សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ វានឹងទៅជាកំពង់ផែសម្រាប់នាវា ហើយព្រំប្រទល់របស់វានឹងទៅដល់ស៊ីដូន។
ទំនុកតម្កើង 25:3 - ព្រះគម្ពីរខ្មែរសាកល ជាការពិត អស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ នឹងមិនអាម៉ាស់មុខឡើយ គឺអ្នកដែលក្បត់ដោយគ្មានហេតុផលវិញ ដែលនឹងអាម៉ាស់មុខ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលមានចិត្តសង្ឃឹមដល់ព្រះអង្គ នឹងមិនត្រូវខ្មាសឡើយ គឺមានតែអ្នកប្រព្រឹត្តក្បត់ ដោយឥតហេតុប៉ុណ្ណោះ ដែលត្រូវខ្មាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលសង្ឃឹមលើព្រះអង្គ នឹងមិនត្រូវខកចិត្តទេ គឺមានតែពួកអ្នកឆាប់ក្បត់ព្រះអង្គប៉ុណ្ណោះ ដែលត្រូវខកចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែអស់អ្នកដែលមានចិត្តសង្ឃឹមដល់ទ្រង់ នោះមិនត្រូវខ្មាសឡើយ គឺពួកអ្នកប្រព្រឹត្តក្បត់ ដោយឥតហេតុ ដែលត្រូវខ្មាសវិញ អាល់គីតាប អស់អ្នកដែលសង្ឃឹមលើទ្រង់ នឹងមិនត្រូវខកចិត្តទេ គឺមានតែពួកអ្នកឆាប់ក្បត់ទ្រង់ប៉ុណ្ណោះ ដែលត្រូវខកចិត្ត។ |
សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ វានឹងទៅជាកំពង់ផែសម្រាប់នាវា ហើយព្រំប្រទល់របស់វានឹងទៅដល់ស៊ីដូន។
សូមឲ្យមនុស្សក្អេងក្អាងបានអាម៉ាស់មុខចុះ ដ្បិតពួកគេបានបង្ខូចទូលបង្គំដោយឥតហេតុ; រីឯទូលបង្គំនឹងសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ។
មើល៍! ដូចដែលភ្នែករបស់បាវបម្រើរំពឹងមើលទៅដៃចៅហ្វាយរបស់ខ្លួន ហើយដូចដែលភ្នែករបស់បាវបម្រើស្រីរំពឹងមើលទៅដៃចៅហ្វាយស្រីរបស់ខ្លួនយ៉ាងណា ភ្នែករបស់យើងក៏រំពឹងមើលទៅព្រះយេហូវ៉ាដ៏ជាព្រះរបស់យើងយ៉ាងនោះដែរ រហូតដល់ព្រះអង្គមេត្តាដល់យើង។
យើងនឹងស្លៀកពាក់ឲ្យពួកខ្មាំងសត្រូវរបស់គាត់ដោយសេចក្ដីអាម៉ាស់ រីឯមកុដរបស់គាត់នឹងចម្រើនឡើងនៅលើគាត់”៕
រីឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ គឺមិនមែនជាមនុស្សទេ; ទូលបង្គំជាទីត្មះតិះដៀលរបស់មនុស្សជាតិ ហើយត្រូវបណ្ដាជនមើលងាយ។
ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា! ចូរមានកម្លាំង ហើយឲ្យចិត្តរបស់អ្នកក្លាហានឡើង! ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា!៕
ព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ ដ្បិតទូលបង្គំបានស្រែកហៅព្រះអង្គ! សូមឲ្យពួកមនុស្សអាក្រក់អាម៉ាស់មុខ សូមឲ្យពួកគេនៅស្ងៀមក្នុងស្ថានមនុស្សស្លាប់។
សូមឲ្យបបូរមាត់ភូតភរបានទៅជាគ គឺបបូរមាត់ដែលនិយាយព្រហើនទាស់នឹងមនុស្សសុចរិត ដោយអំនួត និងសេចក្ដីមើលងាយ។
សូមឲ្យពួកអ្នកដែលអរសប្បាយនឹងមហន្តរាយរបស់ទូលបង្គំ ត្រូវបានធ្វើឲ្យអាម៉ាស់មុខ ហើយទទួលការអាប់យសជាមួយគ្នា។ សូមឲ្យពួកអ្នកដែលលើកខ្លួនឡើងទាស់នឹងទូលបង្គំ ត្រូវបានស្លៀកពាក់ឲ្យដោយនូវសេចក្ដីអាម៉ាស់ និងភាពអាប់យស។
ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា ហើយកាន់តាមមាគ៌ារបស់ព្រះអង្គ នោះព្រះអង្គនឹងលើកអ្នកឡើងដើម្បីឲ្យទទួលផែនដីជាមរតក។ នៅពេលពួកមនុស្សអាក្រក់ត្រូវបានកាត់ចេញ អ្នកនឹងឃើញការនោះ។
សត្រូវទាំងអស់របស់ខ្ញុំនឹងអាម៉ាស់មុខ ហើយតក់ស្លុតយ៉ាងខ្លាំង ពួកគេនឹងថយទៅវិញ ហើយអាម៉ាស់មុខក្នុងមួយរំពេច៕
ព្រលឹងរបស់ខ្ញុំមានភាពស្ងៀមស្ងាត់នៅក្នុងតែព្រះប៉ុណ្ណោះ សេចក្ដីសង្គ្រោះរបស់ខ្ញុំមកពីព្រះអង្គ។
ព្រលឹងរបស់ខ្ញុំអើយ ចូររង់ចាំដោយស្ងៀមស្ងាត់ចំពោះតែព្រះប៉ុណ្ណោះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំមកពីព្រះអង្គ។
អ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ មានច្រើនជាងសក់ក្បាលរបស់ទូលបង្គំទៅទៀត អ្នកដែលចង់បំផ្លាញជីវិតទូលបង្គំ ដែលធ្វើជាសត្រូវរបស់ទូលបង្គំដោយឥតហេតុ ខ្លាំងពូកែណាស់។ សូម្បីតែអ្វីដែលទូលបង្គំមិនបានប្លន់ ក៏ទូលបង្គំត្រូវតែសងវិញដែរ!
ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ានៃពលបរិវារអើយ សូមកុំឲ្យអ្នកដែលទន្ទឹងរង់ចាំព្រះអង្គ អាម៉ាស់មុខដោយសារតែទូលបង្គំឡើយ! ព្រះនៃអ៊ីស្រាអែលអើយ សូមកុំឲ្យអ្នកដែលស្វែងរកព្រះអង្គ អៀនខ្មាសដោយសារតែទូលបង្គំឡើយ!
សូមឲ្យអ្នកដែលចោទប្រកាន់ព្រលឹងរបស់ទូលបង្គំបានអាម៉ាស់មុខ ហើយសាបសូន្យទៅ សូមឲ្យអ្នកដែលរកធ្វើទុក្ខទូលបង្គំ ត្រូវបានគ្របដណ្ដប់ដោយការត្មះតិះដៀល និងភាពអាប់យស។
នៅថ្ងៃនោះ គេនឹងពោលថា៖ “មើល៍! នេះហើយជាព្រះរបស់យើង យើងបានទន្ទឹងរង់ចាំព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះយើង! នេះហើយជាព្រះយេហូវ៉ា យើងបានទន្ទឹងរង់ចាំព្រះអង្គ ចូរឲ្យយើងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ!”។
ប៉ុន្តែអ្នកដែលទន្ទឹងរង់ចាំព្រះយេហូវ៉ា នឹងមានកម្លាំងជាថ្មី; ពួកគេនឹងហើរឡើងដោយស្លាបដូចឥន្ទ្រី ពួកគេនឹងរត់ទៅដោយមិនចេះហត់ ហើយដើរទៅដោយមិនចេះល្វើយ៕
ស្ដេចនឹងធ្វើជាឪពុកចិញ្ចឹមរបស់អ្នក ហើយមហេសីនឹងធ្វើជាមេដោះរបស់អ្នក; ពួកគេនឹងក្រាបមុខដល់ដីនៅចំពោះអ្នក ហើយលិទ្ធធូលីនៅជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាយេហូវ៉ា។ អ្នកដែលទន្ទឹងរង់ចាំយើងនឹងមិនអាម៉ាស់មុខឡើយ”។
នេះគឺដើម្បីឲ្យពាក្យដែលមានសរសេរទុកមកក្នុងក្រឹត្យវិន័យរបស់ពួកគេត្រូវបានបំពេញឲ្យសម្រេច ដែលថា:‘ពួកគេបានស្អប់ខ្ញុំដោយគ្មានមូលហេតុ’។
ប៉ុន្តែប្រសិនបើយើងសង្ឃឹមលើអ្វីដែលយើងមើលមិនឃើញ នោះយើងទន្ទឹងរង់ចាំដោយការអត់ធ្មត់។