Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 31:20 - ព្រះគម្ពីរខ្មែរសាកល

20 ព្រះអង្គ​លាក់​ពួកគេ​នៅក្នុង​ទីលាក់កំបាំង​នៃ​ព្រះវត្តមាន​របស់ព្រះអង្គ ពី​ឧបាយកល​របស់​មនុស្ស​; ព្រះអង្គ​រក្សា​ពួកគេ​ទុក​នៅក្នុង​ពន្លា ឲ្យរួចពី​ជម្លោះ​នៃ​អណ្ដាត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ‌អង្គ​លាក់​គេ​ក្នុង​ទីកំបាំង នៃ​ព្រះ‌វត្ត‌មាន​ព្រះ‌អង្គ ឲ្យ​រួច​ពី​ឧបាយ​របស់​មនុស្ស ព្រះ‌អង្គ​ថែ‌រក្សា​គេ​នៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​អណ្ដាត​មួល​បង្កាច់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះអង្គ​លាក់​គេ​នៅ​ក្បែរ​ព្រះអង្គ ឲ្យ​រួច​ផុត​ពី​ឧបាយ‌កល​របស់​មនុស្ស គឺ​ឲ្យ​គេ​ជ្រក​នៅ​ក្នុង​ព្រះ‌ពន្លា ឆ្ងាយ​ពី​ពាក្យ​មួល​បង្កាច់​របស់​សត្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ទ្រង់​នឹង​លាក់​គេ​ទុក​នៅ​ទី​កំបាំង​ចំពោះ​ទ្រង់ ឲ្យ​បាន​រួច​ពី​ឧបាយ​របស់​មនុស្ស ទ្រង់​នឹង​ថែ​រក្សា​គេ ដោយ​សំងាត់ នៅ​ក្នុង​ពន្លា​ទ្រង់ ឲ្យ​រួច​ពី​សេចក្ដី​ទាស់‌ទែង​នៃ​អណ្តាត​ទាំង‌ឡាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ទ្រង់​លាក់​គេ​នៅ​ក្បែរ​ទ្រង់ ឲ្យ​រួច​ផុត​ពី​ឧបាយ‌កល​របស់​មនុស្ស គឺ​ឲ្យ​គេ​ជ្រក​នៅ​ក្នុង​ជំរំ​សក្ការៈ​របស់​ទ្រង់ ឆ្ងាយ​ពី​ពាក្យ​មួល​បង្កាច់​របស់​សត្រូវ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 31:20
27 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​ដេញតាម​មនុស្ស​ទ័លក្រ​ដោយ​អំនួត​; សូមឲ្យ​ពួកគេ​ជាប់​ក្នុង​កលល្បិច​ដែល​ខ្លួន​បង្កើត​ចុះ​!


ដ្បិត​ដូចដែល​ផ្ទៃមេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាងណា សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ចំពោះ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ក៏​ធំធេង​យ៉ាងនោះដែរ​។


ព្រះយេហូវ៉ា​មានសេចក្ដីមេត្តាករុណា និង​មានព្រះគុណ ក៏​យឺត​នឹង​ខឹង ហើយ​មាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏លើសលប់​។


សូម​ប្រព្រឹត្ត​ដល់​បាវបម្រើ​របស់ព្រះអង្គ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ហើយ​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​!


ម្ល៉េះសម​ទឹក​ច្រឡោតកញ្ជ្រោល​បាន​គ្រប​លើ​ព្រលឹង​របស់យើង​ហើយ​!”។


ពួកគេ​សំលៀង​អណ្ដាត​របស់ខ្លួន​ឲ្យដូច​អណ្ដាត​ពស់​; បបូរមាត់​របស់ពួកគេ​បង្កប់ដោយ​ពិស​ពស់វែក​។ សេឡា


មនុស្ស​ក្រអឺតក្រទម​បាន​បង្កប់​អង្គប់ និង​ខ្សែ ដើម្បី​ចាប់​ទូលបង្គំ​; ពួកគេ​បាន​រាយ​សំណាញ់​នៅក្បែរ​ផ្លូវ ក៏​ដាក់​អន្ទាក់ ដើម្បី​ចាប់​ទូលបង្គំ​។ សេឡា


ចូរ​ថើប​ព្រះបុត្រា​ចុះ ក្រែងលោ​ព្រះអង្គ​ក្រេវក្រោធ ហើយ​អ្នករាល់គ្នា​វិនាស​តាម​ផ្លូវ ដ្បិត​ព្រះពិរោធ​របស់ព្រះអង្គ​អាច​ឆេះឡើង​ក្នុងមួយរំពេច​! មានពរ​ហើយ អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​!​៕


ដ្បិត​នៅ​ថ្ងៃ​នៃ​មហន្តរាយ ព្រះអង្គ​នឹង​លាក់​ខ្ញុំ​ទុក​ក្នុង​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​នឹង​បំពួន​ខ្ញុំ​ក្នុង​ទីលាក់កំបាំង​នៃ​ព្រះពន្លា​របស់ព្រះអង្គ ព្រះអង្គ​នឹង​លើក​ខ្ញុំ​ឡើង​លើ​ថ្មដា​។


ព្រះអង្គ​ជា​ទីលាក់កំបាំង​សម្រាប់​ទូលបង្គំ ព្រះអង្គ​រក្សា​ទូលបង្គំ​ឲ្យរួចពី​ទុក្ខវេទនា ហើយ​ព័ទ្ធជុំវិញ​ទូលបង្គំ​ដោយ​ចម្រៀង​នៃ​ការ​រំដោះ​។ សេឡា


កុំឲ្យ​ជើង​របស់​មនុស្សមានអំនួត​មកដល់​ទូលបង្គំ​ឡើយ ក៏​កុំឲ្យ​ដៃ​របស់​មនុស្ស​អាក្រក់​ធ្វើឲ្យ​ទូលបង្គំ​សាត់អណ្ដែត​ដែរ​។


សេចក្ដីសុចរិត​របស់ព្រះអង្គ​ប្រៀបដូចជា​ភ្នំ​នានា​ដ៏ធំឧត្ដម សេចក្ដីយុត្តិធម៌​របស់ព្រះអង្គ​ប្រៀបដូចជា​ទីជម្រៅ​ដ៏មហិមា​។ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ទ្រង់​ជួយសង្គ្រោះ​មនុស្ស និង​សត្វ​!


ពួកគេ​បាន​ស្កប់ស្កល់​ដោយ​ភាពបរិបូរ​នៃ​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​ឲ្យ​ពួកគេ​ផឹក​ពី​ទឹកជ្រោះ​នៃ​សេចក្ដីរីករាយ​របស់ព្រះអង្គ​។


មានពរ​ហើយ មនុស្ស​ដែល​យក​ព្រះយេហូវ៉ា​ជា​ទីទុកចិត្ត​របស់ខ្លួន ហើយ​មិន​បែរទៅ​រក​មនុស្សក្រអឺតក្រទម ឬ​បែរចេញទៅតាម​សេចក្ដីភូតភរ​។


ឱ​ព្រះ​អើយ សូមឲ្យ​ព្រះអង្គ​ត្រូវបាន​លើកតម្កើង​ខ្ពស់ជាង​ផ្ទៃមេឃ សូមឲ្យ​សិរីរុងរឿង​របស់ព្រះអង្គ​បាន​ខ្ពស់ជាង​ផែនដី​ទាំងមូល​!​៕


ឱ​ព្រះ​អើយ មនុស្ស​ក្អេងក្អាង​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ ហើយ​ហ្វូង​មនុស្ស​កាចសាហាវ​បាន​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​; ពួកគេ​មិន​បាន​ដាក់​ព្រះអង្គ​នៅមុខ​ពួកគេ​ឡើយ​!


ចូរឲ្យ​យើង​ដើរ​យ៉ាងត្រឹមត្រូវ ដូចជា​ដើរ​ក្នុង​ពេលថ្ងៃ គឺ​មិនមែន​ដោយ​ការស៊ីផឹកអាវាសែ និង​ការប្រមឹក​; មិនមែន​ដោយ​អំពើអសីលធម៌ខាងផ្លូវភេទ និង​ការល្មោភកាម​; មិនមែន​ដោយ​ការឈ្លោះប្រកែក និង​ការឈ្នានីស​ឡើយ​។


តាមពិត​ខ្ញុំ​ខ្លាច ក្រែងលោ​នៅពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ឃើញថា​អ្នករាល់គ្នា​មិន​ដូចដែល​ខ្ញុំ​ប្រាថ្នា ហើយ​អ្នករាល់គ្នា​ក៏​ឃើញថា​ខ្ញុំ​មិន​ដូចដែល​អ្នករាល់គ្នា​ប្រាថ្នា​ដែរ គឺ​ខ្ញុំ​ខ្លាច ក្រែងលោ​មាន​ការឈ្លោះប្រកែក ការឈ្នានីស ភាពក្ដៅក្រហាយ ការទាស់ទែង ការមួលបង្កាច់ ការនិយាយដើម ការអួតបំប៉ោង និង​ភាពច្របូកច្របល់​។


ការថ្វាយបង្គំរូបបដិមាករ ការធ្វើមន្តអាគម ការស្អប់គ្នា ការឈ្លោះប្រកែក ការច្រណែន ការផ្ទុះកំហឹង ការទាស់ទែង ការបាក់បែក ការប្រកាន់បក្សពួក


អ្នកនោះ​មានចិត្តធំ ហើយ​មិន​ដឹង​អ្វីសោះ គឺ​វក់តែ​នឹង​ជជែកវែកញែក និង​ប្រកែកអំពីពាក្យសម្ដី ដែល​នាំឲ្យមាន​ការឈ្នានីស ការឈ្លោះប្រកែក ការមួលបង្កាច់ ការសង្ស័យ​ដ៏អាក្រក់


យ៉ាងណាមិញ ព្រះអង្គ​បាន​ប្រទាន​ព្រះគុណ​ដ៏ធំជាង ដូច្នេះ​មាន​ចែងថា​‍: “ព្រះ​ទ្រង់​ប្រឆាំង​នឹង​មនុស្សក្រអឺតក្រទម ប៉ុន្តែ​ប្រទាន​ព្រះគុណ​ដល់​មនុស្ស​រាបទាប​វិញ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម