ទំនុកតម្កើង 2:2 - ព្រះគម្ពីរខ្មែរសាកល2 បណ្ដាស្ដេចនៃផែនដីក្រោកឡើង ពួកមេគ្រប់គ្រងបានឃុបឃិតគ្នា ទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គថា៖ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ពួកស្ដេចនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំង ដោយពោលថា៖ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងប្រឆាំងនឹងព្រះមេស្ស៊ីរបស់ព្រះអង្គ ដោយពោលថា៖ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងព្រះអង្គ ដែលទ្រង់បានលាបប្រេងឲ្យដោយពាក្យថា សូមមើលជំពូកអាល់គីតាប2 ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងប្រឆាំងនឹងអាល់ម៉ាហ្សៀសរបស់ទ្រង់ ដោយពោលថា៖ សូមមើលជំពូក |
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សតូចទាប។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីរុំរបួសឲ្យមនុស្សដែលបែកខ្ទេចក្នុងចិត្ត ដើម្បីប្រកាសសេរីភាពដល់ពួកឈ្លើយសឹក និងការដោះលែងដល់ពួកអ្នកដែលជាប់គុក