Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:78 - ព្រះគម្ពីរខ្មែរសាកល

78 សូមឲ្យ​មនុស្ស​ក្អេងក្អាង​បាន​អាម៉ាស់មុខ​ចុះ ដ្បិត​ពួកគេ​បាន​បង្ខូច​ទូលបង្គំ​ដោយ​ឥតហេតុ​; រីឯ​ទូលបង្គំ​នឹង​សញ្ជឹងគិត​អំពី​ច្បាប់តម្រា​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

78 សូម​ឲ្យ​មនុស្ស​ព្រហើន​ត្រូវ​ខ្មាស ព្រោះ​គេ​បាន​ប្រព្រឹត្ត​មួល​បង្កាច់​ទូល‌បង្គំ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

78 សូម​ឲ្យ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ទូលបង្គំ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​សញ្ជឹង​គិត​ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

78 សូម​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​ត្រូវ​មាន​សេចក្ដី​ខ្មាស​វិញ ដ្បិត​គេ​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន​នឹង​ទូលបង្គំ ដោយ​ឥត​ហេតុ តែ​ទូលបង្គំ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

78 សូម​ឲ្យ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ខ្ញុំ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សញ្ជឹង​គិត​ពី​ឱវាទ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:78
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយទៅវិញ សេចក្ដីត្រេកអរ​របស់អ្នកនោះ​នៅក្នុង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា ហើយ​អ្នកនោះ​ជញ្ជឹងគិត​អំពី​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​។


ក៏​ព័ទ្ធជុំវិញ​ទូលបង្គំ​ដោយ​ពាក្យ​នៃ​សម្អប់ ហើយ​វាយប្រហារ​ទូលបង្គំ​ដោយគ្មានមូលហេតុ​។


ទូលបង្គំ​សញ្ជឹងគិត​អំពី​ច្បាប់តម្រា​របស់ព្រះអង្គ ហើយ​យកចិត្តទុកដាក់​នឹង​គន្លង​របស់ព្រះអង្គ​។


ព្រះអង្គ​បាន​ស្ដីបន្ទោស​មនុស្ស​ក្អេងក្អាង​ដែល​ត្រូវបណ្ដាសា គឺ​មនុស្សដែល​វង្វេង​ចេញពី​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។


ទោះបីជា​ពួក​មេដឹកនាំ​អង្គុយ​និយាយ​ទាស់នឹង​ទូលបង្គំ​ក៏ដោយ ក៏​បាវបម្រើ​របស់ព្រះអង្គ​នឹង​សញ្ជឹងគិត​អំពី​បទបញ្ញត្តិ​របស់ព្រះអង្គ​ដែរ​។


មនុស្ស​ក្អេងក្អាង​បាន​ចំអកឡកឡឺយ​ដាក់​ទូលបង្គំ​យ៉ាងខ្លាំង ប៉ុន្តែ​ទូលបង្គំ​មិន​បាន​បែរចេញ​ពី​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។


ជាការពិត អស់អ្នក​ដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ នឹង​មិន​អាម៉ាស់មុខ​ឡើយ គឺ​អ្នកដែល​ក្បត់​ដោយ​គ្មានហេតុផល​វិញ ដែល​នឹង​អាម៉ាស់មុខ​។


សូមឲ្យ​ពួកអ្នកដែល​អរសប្បាយ​នឹង​មហន្តរាយ​របស់ទូលបង្គំ ត្រូវបាន​ធ្វើឲ្យ​អាម៉ាស់មុខ ហើយ​ទទួលការអាប់យស​ជាមួយគ្នា​។ សូមឲ្យ​ពួកអ្នកដែល​លើក​ខ្លួន​ឡើង​ទាស់នឹង​ទូលបង្គំ ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវ​សេចក្ដីអាម៉ាស់ និង​ភាពអាប់យស​។


ដ្បិត​ពួកគេ​បាន​បង្កប់​សំណាញ់​ក្នុង​រណ្ដៅ ដើម្បី​ចាប់​ទូលបង្គំ​ដោយគ្មានមូលហេតុ ពួកគេ​បាន​ជីក​រណ្ដៅ ដើម្បី​ចាប់​ព្រលឹង​របស់ទូលបង្គំ​ដោយគ្មានមូលហេតុ​។


អ្នកដែល​ស្អប់​ទូលបង្គំ​ដោយគ្មានមូលហេតុ មានច្រើន​ជាង​សក់​ក្បាល​របស់ទូលបង្គំ​ទៅទៀត អ្នកដែល​ចង់​បំផ្លាញជីវិត​ទូលបង្គំ ដែលធ្វើជា​សត្រូវ​របស់ទូលបង្គំ​ដោយ​ឥតហេតុ ខ្លាំងពូកែ​ណាស់​។ សូម្បីតែ​អ្វីដែល​ទូលបង្គំ​មិន​បាន​ប្លន់ ក៏​ទូលបង្គំ​ត្រូវតែ​សងវិញ​ដែរ​!


នេះ​គឺ​ដើម្បីឲ្យ​ពាក្យ​ដែល​មាន​សរសេរ​ទុកមក​ក្នុង​ក្រឹត្យវិន័យ​របស់​ពួកគេ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:‘ពួកគេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មានមូលហេតុ’។


ពោលគឺ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តបាប ក៏​ត្រូវគេ​វាយ ហើយ​ស៊ូទ្រាំ តើ​មាន​អ្វី​គួរឲ្យសរសើរ​? ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តល្អ ក៏​រងទុក្ខលំបាក ហើយ​ស៊ូទ្រាំ នោះ​ទើប​ជា​ការគួរឲ្យសរសើរ​នៅចំពោះ​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម