លូកា 1:33 - ព្រះគម្ពីរខ្មែរសាកល33 ព្រះអង្គនឹងសោយរាជ្យលើពូជពង្សរបស់យ៉ាកុបជារៀងរហូត ហើយអាណាចក្ររបស់ព្រះអង្គនឹងគ្មានទីបញ្ចប់ឡើយ”។ សូមមើលជំពូកKhmer Christian Bible33 រួចព្រះអង្គនឹងគ្រប់គ្រងលើពូជពង្សរបស់លោកយ៉ាកុបអស់កល្បជានិច្ច ហើយនគររបស់ព្រះអង្គគ្មានទីបញ្ចប់ឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 ព្រះអង្គនឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុបអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងមិនផុតឡើយ» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 ព្រះអង្គនឹងគ្រងរាជ្យលើប្រជារាស្ត្រអ៊ីស្រាអែលអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 ទ្រង់នឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុប នៅអស់កល្បរៀងទៅ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ សូមមើលជំពូកអាល់គីតាប33 គាត់នឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រអែល អស់កល្បជានិច្ច ហើយរាជ្យរបស់គាត់នឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។ សូមមើលជំពូក |
រីឯការចម្រើនឡើងនៃការគ្រប់គ្រង និងសន្តិភាពរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ គឺព្រះអង្គនឹងគ្រប់គ្រងលើបល្ល័ង្ករបស់ដាវីឌ និងលើអាណាចក្ររបស់ព្រះអង្គ ដើម្បីស្ថាបនា និងទ្រទ្រង់ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច។ ព្រះហឫទ័យឆេះឆួលរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងសម្រេចការនេះ។
លុះផុតថ្ងៃទាំងនោះ យើង នេប៊ូក្នេសា បានងើបភ្នែកឡើងទៅលើមេឃ នោះវិចារណញ្ញាណរបស់យើងក៏ត្រឡប់មកយើងវិញ ហើយយើងបានថ្វាយពរព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរតម្កើង ហើយថ្វាយសិរីរុងរឿងដល់ព្រះដ៏មានព្រះជន្មរស់អស់កល្បផង ដ្បិតរាជ្យអំណាចរបស់ព្រះអង្គជារាជ្យអំណាចដ៏អស់កល្ប ហើយអាណាចក្ររបស់ព្រះអង្គនៅពីជំនាន់មួយទៅជំនាន់មួយ!
យើងបានចេញសេចក្ដីបង្គាប់ថា នៅក្រោមអស់ទាំងអំណាចគ្រប់គ្រងនៃអាណាចក្ររបស់យើង មនុស្សទាំងឡាយត្រូវតែញ័ររន្ធត់ ហើយកោតខ្លាចនៅចំពោះព្រះរបស់ដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដ៏មានព្រះជន្មរស់ ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត អាណាចក្ររបស់ព្រះអង្គនឹងមិនត្រូវបានបំផ្លាញឡើយ រាជ្យអំណាចរបស់ព្រះអង្គនៅរហូតដល់ចុងបំផុត!