Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 110 - ព្រះគម្ពីរខ្មែរសាកល


ព្រះមហាក្សត្រដ៏ជាបូជាចារ្យ
បទតម្កើង​របស់​ដាវីឌ​។

1 នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​ដល់​ព្រះអម្ចាស់​របស់ខ្ញុំ​: “ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់ជើង​របស់អ្នក”។

2 ព្រះយេហូវ៉ា​នឹង​លូក​ដំបងរាជ្យ​ដ៏មានឫទ្ធានុភាព​របស់ព្រះអម្ចាស់​ពី​ស៊ីយ៉ូន​; សូមឲ្យ​ព្រះអម្ចាស់​គ្រប់គ្រង​នៅកណ្ដាលចំណោម​ខ្មាំងសត្រូវ​របស់ព្រះអង្គ​ចុះ​។

3 ប្រជារាស្ត្រ​របស់ព្រះអម្ចាស់​នឹង​ស្ម័គ្រចិត្តថ្វាយខ្លួន​នៅ​ថ្ងៃ​ព្រះអង្គ​កាន់អំណាច​; ពួក​យុវជន​របស់ព្រះអម្ចាស់​នឹង​មកឯ​ព្រះអង្គ ដូច​ទឹកសន្សើម​ដែល​ចេញពី​ផ្ទៃ​នៃ​ព្រឹកព្រលឹម ទាំង​ដណ្ដប់ដោយ​អានុភាព​ដ៏វិសុទ្ធ​។

4 ព្រះយេហូវ៉ា​បាន​ស្បថ ហើយ​មិន​ប្ដូរព្រះហឫទ័យ​ឡើយ ថា​៖ “អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក”។

5 ព្រះយេហូវ៉ា​គង់​នៅ​ខាងស្ដាំ​ព្រះអម្ចាស់​; ព្រះអង្គ​នឹង​វាយកម្ទេច​បណ្ដា​ស្ដេច​នៅ​ថ្ងៃ​នៃ​ព្រះពិរោធ​របស់ព្រះអង្គ​។

6 ព្រះអង្គ​នឹង​ជំនុំជម្រះ​ក្នុងចំណោម​ប្រជាជាតិ​នានា ទាំង​បំពេញ​ទីនោះដោយ​សាកសព​; ព្រះអង្គ​នឹង​វាយកម្ទេច​មេដឹកនាំ​លើ​ផែនដី​ទាំងមូល​។

7 ព្រះអម្ចាស់របស់ខ្ញុំ​នឹង​ផឹក​ពី​ទឹកជ្រោះ​នៅក្បែរ​ផ្លូវ ដោយហេតុនេះ ព្រះអង្គ​នឹង​ងើប​ព្រះសិរ​ឡើង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម