ព្រះយេហូវ៉ាបានស្បថ ហើយមិនប្ដូរព្រះហឫទ័យឡើយ ថា៖ “អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
វិវរណៈ 11:15 - ព្រះគម្ពីរខ្មែរសាកល ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។ Khmer Christian Bible បន្ទាប់មកទេវតាទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅស្ថានសួគ៌បន្លឺឡើងថា៖ «នគររបស់លោកិយនេះបានត្រលប់ជានគររបស់ព្រះអម្ចាស់នៃយើង និងរបស់ព្រះគ្រិស្ដរបស់ព្រះអង្គ ហើយព្រះអង្គនឹងសោយរាជ្យរហូតអស់កល្បជានិច្ច»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាទីប្រាំពីរផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានឮសំឡេងជាខ្លាំងបន្លឺឡើងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ បានត្រឡប់ជារាជ្យរបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គ ហើយទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតា*ទីប្រាំពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ ត្រូវផ្ទេរថ្វាយទៅព្រះអម្ចាស់នៃយើង និងថ្វាយព្រះគ្រិស្តរបស់ព្រះអង្គ ហើយព្រះអង្គនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតាទី៧ក៏ផ្លុំឡើង នោះមានឮសំឡេងជាច្រើនបន្លឺឡើង នៅលើមេឃថា នគរទាំងប៉ុន្មាននៅលោកីយ បានត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើងរាល់គ្នា នឹងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ អាល់គីតាប ម៉ាឡាអ៊ីកាត់ទីប្រាំពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «នគរក្នុងលោកនេះ ត្រូវផ្ទេរជូនទៅអុលឡោះជាអម្ចាស់នៃយើង និងជូនអាល់ម៉ាហ្សៀសរបស់ទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។ |
ព្រះយេហូវ៉ាបានស្បថ ហើយមិនប្ដូរព្រះហឫទ័យឡើយ ថា៖ “អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។
ព្រះយេហូវ៉ានឹងគ្រងរាជ្យជារៀងរហូត! ស៊ីយ៉ូនអើយ ព្រះរបស់នាងគ្រងរាជ្យពីជំនាន់មួយទៅជំនាន់មួយ! ហាលេលូយ៉ា!៕
បណ្ដាស្ដេចនៃផែនដីក្រោកឡើង ពួកមេគ្រប់គ្រងបានឃុបឃិតគ្នា ទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គថា៖
ឱព្រះអើយ សូមក្រោកឡើងជំនុំជម្រះផែនដីផង ដ្បិតគឺព្រះអង្គហើយ ដែលទទួលប្រជាជាតិទាំងអស់ជាមរតក!៕
ព្រះអម្ចាស់នៃទូលបង្គំអើយ ប្រជាជាតិទាំងអស់ដែលព្រះអង្គបានបង្កើត នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ព្រមទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គផង។
នៅថ្ងៃនោះ ស្នែងធំនឹងត្រូវបានផ្លុំឡើង នោះពួកអ្នកដែលបាត់នៅក្នុងដែនដីអាស្ស៊ីរី និងពួកអ្នកដែលត្រូវគេបណ្ដេញទៅដែនដីអេហ្ស៊ីបនឹងមក ហើយថ្វាយបង្គំព្រះយេហូវ៉ានៅលើភ្នំដ៏វិសុទ្ធនៅយេរូសាឡិម៕
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ ដ្បិតព្រះយេហូវ៉ាបានធ្វើរួចហើយ! ទីជម្រៅនៃផែនដីអើយ ចូរស្រែកហ៊ោសប្បាយ! ភ្នំ និងព្រៃ ព្រមទាំងដើមឈើទាំងអស់នៅទីនោះអើយ ចូរហ៊ោកញ្ជ្រៀវដោយសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានប្រោសលោះយ៉ាកុប ហើយលើកតម្កើងសិរីរុងរឿងដល់អង្គទ្រង់នៅក្នុងអ៊ីស្រាអែលហើយ។
មើល៍! អ្នកនឹងកោះហៅប្រជាជាតិមួយដែលអ្នកមិនស្គាល់ ហើយប្រជាជាតិមួយដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ដោយសារតែព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក គឺអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពីព្រោះព្រះអង្គបានលើកតម្កើងសិរីរុងរឿងដល់អ្នកហើយ”។
រីឯការចម្រើនឡើងនៃការគ្រប់គ្រង និងសន្តិភាពរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ គឺព្រះអង្គនឹងគ្រប់គ្រងលើបល្ល័ង្ករបស់ដាវីឌ និងលើអាណាចក្ររបស់ព្រះអង្គ ដើម្បីស្ថាបនា និងទ្រទ្រង់ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច។ ព្រះហឫទ័យឆេះឆួលរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងសម្រេចការនេះ។
អំណាចគ្រងរាជ្យ សិរីរុងរឿង និងអាណាចក្រត្រូវបានប្រទានដល់លោក ដើម្បីឲ្យអស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាបានបម្រើលោក អំណាចគ្រងរាជ្យរបស់លោកជាអំណាចគ្រងរាជ្យដ៏អស់កល្ប ដែលមិនផុតទៅឡើយ ហើយអាណាចក្ររបស់លោកជាអាណាចក្រដែលបំផ្លាញមិនបានឡើយ”។
ប៉ុន្តែពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុតនឹងទទួលរាជ្យនោះ ហើយកាន់កាប់រាជ្យនោះជារៀងរហូត គឺជារៀងរហូតអស់កល្បជានិច្ច’។
រហូតដល់ព្រះដែលគង់នៅតាំងពីគ្រាបុរាណបានយាងមកដល់ ហើយសេចក្ដីយុត្តិធម៌ត្រូវបានប្រទានដល់ពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុត រួចពេលវេលាដែលពួកវិសុទ្ធជនបានកាន់កាប់រាជ្យនោះក៏មកដល់។
នោះរាជ្យ និងអំណាចគ្រប់គ្រង ព្រមទាំងអានុភាពនៃអាណាចក្រទាំងឡាយនៅក្រោមមេឃទាំងមូល នឹងត្រូវបានប្រគល់ទៅប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត។ អាណាចក្ររបស់ព្រះអង្គជាអាណាចក្រដ៏អស់កល្ប ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងគោរពបម្រើ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គផង’។
ព្រះយេហូវ៉ានឹងធ្វើជាស្ដេចលើផែនដីទាំងមូល។ នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាមួយអង្គគត់ ហើយមានតែព្រះនាមរបស់ព្រះអង្គមួយគត់ដែរ។
“នៅថ្ងៃនោះ ប្រជាជាតិជាច្រើននឹងរួមជាមួយព្រះយេហូវ៉ា រួចពួកគេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងស្ថិតនៅក្នុងចំណោមអ្នក”។ នោះអ្នកនឹងដឹងថា ព្រះយេហូវ៉ានៃពលបរិវារបានចាត់ខ្ញុំឲ្យមកឯអ្នក។
ជាការពិត ចាប់ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិច នាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់កន្លែង នឹងមានថ្វាយគ្រឿងក្រអូប និងតង្វាយបរិសុទ្ធដល់នាមរបស់យើង ដ្បិតនាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
លោកនឹងចាត់បណ្ដាទូតសួគ៌របស់លោកឲ្យទៅដោយសំឡេងត្រែយ៉ាងកងរំពង ហើយទូតទាំងនោះនឹងប្រមូលអ្នកដែលត្រូវបានជ្រើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាងដល់ជើងមេឃម្ខាងទៀត។
សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។
ព្រះអង្គនឹងសោយរាជ្យលើពូជពង្សរបស់យ៉ាកុបជារៀងរហូត ហើយអាណាចក្ររបស់ព្រះអង្គនឹងគ្មានទីបញ្ចប់ឡើយ”។
ដូចគ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅមុខបណ្ដាទូតសួគ៌របស់ព្រះ នឹងមានអំណរចំពោះមនុស្សបាបម្នាក់ដែលកែប្រែចិត្ត”។
ហើយមកផ្ទះវិញ ក៏ហៅមិត្តភក្ដិ និងអ្នកជិតខាងមក ប្រាប់ពួកគេថា: ‘សូមអបអរជាមួយខ្ញុំ ដ្បិតខ្ញុំបានរកចៀមរបស់ខ្ញុំដែលបាត់នោះឃើញហើយ’។
បណ្ដាស្ដេចនៃផែនដីបានក្រោកឡើង ពួកមេគ្រប់គ្រងបានជួបជុំគ្នា ទាស់នឹងព្រះអម្ចាស់ ហើយទាស់នឹងព្រះគ្រីស្ទរបស់ព្រះអង្គ’។
រីឯអំពីព្រះបុត្រាវិញ ព្រះអង្គមានបន្ទូលថា: “ព្រះអើយ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅរហូតអស់កល្បជាអង្វែងតរៀងទៅ; ដំបងរាជ្យនៃអាណាចក្ររបស់ព្រះអង្គ ជាដំបងរាជ្យនៃសេចក្ដីយុត្តិធម៌។
នៅគ្រាដែលទូតសួគ៌ទីប្រាំពីររៀបនឹងផ្លុំត្រែ អាថ៌កំបាំងរបស់ព្រះនឹងត្រូវបានបំពេញឲ្យសម្រេច ដូចដែលព្រះអង្គបានប្រកាសដល់បណ្ដាព្យាការីជាបាវបម្រើរបស់ព្រះអង្គ”។
បន្ទាប់មក ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្ដា និងអាណាចក្ររបស់ព្រះនៃយើង ព្រមទាំងសិទ្ធិអំណាចនៃព្រះគ្រីស្ទរបស់ព្រះអង្គ បានមកដល់ហើយ! ដ្បិតអ្នកចោទប្រកាន់បងប្អូនយើង ជាអ្នកដែលចោទប្រកាន់ពួកគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានទម្លាក់ចោលហើយ។
ព្រះអម្ចាស់អើយ! តើមាននរណាមិនកោតខ្លាច ហើយមិនលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ដែលវិសុទ្ធ។ ប្រជាជាតិទាំងអស់នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ដ្បិតសេចក្ដីយុត្តិធម៌របស់ព្រះអង្គត្រូវបានសម្ដែងហើយ”។
ទូតសួគ៌ទីប្រាំពីរចាក់ពីពែងរបស់ខ្លួនទៅលើអាកាស នោះមានសំឡេងមួយយ៉ាងខ្លាំងចេញមកពីព្រះវិហារ គឺពីបល្ល័ង្ក ពោលថា៖ “សម្រេចហើយ!”។
ស្ដេចទាំងនោះនឹងច្បាំងនឹងកូនចៀម ប៉ុន្តែកូនចៀមនឹងមានជ័យជម្នះលើពួកគេ ដ្បិតកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាស្ដេចលើអស់ទាំងស្ដេច។ អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលត្រូវបានត្រាស់ហៅ ជាអ្នកដែលត្រូវបានជ្រើសរើស និងជាមនុស្សស្មោះត្រង់”។
បន្ទាប់ពីការទាំងនេះ ខ្ញុំឮអ្វីដូចជាសំឡេងយ៉ាងខ្លាំងរបស់ហ្វូងមនុស្សមួយក្រុមធំនៅលើមេឃ ពោលឡើងថា៖ “ហាលេលូយ៉ា! សេចក្ដីសង្គ្រោះ សិរីរុងរឿង និងព្រះចេស្ដាជារបស់ព្រះនៃយើង!
បន្ទាប់មក ខ្ញុំឮអ្វីដូចជាសំឡេងរបស់ហ្វូងមនុស្សមួយក្រុមធំ ដូចជាសូរសន្ធឹករបស់ទឹកដ៏ច្រើន និងដូចជាសូរសន្ធឹកផ្គរលាន់យ៉ាងខ្លាំង ពោលឡើងថា៖ “ហាលេលូយ៉ា! ដ្បិតព្រះអម្ចាស់ជាព្រះនៃយើង ជាព្រះដ៏មានព្រះចេស្ដា បានសោយរាជ្យហើយ!
ក្រោយមក ខ្ញុំឃើញបល្ល័ង្កជាច្រើន ហើយអ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ ត្រូវបានប្រទានឲ្យជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់ពួកអ្នកដែលត្រូវគេកាត់ក្បាលដោយព្រោះទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ និងដោយព្រោះព្រះបន្ទូលរបស់ព្រះ គឺពួកអ្នកដែលមិនបានថ្វាយបង្គំសត្វតិរច្ឆាន ឬរូបសំណាករបស់វា ហើយក៏មិនបានទទួលសញ្ញាសម្គាល់នៅលើថ្ងាស ឬនៅលើដៃរបស់ពួកគេ។ ពួកគេបានរស់ឡើងវិញ ហើយគ្រងរាជ្យជាមួយព្រះគ្រីស្ទរយៈពេលមួយពាន់ឆ្នាំ។
ទូតសួគ៌ទីបួនផ្លុំត្រែឡើង នោះមួយភាគបីនៃព្រះអាទិត្យ មួយភាគបីនៃព្រះចន្ទ និងមួយភាគបីនៃផ្កាយត្រូវបានបំផ្លាញ ដើម្បីឲ្យមួយភាគបីនៃពន្លឺទាំងនោះទៅជាងងឹត។ មួយភាគបីនៃពេលថ្ងៃនឹងបាត់ពន្លឺ រីឯពេលយប់ក៏ដូច្នោះដែរ។
ទូតសួគ៌ទីប្រាំផ្លុំត្រែឡើង នោះខ្ញុំបានឃើញផ្កាយមួយធ្លាក់ពីលើមេឃមកផែនដី ហើយមានកូនសោនៃរណ្ដៅគ្មានបាតបានប្រទានដល់ផ្កាយនោះ។
ទូតសួគ៌ទីប្រាំមួយផ្លុំត្រែឡើង នោះខ្ញុំបានឮសំឡេងមួយចេញពីស្នែងទាំងបួនរបស់អាសនាមាសដែលនៅចំពោះព្រះ