Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 82 - ព្រះគម្ពីរខ្មែរសាកល


ទូលសុំឲ្យមានការជំនុំជម្រះដ៏យុត្តិធម៌
បទតម្កើង​របស់​អេសាភ​។

1 ព្រះ​ទ្រង់​ឈរ​នៅក្នុង​អង្គប្រជុំ​ខាងព្រះ ព្រះអង្គ​ជំនុំជម្រះ​នៅកណ្ដាលចំណោម​ព្រះ​នានា ដោយមានបន្ទូលថា​៖

2 “តើ​អ្នករាល់គ្នា​កាត់ក្ដី​ដោយ​សេចក្ដីទុច្ចរិត ហើយ​យល់មុខ​មនុស្ស​អាក្រក់​ដល់ពេលណា​ទៀត​? សេឡា

3 ចូរ​រកយុត្តិធម៌​ឲ្យ​មនុស្ស​តូចទាប និង​កូនកំព្រា ចូរ​រកយុត្តិធម៌​ឲ្យ​មនុស្ស​ទ័លក្រ និង​មនុស្ស​ក្រីក្រ​។

4 ចូរ​រំដោះ​មនុស្ស​តូចទាប និង​មនុស្ស​ខ្វះខាត ចូរ​សង្គ្រោះ​ពួកគេ​ពី​កណ្ដាប់ដៃ​របស់​មនុស្ស​អាក្រក់​!

5 អ្នករាល់គ្នា​មិន​ដឹង ហើយ​មិន​យល់ច្បាស់​ឡើយ​; អ្នករាល់គ្នា​ដើរចុះឡើង​នៅក្នុង​សេចក្ដីងងឹត​; អស់ទាំង​គ្រឹះ​នៃ​ផែនដី​នឹង​រង្គើ​។

6 យើង​បាន​និយាយថា​: ‘អ្នករាល់គ្នា​ជា​ព្រះ អ្នកទាំងអស់គ្នា​ជា​កូន​របស់​ព្រះ​ដ៏ខ្ពស់បំផុត’

7 យ៉ាងណាមិញ អ្នករាល់គ្នា​នឹង​ស្លាប់​ដូច​មនុស្ស អ្នករាល់គ្នា​នឹង​ដួល​ដូច​មេដឹកនាំ​ណាម្នាក់​ដែរ”។

8 ឱ​ព្រះ​អើយ សូម​ក្រោកឡើង​ជំនុំជម្រះ​ផែនដី​ផង ដ្បិត​គឺ​ព្រះអង្គ​ហើយ ដែល​ទទួល​ប្រជាជាតិ​ទាំងអស់​ជាមរតក​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម