Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 8:12 - ព្រះគម្ពីរខ្មែរសាកល

12 ទូតសួគ៌​ទីបួន​ផ្លុំត្រែឡើង នោះ​មួយភាគបី​នៃ​ព្រះអាទិត្យ មួយភាគបី​នៃ​ព្រះចន្ទ និង​មួយភាគបី​នៃ​ផ្កាយ​ត្រូវបាន​បំផ្លាញ ដើម្បីឲ្យ​មួយភាគបី​នៃ​ពន្លឺទាំងនោះ​ទៅជាងងឹត​។ មួយភាគបី​នៃ​ពេលថ្ងៃ​នឹង​បាត់ពន្លឺ រីឯ​ពេលយប់​ក៏​ដូច្នោះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ទេវតា​ទីបួន​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​ដួង​អាទិត្យ​មួយ​ភាគ​បី​ លោកខែ​មួយ​ភាគ​បី​ និង​ផ្កាយ​មួយ​ភាគ​បី​ត្រូវ​បាន​បំផ្លាញ​ ដូច្នេះ​ធ្វើ​ឲ្យ​ងងឹត​មួយ​ភាគ​បី​ ហើយ​នៅ​ពេល​ថ្ងៃ​លែង​មាន​ពន្លឺ​មួយ​ភាគ​បី​ រីឯ​នៅ​ពេល​យប់​ក៏​ដូច្នោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ទេវតា​ទី​បួន​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ស្រាប់​តែ​ព្រះ‌អាទិត្យ​រង​ការ​ប៉ះ​ទង្គិច​មួយ​ភាគ​បី ហើយ​ព្រះ‌ច័ន្ទ និង​ផ្កាយ​ទាំង​អស់​ងងឹត​មួយ​ភាគ​បី គឺ​នៅ​ពេល​ថ្ងៃ​គ្មាន​ពន្លឺ​មួយ​ភាគ​បី ហើយ​ពេល​យប់​ក៏​ដូច្នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ទេវតា​ទី​បួន​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​ព្រះ‌អាទិត្យ​បាត់​រស្មី​អស់​មួយ​ភាគ​បី ហើយ​ព្រះ‌ច័ន្ទ និង​ផ្កាយ​ក៏​បាត់​រស្មី​មួយ​ភាគ​បី​ដែរ ធ្វើ​ឲ្យ​ងងឹត​អស់​មួយ​ភាគ​បី គឺ​ពេល​ថ្ងៃ​នឹង​ងងឹត​អស់​មួយ​ភាគ​បី ហើយ​ពេល​យប់​ក៏​នឹង​ងងឹត​អស់​មួយ​ភាគ​បី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ទេវតា​ទី​៤​ក៏​ផ្លុំ​ឡើង នោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ នឹង​ផ្កាយ​ទាំង​ប៉ុន្មាន បាន​ត្រូវ​ងងឹត​ទៅ​១​ភាគ​ក្នុង​៣ នៅ​ពេល​ថ្ងៃ​គ្មាន​ពន្លឺ​១​ភាគ​ក្នុង​៣ ពេល​យប់​ក៏​ដូច្នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ម៉ាឡា‌អ៊ីកាត់​ទី​បួន​ផ្លុំ​ត្រែ​ឡើង​ស្រាប់​តែ​ព្រះ‌អាទិត្យ​បាត់​រស្មី​អស់​មួយ​ភាគ​បី ហើយ​ព្រះ‌ច័ន្ទ និង​ផ្កាយ​ក៏​បាត់​រស្មី​មួយ​ភាគ​បី​ដែរ ធ្វើ​ឲ្យ​ងងឹត​អស់​មួយ​ភាគ​បី គឺ​ពេល​ថ្ងៃ​នឹង​ងងឹត​អស់​មួយ​ភាគ​បី ហើយ​ពេល​យប់​ក៏​នឹង​ងងឹត​អស់​មួយ​ភាគ​បី​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 8:12
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្កាយ​នៅ​លើមេឃ និង​ហ្វូងតារា​របស់វា នឹង​លែង​បញ្ចេញ​ពន្លឺ​; ព្រះអាទិត្យ​នឹង​ងងឹត​នៅពេល​រះឡើង ព្រះចន្ទ​នឹង​មិន​បញ្ចេញ​ពន្លឺ​ឡើយ​។


ពេលនោះ ព្រះចន្ទ​នឹង​ទទួលការអាប់យស ហើយ​ព្រះអាទិត្យ​នឹង​អាម៉ាស់មុខ ដ្បិត​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​សោយរាជ្យ​នៅលើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​យេរូសាឡិម ហើយ​សិរីរុងរឿង​របស់ព្រះអង្គ​នឹង​នៅចំពោះ​ពួក​ចាស់ទុំ​របស់ព្រះអង្គ​៕


“ក្រោយពី​ទុក្ខវេទនា​នៃ​គ្រានោះ​ភ្លាម ‘ព្រះអាទិត្យ​នឹង​ងងឹត ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើមេឃ ហើយ​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក’។


ចាប់ពី​ម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹត​បាន​គ្របដណ្ដប់លើ​ផែនដី​ទាំងមូល រហូតដល់​ម៉ោងបីរសៀល​។


“នៅ​គ្រានោះ ក្រោយពី​ទុក្ខវេទនា​នោះ ‘ព្រះអាទិត្យ​នឹង​ងងឹត ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ


លុះដល់​ម៉ោងដប់ពីរថ្ងៃត្រង់ ភាពងងឹត​បាន​គ្របដណ្ដប់លើ​ផែនដី​ទាំងមូល រហូតដល់​ម៉ោងបីរសៀល​។


“នឹង​មាន​ទីសម្គាល់​នៅក្នុង​ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយ ហើយ​នៅលើ​ផែនដី​ក៏​នឹង​មាន​ការថប់បារម្ភ​ក្នុង​បណ្ដា​ប្រជាជាតិ ដោយសារតែ​ការវល់គំនិត​ចំពោះ​សូរសន្ធឹក​របស់​សមុទ្រ និង​រលក​។


ព្រះអាទិត្យ​នឹង​ប្រែជា​សេចក្ដីងងឹត ព្រះចន្ទ​នឹង​ប្រែជា​ឈាម មុន​ថ្ងៃ​ដ៏ធំឧត្ដម​រុងរឿង​របស់​ព្រះអម្ចាស់​មក​ដល់​។


ដ្បិត​សម្រាប់​ពួកគេ ព្រះ​ខាង​លោកីយ៍​នេះ​បាន​ធ្វើឲ្យ​ចិត្តគំនិត​របស់​ពួកគេ​ដែល​មិនជឿ​ទៅជា​ខ្វាក់ ដើម្បីកុំឲ្យ​ឃើញ​ពន្លឺ​នៃ​ដំណឹងល្អ​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​គ្រីស្ទ​ដែល​ជា​រូបតំណាង​របស់​ព្រះ​នោះ​ឡើយ​។


រីឯ​កន្ទុយ​របស់​វា​កៀរយក​មួយភាគបី​នៃ​ផ្កាយ​លើមេឃ ហើយ​គ្រវែងមក​លើ​ផែនដី​។ នាគ​នោះ​បាន​ឈរ​នៅមុខ​ស្ត្រី​ដែល​រៀបនឹង​សម្រាល​កូន ដើម្បី​កាលណា​នាង​សម្រាល​កូន​មក វា​នឹង​ស៊ី​កូននោះ​។


ទូតសួគ៌​ទីប្រាំ​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅលើ​បល្ល័ង្ក​របស់​សត្វតិរច្ឆាន នោះ​អាណាចក្រ​របស់​វា​ក៏​ត្រឡប់ជា​ងងឹតសូន្យ ហើយ​មនុស្ស​បាន​ខាំ​អណ្ដាត​របស់​ខ្លួន​ដោយសារតែ​ការឈឺចាប់​។


ខ្ញុំ​សង្កេតមើល​ទៀត ពេល​កូនចៀម​បក​ត្រា​ទីប្រាំមួយ​ចេញ នោះ​​មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង‍កើតឡើង ហើយ​ព្រះអាទិត្យ​ប្រែជា​ខ្មៅ​ដូច​ក្រណាត់ធ្មៃ​ធ្វើពីរោម រីឯ​ព្រះចន្ទ​ទាំងមូល​ក៏​ប្រែជា​ដូច​ឈាម​។


ពេលនោះ ទូតសួគ៌​ទាំង​បួន​រូប​នោះ​ដែល​ត្រូវបាន​ត្រៀម​ទុក​សម្រាប់​ម៉ោង ថ្ងៃ ខែ និង​ឆ្នាំ​កំណត់ ក៏​ត្រូវបាន​ស្រាយ ដើម្បី​សម្លាប់​មួយភាគបី​នៃ​មនុស្សជាតិ​។


មួយភាគបី​នៃ​មនុស្សជាតិ​ត្រូវបាន​សម្លាប់​ដោយ​គ្រោះកាច​ទាំង​បី​នេះ គឺ​ដោយ​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ដែល​ចេញមក​ពី​មាត់​របស់​ពួកវា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម