើញ ហើយ​មាន​អំណរ​រីក‌រាយ​ក្នុង​ចិត្ត ឯ​អ្នក​រាល់​គ្នា​នឹង​បាន​ស្រស់​ដូច​ស្មៅ​ខ្ចី ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​ចេញ ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នឹង​សង្កត់​លើ​អស់​ទាំង​ខ្មាំង​សត្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹម បាន​សុខ‌សាន្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ ព្រះ‌អម្ចាស់​នឹង​សម្តែង​ព្រះ‌បារមី ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ​ឃើញ តែ​ព្រះអង្គ​សម្តែង​ព្រះ‌ពិរោធ​ទាស់​នឹង ខ្មាំង​សត្រូវ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឯង​រាល់​គ្នា​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្ដី​អំណរ​រីក‌រាយ​ក្នុង​ចិត្ត ឯ​ឆ្អឹង​ឯង​រាល់​គ្នា នោះ​នឹង​បាន​ស្រស់​ដូច​ស្មៅ​ខ្ចី ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំដែង​ចេញ ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់ ហើយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ នឹង​សង្កត់​លើ​អស់​ទាំង​ខ្មាំង​សត្រូវ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹម បាន​សុខ‌សាន្ត​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញ ដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ អុលឡោះ‌តាអាឡា​នឹង​សំដែង​អំណាច ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​ឃើញ តែ​ទ្រង់​សំដែង​កំហឹង​ទាស់​នឹង ខ្មាំង​សត្រូវ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




អេសាយ 66:14
27 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទៀងត្រង់​ឃើញ​ដូច្នេះ ក៏​អរសប្បាយ រីឯ​អស់ទាំង​មនុស្សទុច្ចរិត​ក៏​បិទ​មាត់​។


ចិត្ត​អរសប្បាយ​ជា​ថ្នាំ​ដ៏ល្អ ប៉ុន្តែ​វិញ្ញាណ​ខ្ទេចខ្ទាំ​ធ្វើឲ្យ​ឆ្អឹង​រីងស្ងួត​។


ការនេះ​នឹង​បានជា​ការជាសះស្បើយ​ដល់​រូបកាយ​អ្នក និង​ជា​ការស្រស់ស្រាយឡើងវិញ​ដល់​ឆ្អឹង​អ្នក​។


“វេទនា​ហើយ​! អាស្ស៊ីរី ដែលជា​រំពាត់​នៃ​កំហឹង​របស់យើង​! ឈើច្រត់​ក្នុង​ដៃ​ពួកគេ គឺជា​សេចក្ដីក្រេវក្រោធ​របស់យើង​។


ពួកគេ​មក​ពី​ស្រុក​ឆ្ងាយ ពី​ចុងបំផុត​នៃ​ផ្ទៃមេឃ គឺ​ព្រះយេហូវ៉ា និង​អាវុធ​នៃ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​នឹងមក ដើម្បី​បំផ្លាញ​ផែនដី​ទាំងមូល​។


ពួកមនុស្ស​ស្លាប់​របស់អ្នក​នឹង​មានជីវិតរស់ សាកសព​របស់គេ​នឹង​ក្រោកឡើង​។ ពួកអ្នកដែល​រស់នៅ​ក្នុង​ធូលី​អើយ ចូរ​ភ្ញាក់ឡើង ហើយ​ស្រែកហ៊ោសប្បាយ​! ដ្បិត​ទឹកសន្សើម​របស់អ្នក ប្រៀបដូចជា​ទឹកសន្សើម​ពេលព្រលឹម ហើយ​ផែនដី​នឹង​បញ្ចេញ​ព្រលឹងមនុស្សស្លាប់​មក​។


ប្រជាជន​របស់ខ្ញុំ​អើយ ចូរ​ទៅ​! ចូរ​ចូលទៅ​ក្នុង​បន្ទប់​របស់ខ្លួន ហើយ​បិទ​ទ្វារ​នៅខាងក្រោយ​អ្នក​ចុះ ចូរ​លាក់ខ្លួន​បន្តិច​សិន រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​កន្លងផុតទៅ​!


មើល៍! ព្រះនាម​របស់​ព្រះយេហូវ៉ា​មក​ពី​ចម្ងាយ​! ព្រះពិរោធ​របស់ព្រះអង្គ​ឆេះឡើង ក៏​មាន​ផ្សែង​យ៉ាងក្រាស់ ព្រះរឹម​របស់ព្រះអង្គ​ពេញ​ដោយ​សេចក្ដីក្រេវក្រោធ ព្រះជិវ្ហា​របស់ព្រះអង្គ​ដូចជា​ភ្លើង​ដែល​ស៊ីបំផ្លាញ


ចូរ​រំពឹងមើល​ស៊ីយ៉ូន ជា​ទីក្រុង​សម្រាប់​ពិធីបុណ្យដែលមានកំណត់​របស់ពួកយើង​! ភ្នែក​របស់អ្នក​នឹង​ឃើញ​យេរូសាឡិម ជា​លំនៅ​ដ៏សុខដុមរមនា ជា​រោង​ដែល​នឹង​មិន​ត្រូវបានរើរុះ​; ស្នឹង​របស់វា​នឹង​មិន​ត្រូវបាន​ដកចេញ​ជារៀងរហូត ហើយក៏​គ្មាន​ខ្សែ​ណាមួយ​របស់វា​ត្រូវបាន​ផ្ដាច់​ដែរ​។


ដ្បិត​ព្រះពិរោធ​របស់​ព្រះយេហូវ៉ា​មកលើ​គ្រប់ទាំង​ប្រជាជាតិ ហើយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​មកលើ​ពលទ័ព​ទាំងអស់​របស់ពួកគេ​។ ព្រះអង្គ​បាន​ញែកចេញបំផ្លាញ​ពួកគេ ក៏​បាន​ប្រគល់​ពួកគេ​ទៅ​ការកាប់សម្លាប់​។


គឺ​ចេញផ្កាយ៉ាងសន្ធឹក ហើយ​ត្រេកអរ​ដោយ​អំណរ ព្រមទាំង​ស្រែកហ៊ោសប្បាយ​ផង​។ សិរីរុងរឿង​របស់​លីបង់​នឹង​ត្រូវបាន​ប្រទាន​ដល់​វា ព្រមទាំង​អានុភាព​របស់​កើមែល និង​វាល​សារ៉ូន​ផង​; គេ​នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា ជា​អានុភាព​របស់​ព្រះ​នៃយើងរាល់គ្នា​។


ដើម្បីឲ្យ​គេ​បាន​ឃើញ និង​ដឹង ព្រមទាំង​ពិចារណា ហើយ​ចាប់ភ្លឹក​ជាមួយគ្នា​ថា ព្រះហស្ត​របស់​ព្រះយេហូវ៉ា​បាន​ធ្វើ​ការនេះ ហើយ​ថា អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​បាន​និម្មិតបង្កើត​ការនេះ​។


ព្រះយេហូវ៉ា​នឹង​យាង​ចេញទៅ ដូច​មនុស្ស​ខ្លាំងពូកែ ព្រះអង្គ​នឹង​បណ្ដាល​ព្រះហឫទ័យឆេះឆួល​ឡើង ដូច​អ្នកចម្បាំង​; ព្រះអង្គ​នឹង​ស្រែកឡើង មែនហើយ ព្រះអង្គ​នឹង​ស្រែកយ៉ាងខ្លាំង ហើយ​មានជ័យជម្នះ​លើ​ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​នឹង​នាំផ្លូវ​អ្នក​ជានិច្ច ហើយ​ចម្អែត​ព្រលឹង​របស់អ្នក​នៅក្នុង​ទីហួតហែង ក៏​នឹង​ធ្វើឲ្យ​ឆ្អឹង​អ្នក​មាំមួន​; អ្នក​នឹង​បាន​ដូចជា​សួនច្បារ​ដែលត្រូវបាន​ស្រោចស្រព ក៏​បាន​ដូចជា​ប្រភពទឹក​ដែល​មាន​ទឹក​មិនដែល​ខាន​។


ដូចដែល​ទង្វើ​របស់ពួកគេ​ជា​យ៉ាងណា ព្រះអង្គ​នឹង​តបសង​យ៉ាងនោះដែរ គឺ​សេចក្ដីក្រេវក្រោធ​ដល់​បច្ចាមិត្ត​របស់ព្រះអង្គ ហើយ​សំណង​ដល់​សត្រូវ​របស់ព្រះអង្គ​; ព្រះអង្គ​នឹង​តបសង​សំណង​ដល់​កោះ​នានា​ដែរ​។


ពួកអ្នកដែល​ញាប់ញ័រ​ចំពោះ​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ចុះ​! ព្រះអង្គមានបន្ទូលថា​៖ “បងប្អូន​របស់អ្នករាល់គ្នា​ដែល​ស្អប់​អ្នករាល់គ្នា ជា​អ្នកដែល​កាត់​អ្នករាល់គ្នា​ចេញ​ដោយព្រោះ​នាម​របស់យើង ពួកគេ​បាន​និយាយថា​: ‘សូមឲ្យ​ព្រះយេហូវ៉ា​ទទួល​ការ​លើកតម្កើងសិរីរុងរឿង ដើម្បីឲ្យ​ពួកយើង​បាន​ឃើញ​អំណរ​របស់ពួកឯង​ផង​!’ ប៉ុន្តែ​ពួកគេ​នឹង​អាម៉ាស់មុខ​វិញ”។


ពេលនោះ អេប្រាអិម​នឹង​បាន​ដូចជា​មនុស្ស​ខ្លាំងពូកែ ហើយ​ចិត្ត​របស់ពួកគេ​នឹង​អរសប្បាយឡើង ដូចជា​ដោយសារ​ស្រាទំពាំងបាយជូរ​។ កូនចៅ​របស់ពួកគេ​នឹង​ឃើញ ហើយ​អរសប្បាយ​ដែរ ចិត្ត​របស់ពួកគេ​នឹង​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា​។


គ្រានោះ អ្នករាល់គ្នា​នឹង​ឃើញ​ភាពខុសគ្នា​រវាង​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់​ម្ដងទៀត ព្រមទាំងភាពខុសគ្នា​រវាង​អ្នកដែល​បម្រើ​ព្រះ និង​អ្នកដែល​មិន​បម្រើ​ព្រះអង្គ”៕


ដូច្នេះ ឥឡូវនេះ​អ្នករាល់គ្នា​មាន​ទុក្ខព្រួយ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ជួប​អ្នករាល់គ្នា​ម្ដងទៀត នោះ​ចិត្ត​របស់អ្នករាល់គ្នា​នឹង​អរសប្បាយ ហើយ​គ្មានអ្នកណា​យក​អំណរ​របស់អ្នករាល់គ្នា​ចេញ​ពី​អ្នករាល់គ្នា​ឡើយ​។


គឺ​មានតែ​ការរំពឹង​ដ៏គួរឲ្យភ័យខ្លាច​អំពី​ការជំនុំជម្រះ និង​ភ្លើង​នៃ​ព្រះពិរោធ​ដែល​រៀបនឹង​បំផ្លាញ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ ដែលនៅសល់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម