ទំនុកតម្កើង 57:2 - ព្រះគម្ពីរខ្មែរសាកល2 ខ្ញុំស្រែកហៅព្រះដ៏ខ្ពស់បំផុត គឺព្រះដែលបំពេញឲ្យសម្រេចដល់ខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ទូលបង្គំនឹងស្រែករកព្រះដ៏ខ្ពស់បំផុត គឺរកព្រះដែលសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ខ្ញុំបានស្រែករកព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ទូលបង្គំនឹងអំពាវនាវដល់ព្រះដ៏ខ្ពស់បំផុត គឺដល់ព្រះដែលទ្រង់សំរេចគ្រប់ការឲ្យទូលបង្គំ សូមមើលជំពូកអាល់គីតាប2 ខ្ញុំបានស្រែករកអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត គឺអុលឡោះដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។ សូមមើលជំពូក |
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរបន្តអនុវត្តសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយការកោតខ្លាច និងការញ័ររន្ធត់ ដូចដែលអ្នករាល់គ្នាបានស្ដាប់បង្គាប់រហូតមក មិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ គឺនៅពេលឥឡូវនេះដែលខ្ញុំមិននៅជាមួយ ក៏ចូរខំប្រឹងស្ដាប់បង្គាប់កាន់តែខ្លាំងឡើងចុះ
បានប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ក្នុងការល្អគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ សូមឲ្យព្រះធ្វើការក្នុងយើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ឲ្យជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។