Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 7:22 - ព្រះគម្ពីរខ្មែរសាកល

22 រហូតដល់​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ​បាន​យាង​មក​ដល់ ហើយ​សេចក្ដីយុត្តិធម៌​ត្រូវបាន​ប្រទាន​ដល់​ពួក​វិសុទ្ធជន​របស់​ព្រះ​ដ៏ខ្ពស់បំផុត រួច​ពេលវេលា​ដែល​ពួក​វិសុទ្ធជន​បាន​កាន់កាប់​រាជ្យ​នោះ​ក៏​មកដល់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 រហូត​ដល់​ពេល​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​យាង​មក ទើប​ការ​វិនិច្ឆ័យ​បាន​ប្រគល់​ឲ្យ​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត រួច​ពេល​កំណត់​ក៏​មក​ដល់ ជា​ពេល​ដែល​ពួក​បរិសុទ្ធ​ទទួល​បាន​រាជ្យ​ជា​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 រហូត​ដល់​ពេល​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ​យាង​មក ដើម្បី​រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ។ ពេល​នោះ ជា​ពេល​កំណត់​ដែល​ប្រជា‌ជន​ដ៏វិសុទ្ធ​ត្រូវ​ទទួល​រាជ​សម្បត្តិ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ដរាប​ដល់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​បាន​យាង​មក នោះ​ការ​វិនិច្ឆ័យ​បាន​ប្រគល់​ដល់​ពួក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​កំណត់​ក៏​មក​ដល់ ដែល​ពួក​បរិសុទ្ធ​ត្រូវ​បាន​រាជ្យ​ជា​របស់​ផង​ខ្លួន។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 រហូត​ដល់​ពេល​អុលឡោះ​ជា​ម្ចាស់​នៃ​ពេល​វេលា ដែល​នៅ​អស់​កល្ប​មក ដើម្បី​រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ​របស់​ទ្រង់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ពេល​នោះ ជា​ពេល​កំណត់​ដែល​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ត្រូវ​ទទួល​រាជ​សម្បត្តិ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 7:22
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​វិសុទ្ធជន​លោតកញ្ឆេង​នៅក្នុង​សិរីរុងរឿង សូមឲ្យ​ពួកគេ​ច្រៀងដោយអំណរ​នៅលើ​គ្រែ​របស់ខ្លួន​!


ដ្បិត​ថ្ងៃ​នៃ​ការសងសឹក​នៅក្នុង​ចិត្ត​របស់យើង ហើយ​ឆ្នាំ​នៃ​ការប្រោសលោះ​របស់យើង​ក៏​បាន​មក​ដល់​ហើយ​។


ប៉ុន្តែ​ពួក​វិសុទ្ធជន​របស់​ព្រះ​ដ៏ខ្ពស់បំផុត​នឹង​ទទួល​រាជ្យ​នោះ ហើយ​កាន់កាប់​រាជ្យ​នោះ​ជារៀងរហូត គឺ​ជារៀងរហូតអស់កល្បជានិច្ច’។


“ម្នាក់ដែលកំពុងឈរនោះ​បាន​ប្រាប់​ដូច្នេះ​ថា​: ‘សត្វ​ទីបួន​នោះ គឺ​អាណាចក្រ​ទីបួន​នៅលើ​ផែនដី ដែល​ខុស​ពី​អាណាចក្រ​ឯទៀត​ទាំងអស់ ហើយ​វា​នឹង​ត្របាក់ស៊ី​ផែនដី​ទាំងមូល ក៏​ជាន់ឈ្លី ព្រមទាំង​បំបាក់បំបែក​ផែនដី​ផង​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅក្នុង​ពិភពលោកថ្មី ពេល​កូនមនុស្ស​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរីរុងរឿង​របស់​លោក អ្នករាល់គ្នា​ដែល​មកតាម​ខ្ញុំ គឺ​អ្នករាល់គ្នា​ហ្នឹងហើយ នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់ពីរ​ដែរ ទាំង​ជំនុំជម្រះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល​ផង​។


បន្ទាប់មក មនុស្សនៃការឥតច្បាប់​នឹង​លេចមក ហើយ​ព្រះអម្ចាស់​យេស៊ូវ​នឹង​សម្លាប់​វា​ដោយ​ខ្យល់ដង្ហើម​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ទាំង​បំផ្លាញ​វា​ដោយ​រស្មី​នៃ​ការយាងមកវិញ​របស់​ព្រះអង្គ​។


ព្រមទាំង​ធ្វើឲ្យ​យើង​ទៅជា​អាណាចក្រ​មួយ ជា​ពួក​បូជាចារ្យ​សម្រាប់​ព្រះដែលជាព្រះបិតា​របស់​ព្រះអង្គ សូមឲ្យ​សិរីរុងរឿង និង​ព្រះចេស្ដា​មាន​ដល់​ព្រះអង្គ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន។


ក្រោយមក ខ្ញុំ​ឃើញ​បល្ល័ង្ក​ជាច្រើន ហើយ​អ្នកដែល​អង្គុយ​លើ​បល្ល័ង្កទាំងនោះ ត្រូវបាន​ប្រទានឲ្យ​ជំនុំជម្រះ​។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​ពួក​អ្នក​ដែល​ត្រូវគេ​កាត់ក្បាល​ដោយព្រោះ​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ និង​ដោយព្រោះ​ព្រះបន្ទូល​របស់​ព្រះ គឺ​ពួកអ្នកដែល​មិន​បាន​ថ្វាយបង្គំ​សត្វតិរច្ឆាន ឬ​រូបសំណាក​របស់​វា ហើយក៏​មិន​បាន​ទទួល​សញ្ញាសម្គាល់​នៅលើ​ថ្ងាស ‍ឬ​នៅលើ​ដៃ​របស់​ពួកគេ‍។ ពួកគេ​បាន​រស់ឡើងវិញ ហើយ​គ្រងរាជ្យ​ជាមួយ​ព្រះ​គ្រីស្ទ​រយៈពេល​មួយពាន់​ឆ្នាំ​។


អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​អង្គុយ​ជាមួយ​យើង នៅលើ​បល្ល័ង្ក​របស់យើង ដូចដែល​យើង​មានជ័យជម្នះ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​បិតា​របស់យើង នៅលើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។


ព្រមទាំង​បាន​ធ្វើឲ្យ​ពួកគេ​ទៅជា​អាណាចក្រ​មួយ និង​ជា​បូជាចារ្យ សម្រាប់​ព្រះ​នៃយើង ហើយ​ពួកគេ​នឹង​សោយរាជ្យ​លើ​ផែនដី”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម