Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 18:10 - ព្រះគម្ពីរខ្មែរសាកល

10 ព្រះនាម​របស់​ព្រះយេហូវ៉ា​ជា​ប៉ម​ដ៏រឹងមាំ មនុស្ស​សុចរិត​នឹង​រត់ទៅ​រក​ប៉មនោះ ក៏​ត្រូវបាន​លើកឡើងឲ្យរួចផុត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ជា​បន្ទាយ​ដ៏​រឹង‌មាំ ដែល​មនុស្ស​សុចរិត​រត់​មក​ជ្រក‌កោន ដើម្បី​ឲ្យ​បាន​សុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 នាម​របស់អុលឡោះ‌តាអាឡា​ជា​បន្ទាយ​ដ៏​រឹង‌មាំ ដែល​មនុស្ស​សុចរិត​រត់​មក​ជ្រក‌កោន ដើម្បី​ឲ្យ​បាន​សុខ។

សូមមើលជំពូក ចម្លង




សុភា‌សិត 18:10
29 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះពេល​អាប់រ៉ាម​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ព្រះយេហូវ៉ា​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​។ ចូរ​ដើរ​នៅចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់លក្ខណ៍​ចុះ​។


សូម​រំដោះ​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​អេសាវ គឺ​ពី​កណ្ដាប់ដៃ​របស់​បងប្រុស​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ខ្លាច​គាត់ ក្រែងលោ​គាត់​មក​វាយសម្លាប់​ទូលបង្គំ ព្រមទាំង​ពួក​ម្ដាយ និង​ពួក​កូនក្មេង​ផង​។


ព្រះអង្គជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ខ្ញុំ ជា​បន្ទាយ​របស់ខ្ញុំ និងជា​ទីពឹងជ្រក​របស់ខ្ញុំ ជា​ព្រះរំដោះ​របស់ខ្ញុំ និងជា​ខែល​របស់ខ្ញុំ ជាព្រះអង្គដែល​ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះអង្គ​; គឺព្រះអង្គហើយ ដែល​បង្ក្រាប​ប្រជារាស្ត្រ​របស់ខ្ញុំ​ឲ្យ​នៅក្រោម​ខ្ញុំ​។


ព្រះយេហូវ៉ា​ជា​ថ្មដា​របស់ខ្ញុំ ជា​បន្ទាយ​របស់ខ្ញុំ និង​ជា​ព្រះរំដោះ​របស់ខ្ញុំ​។ ព្រះ​របស់ខ្ញុំ​ជា​ថ្មដា​របស់ខ្ញុំ ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះអង្គ​! ព្រះអង្គជា​ខែល​របស់ខ្ញុំ ជា​ស្នែង​នៃ​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ​។


សូមឲ្យ​ព្រះអង្គ​ចាត់​ជំនួយ​ពី​ទីវិសុទ្ធ​មក​ឯ​ព្រះករុណា ហើយ​ទ្រទ្រង់​ព្រះករុណា​ពី​ស៊ីយ៉ូន​។


ព្រះយេហូវ៉ា​ជា​ពន្លឺ​របស់ខ្ញុំ និង​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ខ្លាច​អ្នកណា​? ព្រះយេហូវ៉ា​ជា​បន្ទាយ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ភ័យខ្លាច​អ្នកណា​?


“ដោយព្រោះ​គេ​បាន​ស្រឡាញ់​យើង ដូច្នេះ​យើង​នឹង​រំដោះ​គេ ដោយព្រោះ​គេ​បាន​ស្គាល់​នាម​របស់យើង ដូច្នេះ​យើង​នឹង​លើក​គេ​ឲ្យរួចផុត​។


ខ្ញុំ​នឹង​ទូល​ព្រះយេហូវ៉ា​ថា​៖ “ព្រះអង្គជា​ជម្រក​របស់ទូលបង្គំ និង​ជា​បន្ទាយ​របស់ទូលបង្គំ ជា​ព្រះ​របស់ទូលបង្គំ ដែល​ទូលបង្គំ​ជឿទុកចិត្តលើ​ព្រះអង្គ​!”។


នៅក្នុង​ការកោតខ្លាច​ព្រះយេហូវ៉ា មនុស្សមានទំនុកចិត្ត​ដ៏រឹងមាំ ហើយ​កូនចៅ​របស់គេ​នឹង​មាន​ជម្រក​។


ការភិតភ័យ​ចំពោះ​មនុស្ស​ជា​អន្ទាក់ ប៉ុន្តែ​អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​លើកឡើងឲ្យរួចផុត​។


ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​ជារៀងរហូត ដ្បិត​ព្រះអម្ចាស់​យេហូវ៉ា​ជា​ថ្មដា​ដ៏អស់កល្ប​!


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


“មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ គេ​នឹង​ហៅ​នាម​របស់​កូននោះ​ថា អេម៉ាញូអែល”។ (​អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះ​គង់នៅ​ជាមួយ​យើង​)​។


ព្រះអម្ចាស់​ដ៏ជា​ព្រះ មានបន្ទូលថា​៖ “យើង​ជា ‘អាលផា’ និង​ជា ‘អូមេកា’ ជា​ព្រះដ៏មានព្រះចេស្ដា ដែល​មាននៅ​សព្វថ្ងៃ មាននៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម