ទំនុកតម្កើង 123 - ព្រះគម្ពីរខ្មែរសាកលរំពឹងមើលទៅសេចក្ដីមេត្តារបស់ព្រះ ចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 ព្រះអង្គដែលគង់នៅស្ថានសួគ៌អើយ ទូលបង្គំងើបភ្នែកឡើងទៅព្រះអង្គ! 2 មើល៍! ដូចដែលភ្នែករបស់បាវបម្រើរំពឹងមើលទៅដៃចៅហ្វាយរបស់ខ្លួន ហើយដូចដែលភ្នែករបស់បាវបម្រើស្រីរំពឹងមើលទៅដៃចៅហ្វាយស្រីរបស់ខ្លួនយ៉ាងណា ភ្នែករបស់យើងក៏រំពឹងមើលទៅព្រះយេហូវ៉ាដ៏ជាព្រះរបស់យើងយ៉ាងនោះដែរ រហូតដល់ព្រះអង្គមេត្តាដល់យើង។ 3 សូមមេត្តាដល់យើងខ្ញុំផង ព្រះយេហូវ៉ាអើយ សូមមេត្តាដល់យើងខ្ញុំផង! ដ្បិតយើងខ្ញុំបានឆ្អែតយ៉ាងខ្លាំងនឹងសេចក្ដីមើលងាយ។ 4 ព្រលឹងរបស់យើងខ្ញុំបានឆ្អែតយ៉ាងខ្លាំង នឹងការចំអកឡកឡឺយរបស់មនុស្សឥតកង្វល់ និងការមើលងាយរបស់មនុស្សមានអំនួត៕ |