អេសាយ 49:23 - ព្រះគម្ពីរខ្មែរសាកល23 ស្ដេចនឹងធ្វើជាឪពុកចិញ្ចឹមរបស់អ្នក ហើយមហេសីនឹងធ្វើជាមេដោះរបស់អ្នក; ពួកគេនឹងក្រាបមុខដល់ដីនៅចំពោះអ្នក ហើយលិទ្ធធូលីនៅជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាយេហូវ៉ា។ អ្នកដែលទន្ទឹងរង់ចាំយើងនឹងមិនអាម៉ាស់មុខឡើយ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមអ្នក ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅអ្នក គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខអ្នក ហើយលិឍធូលីដីដែលជាប់ជើងអ្នក នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់យើង នឹងមិនត្រូវខ្មាសឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេច ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រិយ៍ ស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក ឱនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាព្រះអម្ចាស់ អស់អ្នកដែលផ្ញើជីវិតលើយើង នឹងមិនខកចិត្តឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ពួកមហាក្សត្រនឹងធ្វើជាឪពុកចិញ្ចឹមឯង ហើយពួកអគ្គមហេសីនឹងធ្វើជាម្តាយបំបៅឯង គេនឹងក្រាបផ្កាប់មុខដល់ដីនៅមុខឯង ហើយនឹងលិទ្ធធូលីដីដែលជាប់ជើងឯង នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ា ហើយអស់អ្នកដែលសង្ឃឹមដល់អញនឹងមិនត្រូវខ្មាសឡើយ។ សូមមើលជំពូកអាល់គីតាប23 គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេច ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រី ស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក អោនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាអុលឡោះតាអាឡា អស់អ្នកដែលផ្ញើជីវិតលើយើង នឹងមិនខកចិត្តឡើយ។ សូមមើលជំពូក |
ប្រជាជាតិនានានឹងយកពួកគេមក ហើយនាំទៅកន្លែងរបស់ពួកគេវិញ នោះវង្សត្រកូលអ៊ីស្រាអែលនឹងទទួលប្រជាជាតិនានាជាមរតកនៅក្នុងទឹកដីរបស់ព្រះយេហូវ៉ា គឺទុកជាទាសករប្រុស និងជាទាសករស្រី។ ពួកគេនឹងចាប់អ្នកដែលចាប់ពួកគេជាឈ្លើយសឹក មកជាឈ្លើយសឹកវិញ ក៏នឹងត្រួតត្រាលើពួកអ្នកដែលសង្កត់សង្កិនពួកគេផង។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “អ្នករាល់គ្នាជាសាក្សីរបស់យើង និងជាអ្នកបម្រើរបស់យើងដែលយើងបានជ្រើសរើស ដើម្បីឲ្យអ្នករាល់គ្នាបានស្គាល់ និងជឿលើយើង ព្រមទាំងដើម្បីឲ្យយល់ច្បាស់ថា គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ; មុនយើង គ្មានព្រះណាត្រូវបានសូនឡើងទេ ហើយក្រោយយើង ក៏មិនមានដែរ។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផលពីការនឿយហត់របស់អេហ្ស៊ីប និងកម្រៃរបស់អេត្យូពី ព្រមទាំងជនជាតិសាបាជាមនុស្សមានមាឌធំ នឹងឆ្លងមកឯអ្នក ក៏នឹងទៅជារបស់អ្នក។ ពួកគេនឹងទៅតាមអ្នក ពួកគេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយក្រាបចុះនៅចំពោះអ្នក ទាំងសារភាពដល់អ្នកថា: ‘ព្រះគង់នៅក្នុងអ្នកជាប្រាកដ! គ្មានអ្នកណាទៀតឡើយ! គ្មានព្រះណាឡើយ!’”។
ព្រះយេហូវ៉ា ជាព្រះប្រោសលោះនៃអ៊ីស្រាអែល ជាអង្គដ៏វិសុទ្ធរបស់ពួកគេ បានមានបន្ទូលដូច្នេះនឹងអ្នកដែលត្រូវបានមើលងាយ ដែលត្រូវប្រជាជនស្អប់ខ្ពើម ដែលជាបាវបម្រើរបស់ពួកមេគ្រប់គ្រងថា៖ “បណ្ដាស្ដេចនឹងឃើញ ហើយក្រោកឡើង ពួកមេដឹកនាំនឹងក្រាបចុះដោយព្រោះព្រះយេហូវ៉ាដែលជាព្រះដ៏ស្មោះត្រង់ ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ហើយព្រះអង្គបានជ្រើសរើសអ្នក”។