Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 32:7 - ព្រះគម្ពីរខ្មែរសាកល

7 ព្រះអង្គ​ជា​ទីលាក់កំបាំង​សម្រាប់​ទូលបង្គំ ព្រះអង្គ​រក្សា​ទូលបង្គំ​ឲ្យរួចពី​ទុក្ខវេទនា ហើយ​ព័ទ្ធជុំវិញ​ទូលបង្គំ​ដោយ​ចម្រៀង​នៃ​ការ​រំដោះ​។ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​សម្រាប់​ទូល‌បង្គំ ព្រះ‌អង្គ​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​ទុក្ខ​លំបាក ព្រះ‌អង្គ​ហ៊ុមព័ទ្ធ​ទូល‌បង្គំ ដោយ​ចម្រៀង​ជ័យ​ជម្នះ។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះអង្គ​ជា​ជម្រក​សម្រាប់​ទូលបង្គំ ព្រះអង្គ​ការពារ​ទូលបង្គំ​ឲ្យ​រួច​ពី​អាសន្ន ព្រះអង្គ​ឲ្យ​ទូលបង្គំ​អាច​បន្លឺ​សំឡេង ច្រៀង​ឡើង ព្រោះ​ព្រះអង្គ​រំដោះ​ទូលបង្គំ។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ទ្រង់​ជា​ទី​ពំនួន​នៃ​ទូលបង្គំ ទ្រង់​នឹង​ការ‌ពារ​ទូលបង្គំ ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​លំបាក ទ្រង់​នឹង​ព័ទ្ធ​ទូលបង្គំ​ជុំវិញ ដោយ​ទំនុក​នៃ​សេចក្ដី​សង្គ្រោះ។ –បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ទ្រង់​ជា​ជំរក​សម្រាប់​ខ្ញុំ ទ្រង់​ការពារ​ខ្ញុំ​ឲ្យ​រួច​ពី​អាសន្ន ទ្រង់​ឲ្យ​ខ្ញុំ​អាច​បន្លឺ​សំឡេង ច្រៀង​ឡើង ព្រោះ​ទ្រង់​រំដោះ​ខ្ញុំ។ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 32:7
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ជា​ទីលាក់កំបាំង​របស់ទូលបង្គំ និង​ជា​ខែល​របស់ទូលបង្គំ​; ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​អើយ សូម​រំដោះ​ទូលបង្គំ​ពី​សត្រូវ​របស់ទូលបង្គំ​ផង ទូលបង្គំ​បាន​រត់មកលាក់ខ្លួន​នៅក្នុង​ព្រះអង្គ​ហើយ​!


ចំណង​នៃ​ស្ថានមនុស្សស្លាប់​បាន​ព័ទ្ធជុំវិញ​ខ្ញុំ អន្ទាក់​នៃ​សេចក្ដីស្លាប់​បាន​ប្រឈមមុខ​នឹង​ខ្ញុំ​។


ដ្បិត​នៅ​ថ្ងៃ​នៃ​មហន្តរាយ ព្រះអង្គ​នឹង​លាក់​ខ្ញុំ​ទុក​ក្នុង​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​នឹង​បំពួន​ខ្ញុំ​ក្នុង​ទីលាក់កំបាំង​នៃ​ព្រះពន្លា​របស់ព្រះអង្គ ព្រះអង្គ​នឹង​លើក​ខ្ញុំ​ឡើង​លើ​ថ្មដា​។


ព្រះអង្គ​លាក់​ពួកគេ​នៅក្នុង​ទីលាក់កំបាំង​នៃ​ព្រះវត្តមាន​របស់ព្រះអង្គ ពី​ឧបាយកល​របស់​មនុស្ស​; ព្រះអង្គ​រក្សា​ពួកគេ​ទុក​នៅក្នុង​ពន្លា ឲ្យរួចពី​ជម្លោះ​នៃ​អណ្ដាត​។


ទុក្ខសោក​របស់​មនុស្ស​អាក្រក់​មាន​ច្រើន ប៉ុន្តែ​ចំពោះ​អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា សេចក្ដីស្រឡាញ់ឥតប្រែប្រួល​នឹង​ព័ទ្ធជុំវិញ​គេ​។


ព្រះអង្គ​បាន​ដាក់​ចម្រៀង​ថ្មី​ក្នុង​មាត់​ខ្ញុំ ជា​ចម្រៀងសរសើរតម្កើង​ដល់​ព្រះ​របស់យើង​; មនុស្ស​ជាច្រើន​នឹង​បាន​ឃើញ ក៏​កោតខ្លាច ហើយ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​។


ព្រះយេហូវ៉ា​អើយ ដ្បិត​ព្រះអង្គ​តែងតែ​ប្រទានពរ​មនុស្ស​សុចរិត ព្រះអង្គ​ហ៊ុមព័ទ្ធ​ពួកគេ​ដោយ​សេចក្ដីសន្ដោស​ដូចជា​ខែល​៕


ព្រះយេហូវ៉ា​ជា​ទីពឹងជ្រក​ដល់​អ្នកដែល​ត្រូវគេ​សង្កត់សង្កិន ជា​ទីពឹងជ្រក​នៅ​ពេល​មាន​ទុក្ខលំបាក​។


អ្នកដែល​រស់នៅ​ក្នុង​ទីលាក់កំបាំង​របស់​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ស្នាក់នៅ​ក្រោម​ម្លប់​របស់​ព្រះដ៏មានព្រះចេស្ដា​។


ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ពីព្រោះ​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ​; ព្រះហស្តស្ដាំ និង​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​សម្រាប់​ព្រះអង្គ​។


ដ្បិត​អ្នករាល់គ្នា​បាន​ស្លាប់ ហើយ​ជីវិត​របស់អ្នករាល់គ្នា​ត្រូវបាន​លាក់ទុក​ជាមួយ​ព្រះ​គ្រីស្ទ​ក្នុង​ព្រះ​។


ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “សេចក្ដីសង្គ្រោះ​មកពី​ព្រះ​នៃយើង​ដែល​គង់​លើ​បល្ល័ង្ក និង​ពី​កូនចៀម​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម