Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 143:9 - ព្រះគម្ពីរខ្មែរសាកល

9 ព្រះយេហូវ៉ា​អើយ សូម​រំដោះ​ទូលបង្គំ​ពី​សត្រូវ​របស់ទូលបង្គំ​ផង ទូលបង្គំ​បាន​រត់មកលាក់ខ្លួន​នៅក្នុង​ព្រះអង្គ​ហើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ ទូល‌បង្គំ​រត់​មក​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ !

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ឱ​ព្រះ‌អម្ចាស់​អើយ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ ទូលបង្គំ​មក​ជ្រក​កោន​នៅ​ក្បែរ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូលបង្គំ ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ ទូលបង្គំ​រត់​មក​ពឹង​ជ្រក​នៅ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ ខ្ញុំ​មក​ជ្រក​កោន​នៅ​ក្បែរ​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 143:9
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែកយំ​ទៅកាន់​ព្រះអង្គ​; ទូលបង្គំ​បាន​ទូលថា​៖ “ព្រះអង្គ​ជា​ជម្រក​របស់ទូលបង្គំ ចំណែកមរតក​របស់ទូលបង្គំ​នៅក្នុង​ស្ថានមនុស្សរស់”។


សូម​នាំ​ព្រលឹង​របស់ទូលបង្គំ​ចេញ​ពី​គុក​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ​! មនុស្ស​សុចរិត​នឹង​ព័ទ្ធជុំវិញ​ទូលបង្គំ ពីព្រោះ​ព្រះអង្គ​នឹង​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​ទូលបង្គំ​៕


ពេលវេលា​របស់ទូលបង្គំ​នៅក្នុង​ព្រះហស្ត​របស់ព្រះអង្គ​; សូម​រំដោះ​ទូលបង្គំ​ពី​កណ្ដាប់ដៃ​ពួក​សត្រូវ​របស់ទូលបង្គំ និង​ពី​ពួកដែល​តាមបៀតបៀន​ទូលបង្គំ​ផង​។


ពេលនោះ ពួក​សត្រូវ​របស់ខ្ញុំ​នឹង​ថយទៅ​ក្រោយ​វិញ នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែកហៅ​។ ខ្ញុំ​ដឹង​ការនេះ​ហើយ​ថា​ព្រះ​នៅខាង​ខ្ញុំ​!


ខ្ញុំ​ស្រែកហៅ​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ព្រះ​ដែល​បំពេញឲ្យសម្រេច​ដល់​ខ្ញុំ​។


ព្រះ​នៃទូលបង្គំ​អើយ សូម​រំដោះ​ទូលបង្គំ​ពី​ពួក​សត្រូវ​របស់ទូលបង្គំ សូម​លើក​ទូលបង្គំ​ឲ្យរួចផុត​ពី​អ្នកតតាំង​នឹង​ទូលបង្គំ​ផង​!


ព្រះនាម​របស់​ព្រះយេហូវ៉ា​ជា​ប៉ម​ដ៏រឹងមាំ មនុស្ស​សុចរិត​នឹង​រត់ទៅ​រក​ប៉មនោះ ក៏​ត្រូវបាន​លើកឡើងឲ្យរួចផុត​។


ដើម្បីឲ្យ​យើង​ដែល​រត់មកជ្រកកោន អាច​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាងខ្លាំង ដោយ​កាន់ខ្ជាប់​នូវ​សេចក្ដីសង្ឃឹម​ដែល​ត្រូវបាន​ដាក់នៅមុខ​យើង តាមរយៈ​សេចក្ដី​ពីរ​នោះ​ដែល​ឥតប្រែប្រួល​; អំពី​សេចក្ដីទាំងនោះ ព្រះ​មិនចេះ​ភូតភរ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម