Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:36 - ព្រះគម្ពីរខ្មែរសាកល

36 “ស្ដេច​នោះ​នឹង​ធ្វើ​តាមអំពើចិត្ត ក៏​នឹង​តម្កើង​ខ្លួន​ឡើង ហើយ​លើក​ខ្លួន​ឡើង​លើ​អស់ទាំង​ព្រះ ព្រមទាំង​និយាយ​អាក្រក់ក្រៃលែង​ទាស់នឹង​ព្រះលើអស់ទាំងព្រះ​។ ទ្រង់​នឹង​ចម្រើនឡើង រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​បញ្ចប់ ដ្បិត​អ្វីដែល​ត្រូវបាន​កំណត់ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ស្តេច​នោះ​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ទ្រង់​នឹង​តម្កើង​ខ្លួន ហើយ​លើក​ខ្លួន​ខ្ពស់​ជាង​អស់​ទាំង​ព្រះ ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​អស់​ទាំង​ព្រះ។ ស្ដេច​នោះ​នឹង​ចម្រើន​ឡើង​រហូត​ទាល់​តែ​សេចក្ដី​ក្រោធ​ឡើង​ដល់​កម្រិត ដ្បិត​អ្វី​ដែល​បាន​កំណត់​ហើយ ត្រូវ​តែ​បាន​សម្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ស្ដេច​នោះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត គឺ​អួត​បំប៉ោង​លើក​ខ្លួន​ឡើង​ធំ​ជាង​ព្រះ​ទាំង‌ឡាយ​ទៅ​ទៀត ហើយ​ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​ព្រះ​នានា​ផង។ ស្ដេច​នោះ​នឹង​ចម្រើន​មាំ‌មួន​ឡើង រហូត​ទាល់​តែ​ព្រះ‌ពិរោធ​កើន​ដល់​កម្រិត ដ្បិត​ហេតុ‌ការណ៍​អ្វី​ដែល​ព្រះ‌ជាម្ចាស់​គ្រោង​ទុក​ត្រូវ​តែ​បាន​សម្រេច ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ស្តេច​នោះ​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ក៏​នឹង​ដំកើង​ខ្លួន ហើយ​លើក​ខ្លួន​ខ្ពស់​ជាង​អស់​ទាំង​ព្រះ វា​នឹង​ពោល​យ៉ាង​អស្ចារ្យ ទាស់​នឹង​ព្រះ​នៃ​អស់​ទាំង​ព្រះ វា​នឹង​ចេះ​តែ​ចំរើន​ដរាប​ដល់​សេចក្ដី​គ្នាន់‌ក្នាញ់​បាន​សំរេច ដ្បិត​ការ​ដែល​បាន​សំរេច​នឹង​ធ្វើ​ហើយ នោះ​ត្រូវ​ធ្វើ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

36 ស្ដេច​នោះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត គឺ​អួត​បំប៉ោង​លើក​ខ្លួន​ឡើង​ធំ​ជាង​ព្រះ​ទាំង‌ឡាយ​ទៅ​ទៀត ហើយ​ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​អុលឡោះ​ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់​ផង។ ស្ដេច​នោះ​នឹង​ចំរើន​មាំ‌មួន​ឡើង រហូត​ទាល់​តែ​កំហឹង​កើន​ដល់​កំរិត ដ្បិត​ហេតុ‌ការណ៍​អ្វី​ដែល​អុលឡោះ​គ្រោង​ទុក​ត្រូវ​តែ​បាន​សម្រេច។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:36
47 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​អរព្រះគុណ​ដល់​ព្រះ​លើ​អស់ទាំង​ព្រះ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ផែនការ​របស់​ប្រជាជាតិ​នានា​ខ្ទេចសូន្យ ព្រះអង្គ​បាន​ធ្វើឲ្យ​គម្រោង​របស់​ប្រជាជន​ទាំងឡាយ​បរាជ័យ​។


នៅក្នុង​ចិត្ត​របស់​មនុស្ស​មាន​គម្រោង​ជាច្រើន ប៉ុន្តែ​មានតែ​ផែនការ​របស់​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ដែល​នៅស្ថិតស្ថេរ​។


ដ្បិត​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​បង្ហើយ​ការបំផ្លាញ​នៅកណ្ដាល​ផែនដី​ទាំងមូល ដូចដែល​ត្រូវបាន​កំណត់​ហើយ​។


ដ្បិត​នៅតែបន្តិចទៀត សេចក្ដីក្រេវក្រោធ​នឹង​បញ្ចប់ ហើយ​កំហឹង​របស់យើង​នឹង​ឆ្ពោះទៅ​ការបំផ្លាញ​ពួកគេ​វិញ”។


“វេទនា​ហើយ​! អាស្ស៊ីរី ដែលជា​រំពាត់​នៃ​កំហឹង​របស់យើង​! ឈើច្រត់​ក្នុង​ដៃ​ពួកគេ គឺជា​សេចក្ដីក្រេវក្រោធ​របស់យើង​។


អ្នក​បាន​និយាយ​ក្នុងចិត្ត​ថា​: ‘អញ​នឹង​ឡើងទៅ​លើមេឃ​; អញ​នឹង​លើក​បល្ល័ង្ក​របស់អញ​ឡើង​លើ​ផ្កាយ​ទាំងឡាយ​របស់​ព្រះ​; អញ​នឹង​អង្គុយ​លើ​ភ្នំ​នៃ​ទីជំនួប នៅ​ទិសខាងជើង​បំផុត​;


អញ​នឹង​ឡើងទៅ​លើ​កន្លែងខ្ពស់​នៃ​ពពក អញ​នឹង​ប្រដូច​ខ្លួន​ទៅនឹង​ព្រះ​ដ៏ខ្ពស់បំផុត’។


ប្រជាជន​របស់ខ្ញុំ​អើយ ចូរ​ទៅ​! ចូរ​ចូលទៅ​ក្នុង​បន្ទប់​របស់ខ្លួន ហើយ​បិទ​ទ្វារ​នៅខាងក្រោយ​អ្នក​ចុះ ចូរ​លាក់ខ្លួន​បន្តិច​សិន រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​កន្លងផុតទៅ​!


ជាការពិត កន្លែងបូជា​ត្រូវបាន​រៀបចំ​តាំងពីបុរាណមក មែនហើយ ទីនោះ​ត្រូវបាន​ត្រៀមទុក​សម្រាប់​ស្ដេច​។ ព្រះអង្គ​បាន​ធ្វើឲ្យ​គំនរភ្លើង​នោះ​ជ្រៅ ហើយ​ធំទូលាយ ទាំង​មាន​ភ្លើង និង​អុស​ជាច្រើន គឺ​ខ្យល់ដង្ហើម​របស់​ព្រះយេហូវ៉ា បញ្ឆេះ​ទីនោះ​ដូចជា​ទន្លេ​ស្ពាន់ធ័រ​៕


តាំងពី​ដើមដំបូង យើង​បាន​ប្រកាស​អំពី​ចុងបញ្ចប់ តាំងពីបុរាណ យើង​បាន​ប្រកាស​អំពី​អ្វីដែល​មិនទាន់​ត្រូវបាន​បំពេញឲ្យសម្រេច ដោយ​និយាយថា​: ‘ផែនការ​របស់យើង​នឹង​នៅជាប់ យើង​នឹង​បំពេញឲ្យសម្រេច​នូវ​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’។


អ្នក​បាន​ទៅ​គាល់​ព្រះម៉ូឡុក​ជាមួយ​ប្រេង ហើយ​បាន​បង្កើន​ទឹកអប់​របស់អ្នក ក៏​បាន​ចាត់​ទូត​របស់អ្នក​ឲ្យទៅ​ទីឆ្ងាយ គឺ​ឲ្យ​គេ​ចុះទៅ​រហូតដល់​ស្ថានមនុស្សស្លាប់​។


ស្ដេចដែល​មក​ទាស់នឹង​ស្ដេចនៃទិសខាងត្បូង នឹង​ធ្វើ​តាមអំពើចិត្ត ហើយ​គ្មានអ្នកណា​ឈរ​នៅចំពោះ​ទ្រង់​បាន​ឡើយ​។ ទ្រង់​នឹង​ឈរ​នៅ​ទឹកដី​ដ៏រុងរឿង ទាំង​មាន​អំណាចបំផ្លាញ​ក្នុង​កណ្ដាប់ដៃ​របស់ទ្រង់​ផង​។


ពេលនោះ នឹង​មាន​ស្ដេច​ដ៏ខ្លាំងពូកែ​មួយ​អង្គ​ក្រោកឡើង ហើយ​គ្រងរាជ្យ​ដោយ​អំណាច​ដ៏លើសលប់ ព្រមទាំង​ធ្វើ​តាមអំពើចិត្ត​ផង​។


ទ្រង់​នឹង​មិន​យកចិត្តទុកដាក់​ចំពោះ​បណ្ដា​ព្រះ​នៃ​ដូនតា​របស់ទ្រង់ ឬ​ចំពោះ​ព្រះដែល​មនុស្សស្រី​ប្រាថ្នាចង់បាន​នោះ​ទេ ក៏​មិន​យកចិត្តទុកដាក់​ចំពោះ​ព្រះ​ណាមួយ​ឡើយ ពីព្រោះ​ទ្រង់​នឹង​លើក​ខ្លួន​ឡើង​លើ​អ្វីៗ​ទាំងអស់​។


នោះ​ខ្ញុំ​ឮ​មនុស្ស​ស្លៀកពាក់​ក្រណាត់ផាឌិប ដែល​នៅ​លើ​ទឹក​ទន្លេ​នោះ​។ គាត់​លើក​ដៃស្ដាំ និង​ដៃឆ្វេង​ទៅ​លើមេឃ ហើយ​ស្បថ​ដោយ​អាង​ព្រះអង្គដែល​មានព្រះជន្មរស់​អស់កល្បជានិច្ច​ថា​៖ “ក្នុង​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា គឺ​កាលណា​ការ​កម្ទេច​អំណាច​នៃ​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​ត្រូវបាន​បញ្ចប់​ហើយ ការទាំងអស់​នេះ​នឹង​ត្រូវបាន​បញ្ចប់​ដែរ”។


ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល​ថា​៖ “ប្រាកដមែន ព្រះ​របស់ពួកអ្នក​ជា​ព្រះ​លើ​អស់ទាំង​ព្រះ ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ស្ដេច និង​ជា​អ្នកដែល​បើកសម្ដែង​អាថ៌កំបាំង ដ្បិត​អ្នក​អាច​បើកសម្ដែង​អាថ៌កំបាំង​នេះ​បាន​!”។


មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផែនដី ក៏​ត្រូវបាន​ចាត់ទុក​ដូចជា​គ្មានអ្វីសោះ ហើយ​ព្រះអង្គ​ទ្រង់​ធ្វើ​តាម​ព្រះហឫទ័យ​របស់ព្រះអង្គ​នៅកណ្ដាលចំណោម​ពលបរិវារ​នៃ​ស្ថានសួគ៌ និង​នៅកណ្ដាលចំណោម​មនុស្សដែល​រស់នៅ​លើ​ផែនដី​។ គ្មាន​អ្នកណា​អាច​ទប់​ព្រះហស្ត​របស់ព្រះអង្គ ឬ​សួរ​ព្រះអង្គ​ថា​៖ “តើ​ព្រះអង្គ​ធ្វើ​អ្វី​?” បាន​ឡើយ​។


ដោយព្រោះ​អានុភាព​ដែល​ព្រះ​បាន​ប្រទាន​ដល់​ទ្រង់ អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​បាន​ញ័ររន្ធត់ ហើយ​ភ័យខ្លាច​នៅចំពោះ​ទ្រង់​។ អ្នកដែល​ទ្រង់​ចង់​សម្លាប់ ទ្រង់​ក៏​សម្លាប់ អ្នកដែល​ទ្រង់​ចង់​ទុកជីវិត ទ្រង់​ក៏​ទុកជីវិត អ្នកដែល​ទ្រង់​ចង់​លើកឡើង ទ្រង់​ក៏​លើកឡើង ហើយ​អ្នកដែល​ទ្រង់​ចង់​បន្ទាបចុះ ទ្រង់​ក៏​បន្ទាបចុះ​។


ប៉ុន្តែ​កាល​ព្រះទ័យ​របស់ទ្រង់​បាន​លើក​ខ្លួន​ឡើង ហើយ​វិញ្ញាណ​របស់ទ្រង់​បាន​រឹងរូស​រហូតដល់​ទ្រង់​បាន​ប្រព្រឹត្តដោយអំនួត ទ្រង់​ក៏​ត្រូវបាន​ទម្លាក់ចុះ​ពី​រាជ្យបល្ល័ង្ក​របស់ទ្រង់ ហើយ​សិរីរុងរឿង​ក៏​ត្រូវបាន​ដកចេញ​ពី​ទ្រង់​។


“ខ្ញុំ​កំពុងតែ​ពិចារណា​អំពី​ស្នែង​ទាំងនោះ នោះ​មើល៍! មាន​ស្នែង​តូច​មួយទៀត​ដុះឡើង​នៅចន្លោះ​ស្នែងទាំងនោះ ហើយ​ស្នែង​បី​ក្នុងចំណោម​ស្នែង​ដំបូង ត្រូវបាន​ដកចេញទាំងឫស នៅចំពោះ​ស្នែងតូចនោះ​។ នោះ​មើល៍! មាន​ភ្នែក​ដូចជា​ភ្នែក​មនុស្ស​លើ​ស្នែង​នោះ ព្រមទាំង​មាន​មាត់​ដែល​និយាយ​ព្រហើន​ផង”។


គាត់​និយាយថា​៖ “មើល៍! ខ្ញុំ​នឹង​ឲ្យ​អ្នក​ដឹង​អ្វីដែល​នឹង​កើតឡើង​នៅ​ចុងបញ្ចប់​នៃ​សេចក្ដីក្រេវក្រោធ ដ្បិត​វា​សំដៅលើ​ពេលកំណត់​នៃ​ទីបញ្ចប់​។


ខ្ញុំ​ឃើញ​ចៀមឈ្មោល​នោះ​ជល់​ទៅ​ទិសខាងលិច ទៅ​ទិសខាងជើង និង​ទៅ​ទិសខាងត្បូង​។ គ្មាន​សត្វ​ណាមួយ​ឈរ​នៅមុខ​វា​បាន​ឡើយ ក៏​គ្មានអ្នកណា​រំដោះឲ្យរួច​ពី​កណ្ដាប់ដៃ​របស់វា​បាន​ដែរ គឺ​វា​បាន​ធ្វើ​តាម​អំពើចិត្ត ហើយ​វា​បាន​លើក​ខ្លួន​ឡើង​។


ដ្បិត​មើល៍! យើង​នឹង​ឲ្យ​អ្នកគង្វាល​ម្នាក់​ក្រោកឡើង​ក្នុង​ទឹកដី​នេះ អ្នកនោះ​នឹង​មិន​យកចិត្តទុកដាក់​នឹង​ចៀមដែល​កំពុង​វិនាស មិន​ស្វែងរក​ចៀម​ដែលខ្ចាត់ខ្ចាយ មិន​ព្យាបាល​ចៀមដែល​បាក់​ជើង ហើយ​មិន​ចិញ្ចឹម​ចៀមដែល​អស់កម្លាំង​ឡើយ ផ្ទុយទៅវិញ អ្នកនោះ​នឹង​ត្របាក់ស៊ី​សាច់​ចៀម​ណា​ដែល​ធាត់ ហើយ​ហែក​ក្រចកជើង​វា​ទៀតផង​។


“ខ្ញុំ​មិនអាច​ធ្វើ​អ្វី​ដោយ​ខ្លួនខ្ញុំ​បានឡើយ ខ្ញុំ​ជំនុំជម្រះ​តាមដែល​ខ្ញុំ​ឮ ហើយ​ការជំនុំជម្រះ​របស់ខ្ញុំ​គឺ​សុចរិតយុត្តិធម៌ ពីព្រោះ​ខ្ញុំ​មិន​ស្វែងរក​បំណង​របស់ខ្ញុំ​ទេ ប៉ុន្តែ​ស្វែងរក​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ។


ពីព្រោះ​ខ្ញុំ​បាន​ចុះមក​ពី​ស្ថានសួគ៌ មិនមែន​ដើម្បី​ប្រព្រឹត្តតាម​បំណង​ចិត្ត​របស់ខ្ញុំ​ទេ គឺ​ដើម្បី​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​នោះ​វិញ​។


ដើម្បី​ធ្វើ​នូវ​អ្វីៗដែល​ព្រះហស្ត​របស់ព្រះអង្គ និង​គម្រោង​របស់ព្រះអង្គ បាន​កំណត់ទុកមុន​ឲ្យ​កើតឡើង​។


កុំឲ្យអ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​ដោយ​របៀប​ណាមួយ​ឡើយ ដ្បិត​ថ្ងៃនោះនឹងមិនមកទេ រហូតទាល់តែ​ការបោះបង់ជំនឿ​មកដល់​ជាមុនសិន ហើយ​មនុស្ស​នៃ​ការឥតច្បាប់ គឺ​កូននៃសេចក្ដីវិនាស​បាន​លេចមក​។


វា​នឹង​ប្រឆាំង ហើយ​លើកតម្កើងខ្លួន​ឲ្យ​ខ្ពស់​ជាង​អ្វីៗ​ទាំងអស់​ដែល​គេ​ហៅថា​ព្រះ ឬ​អ្វីៗដែល​គេ​ថ្វាយបង្គំ រហូតដល់​វា​អង្គុយ​នៅក្នុង​ព្រះវិហារ​របស់​ព្រះ ទាំង​ប្រកាស​ថា​ខ្លួនឯង​ជា​ព្រះ​។


បន្ទាប់មក មនុស្សនៃការឥតច្បាប់​នឹង​លេចមក ហើយ​ព្រះអម្ចាស់​យេស៊ូវ​នឹង​សម្លាប់​វា​ដោយ​ខ្យល់ដង្ហើម​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ទាំង​បំផ្លាញ​វា​ដោយ​រស្មី​នៃ​ការយាងមកវិញ​របស់​ព្រះអង្គ​។


នៅ​គ្រា​ដែល​ទូតសួគ៌​ទីប្រាំពីរ​រៀបនឹង​ផ្លុំត្រែ អាថ៌កំបាំង​របស់​ព្រះ​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច ដូចដែល​ព្រះអង្គ​បាន​ប្រកាស​ដល់​បណ្ដា​ព្យាការី​ជា​បាវបម្រើ​របស់​ព្រះអង្គ”។


ប៉ុន្តែ​មាន​ស្លាប​ពីរ​របស់​ឥន្ទ្រី​ដ៏ធំ បាន​ប្រទាន​ដល់​ស្ត្រី​នោះ ដើម្បីឲ្យ​នាង​បាន​ហើរ​ទៅ​ឆ្ងាយ​ពី​មុខ​សត្វពស់​នោះ ទៅ​កន្លែង​របស់​នាង​ក្នុង​ទីរហោស្ថាន ទីនោះ​ជា​កន្លែងដែល​នាង​ត្រូវបាន​ចិញ្ចឹម​ក្នុងរយៈពេល​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា​។


បន្ទាប់មក ខ្ញុំ​ឃើញ​សត្វតិរច្ឆាន​មួយ​ឡើងមក​ពី​សមុទ្រ​។ វា​មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំពីរ មាន​មកុដរាជ្យ​ដប់​នៅលើ​ស្នែង​របស់​វា ហើយ​នៅលើ​ក្បាល​របស់​វា​មាន​ឈ្មោះ​ជា​ពាក្យប្រមាថព្រះ​។


ដ្បិត​ព្រះ​បាន​ដាក់​ការនេះ​ក្នុង​ចិត្ត​របស់​ពួកគេ ដើម្បីឲ្យ​ពួកគេ​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដោយ​មាន​បំណង​តែមួយ ព្រមទាំង​ប្រគល់​អំណាចគ្រងរាជ្យ​របស់​ខ្លួន​ដល់​សត្វតិរច្ឆាន​នោះ រហូតទាល់តែ​ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​បំពេញឲ្យសម្រេច​។


បន្ទាប់មក ទូតសួគ៌នោះ​ក៏​នាំ​ខ្ញុំ​ដែល​លង់ក្នុង​វិញ្ញាណ​ទៅ​ទីរហោស្ថាន ហើយ​ខ្ញុំ​បាន​ឃើញ​ស្ត្រី​ម្នាក់​អង្គុយ​លើ​សត្វតិរច្ឆាន​ពណ៌ក្រហមឆ្អៅ​មួយ​។ សត្វតិរច្ឆាននោះ​មាន​ឈ្មោះ​ជា​ពាក្យប្រមាថព្រះ​ពេញខ្លួន វា​មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម