Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 9:13 - ព្រះគម្ពីរខ្មែរសាកល

13 ទូតសួគ៌​ទីប្រាំមួយ​ផ្លុំត្រែឡើង នោះ​ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ចេញពី​ស្នែង​ទាំង​បួន​របស់​អាសនា​មាស​ដែល​នៅចំពោះ​ព្រះ

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 បន្ទាប់​មក​ ទេវតា​ទីប្រាំមួយ​ផ្លុំ​ត្រែ​ឡើង​ នោះ​ខ្ញុំ​ឮ​សំឡេង​មួយ​ចេញ​ពី​ស្នែង​ទាំង​បួន​របស់​កន្លែង​ថ្វាយ​តង្វាយ​ធ្វើ​ពី​មាស​ដែល​នៅ​ពី​មុខ​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ទេវតា​ទី​ប្រាំមួយ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ខ្ញុំ​ក៏​ឮ​សំឡេង​មួយ ចេញ​ពី​ស្នែង​ទាំង​បួន​របស់​អាសនា​មាស ដែល​នៅ​ចំពោះ​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ទេវតា​ទី​ប្រាំ​មួយ​ផ្លុំ​ត្រែ​ឡើង ខ្ញុំ​ក៏​បាន​ឮ​សំឡេង​មួយ​ចេញ​ពី​ស្នែង​នៅ​ជ្រុង​ទាំង​បួន​របស់​អាសនៈ​មាស ដែល​ស្ថិត​នៅ​ខាង​មុខ​ព្រះ‌ជា‌ម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ទេវតា​ទី​៦​ក៏​ផ្លុំ​ឡើង នោះ​ខ្ញុំ​ឮ​សំឡេង​១ ចេញ​ពី​ស្នែង​ទាំង​៤​របស់​អាសនា​មាស ដែល​នៅ​ចំពោះ​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ម៉ាឡា‌អ៊ីកាត់​ទី​ប្រាំ​មួយ​ផ្លុំ​ត្រែ​ឡើង ខ្ញុំ​ក៏​បាន​ឮ​សំឡេង​មួយ​ចេញ​ពី​ស្នែង​នៅ​ជ្រុង​ទាំង​បួន​របស់​អាសនៈ​មាស ដែល​ស្ថិត​នៅ​ខាង​មុខ​អុលឡោះ។

សូមមើលជំពូក ចម្លង




វិវរណៈ 9:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​យើងមាន​បូជាចារ្យ​ដ៏ធំឧត្ដម​គ្រប់គ្រងលើ​ដំណាក់​របស់​ព្រះ


ដ្បិត​ព្រះ​គ្រីស្ទ​មិន​បាន​យាង​ចូលទៅ​ក្នុង​ទីវិសុទ្ធ​ដែលធ្វើដោយដៃមនុស្ស ដែលជា​រូបតំណាង​នៃ​របស់​ពិត​នោះ​ទេ គឺ​ព្រះអង្គបានយាងចូលទៅ​ក្នុង​ស្ថានសួគ៌​ផ្ទាល់ ដើម្បី​លេចមក​នៅមុខ​ព្រះ​ជំនួស​យើង នៅពេល​ឥឡូវនេះ​។


បន្ទាប់មក ខ្ញុំ​ឃើញ​ទូតសួគ៌​ប្រាំពីរ​រូប​ដែល​ឈរ​នៅចំពោះ​ព្រះ ហើយ​មាន​ត្រែ​ប្រាំពីរ​ប្រទាន​ដល់​ពួកគេ​។


ទូតសួគ៌​ទីប្រាំ​ផ្លុំត្រែឡើង នោះ​ខ្ញុំ​បាន​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ពី​លើមេឃ​មក​ផែនដី ហើយ​មាន​កូនសោ​នៃ​រណ្ដៅគ្មានបាត​បាន​ប្រទាន​ដល់​ផ្កាយនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម