Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:6 - ព្រះគម្ពីរខ្មែរសាកល

6 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ជា​ដង្កូវ គឺ​មិនមែន​ជា​មនុស្ស​ទេ​; ទូលបង្គំ​ជា​ទីត្មះតិះដៀល​របស់​មនុស្សជាតិ ហើយ​ត្រូវ​បណ្ដាជន​មើលងាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឯ​ទូល‌បង្គំវិញ ទូល‌បង្គំ​ជា​ដង្កូវ មិន​មែន​ជា​មនុស្ស​ទេ ត្រូវ​មនុស្ស​ត្មះ‌តិះ‌ដៀល ហើយ​ប្រជាជន​ស្អប់​ខ្ពើម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 រីឯ​ទូលបង្គំ​វិញ គេ​លែង​ចាត់​ទុក​ទូលបង្គំ​ថា​ជា​មនុស្ស​ទៀត​ហើយ គឺ​គេ​ចាត់​ទុក​ជា​ជន្លេន មនុស្ស‌ម្នា​នាំ​គ្នា​ជេរ​ប្រមាថ ហើយ​មាក់​ងាយ​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ចំណែក​ទូលបង្គំៗ​ជា​ដង្កូវ មិន​មែន​ជា​មនុស្ស​ទេ ជា​ទី​ត្មះ‌តិះដៀល​របស់​មនុស្ស ហើយ​ជា​ទី​ស្អប់​ខ្ពើម​នៃ​ពួក​បណ្តាជន

សូមមើលជំពូក ចម្លង

អាល់គីតាប

6 រីឯ​ខ្ញុំ​វិញ គេ​លែង​ចាត់​ទុក​ខ្ញុំ​ថា​ជា​មនុស្ស​ទៀត​ហើយ គឺ​គេ​ចាត់​ទុក​ជា​ជន្លេន មនុស្ស‌ម្នា​នាំ​គ្នា​ជេរ​ប្រមាថ ហើយ​មាក់​ងាយ​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:6
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត អស់អ្នក​ដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ នឹង​មិន​អាម៉ាស់មុខ​ឡើយ គឺ​អ្នកដែល​ក្បត់​ដោយ​គ្មានហេតុផល​វិញ ដែល​នឹង​អាម៉ាស់មុខ​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ គឺ​ជារៀងរហូត​! សូម​រំដោះ​ទូលបង្គំ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង​។


ដោយសារតែ​ពួក​សត្រូវ​ទាំងអស់​របស់ទូលបង្គំ ទូលបង្គំ​បាន​ក្លាយជា​ទីត្មះតិះដៀល ជាពិសេស​ដល់​អ្នកជិតខាង​របស់ទូលបង្គំ ហើយ​បាន​ក្លាយជា​សេចក្ដីភិតភ័យ​ដល់​ពួកអ្នកដែល​ស្គាល់​ទូលបង្គំ​; អ្នកដែល​ឃើញ​ទូលបង្គំ​នៅតាម​ផ្លូវ​ក៏​រត់គេច​ពី​ទូលបង្គំ​។


ពួក​សត្រូវ​របស់ខ្ញុំ​និយាយ​អាក្រក់​ទាស់នឹង​ខ្ញុំ​ថា​៖ “តើ​ពេលណា​ទើប​វា​ស្លាប់ ហើយ​ឈ្មោះ​របស់វា​បាន​វិនាស​បាត់ទៅ​?”។


ព្រះអង្គ​បាន​យក​អ្នកដែល​ទូលបង្គំ​ស្គាល់​ចេញឆ្ងាយ​ពី​ទូលបង្គំ ក៏​បាន​ធ្វើឲ្យ​ទូលបង្គំ​ទៅជា​ទីស្អប់ខ្ពើម​ដល់​ពួកគេ​; ទូលបង្គំ​ត្រូវបាន​បង្ខាំង ហើយ​ចេញមក​មិនបានឡើយ​។


យ៉ាកុប​ជា​ដង្កូវ​អើយ មនុស្ស​នៃ​អ៊ីស្រាអែល​អើយ កុំ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក​! ព្រះប្រោសលោះ​របស់អ្នក​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​! នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។


ព្រះយេហូវ៉ា ជា​ព្រះប្រោសលោះ​នៃ​អ៊ីស្រាអែល ជា​អង្គ​ដ៏វិសុទ្ធ​របស់ពួកគេ បាន​មានបន្ទូល​ដូច្នេះ​នឹង​អ្នក​ដែល​ត្រូវបាន​មើលងាយ ដែល​ត្រូវ​ប្រជាជន​ស្អប់ខ្ពើម ដែលជា​បាវបម្រើ​របស់​ពួក​មេគ្រប់គ្រង​ថា​៖ “បណ្ដា​ស្ដេច​នឹង​ឃើញ ហើយ​ក្រោកឡើង ពួក​មេដឹកនាំ​នឹង​ក្រាបចុះ​ដោយព្រោះ​ព្រះយេហូវ៉ា​ដែល​ជា​ព្រះ​ដ៏ស្មោះត្រង់ ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ហើយ​ព្រះអង្គ​បាន​ជ្រើសរើស​អ្នក”។


លោក​ត្រូវបាន​មើលងាយ ហើយ​ត្រូវបាន​បដិសេធ​ពី​មនុស្ស ក៏ជា​មនុស្ស​នៃ​ការឈឺចាប់ ហើយ​ធ្លាប់ស្គាល់​រោគា​; លោក​ត្រូវបាន​មើលងាយ​ដូចជា​អ្នកដែល​លាក់​មុខ​ពី​គេ ហើយ​ពួកយើង​ក៏​មិន​បាន​ឲ្យតម្លៃ​លោក​សោះ​។


រីឯ​កូនមនុស្ស​បាន​មក ទាំង​ហូប​ទាំង​ផឹក គេ​ក៏​ថា​: ‘មើល៍! មនុស្ស​ល្មោភស៊ី និង​ល្មោភផឹក ជា​មិត្តភក្ដិ​របស់​អ្នកទារពន្ធ និង​មនុស្សបាប​!’។ ប៉ុន្តែ​ប្រាជ្ញា​ត្រូវបាន​បញ្ជាក់ថាសុចរិត ដោយ​អំពើរបស់​វា”។


ប៉ុន្តែ​នៅពេល​ពួកផារិស៊ី​ឮ​ដូច្នេះ ក៏​និយាយថា​៖ “អ្នកនេះ​មិន​អាច​ដេញ​អារក្ស​បាន​ទេ លើកលែងតែ​ដោយ​បេលសេប៊ូល​មេ​អារក្ស​ប៉ុណ្ណោះ​!”។


ដូច្នេះ ពួកយូដា​ក៏​ភ្ញាក់ផ្អើល ទាំង​ពោលថា​៖ “អ្នកនេះ​មិនដែល​រៀន​សោះ តើ​ចេះ​គម្ពីរ​យ៉ាងដូចម្ដេច​?”។


ហ្វូងមនុស្ស​ឆ្លើយថា​៖ “អ្នក​មានអារក្សចូល​ហើយ​! តើ​នរណា​ចង់​សម្លាប់​អ្នក​?”។


ពួកយូដា​តប​នឹង​ព្រះអង្គ​ថា៖ “ដែល​យើង​និយាយ​ថា អ្នក​ជា​ជនជាតិសាម៉ារី ហើយ​មានអារក្សចូល តើ​មិន​ត្រូវ​ទេ​ឬ​?”។


ដូច្នេះ ព្រះយេស៊ូវ​ក៏​បាន​រងទុក្ខ​នៅ​ខាងក្រៅ​ទ្វារក្រុង​ដែរ ដើម្បី​ញែក​ប្រជារាស្ត្រ​ជាវិសុទ្ធ តាមរយៈ​ព្រះលោហិត​របស់ព្រះអង្គផ្ទាល់​។


ហើយ​ច្រៀង​ចម្រៀង​របស់​ម៉ូសេ​បាវបម្រើ​របស់​ព្រះ និង​ចម្រៀង​របស់​កូនចៀម​ថា​៖ “ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ កិច្ចការ​របស់ព្រះអង្គ​ធំឧត្ដម ហើយ​អស្ចារ្យ​ណាស់​! ព្រះមហាក្សត្រ​នៃ​ប្រជាជាតិ​ទាំងឡាយ​អើយ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ត្រឹមត្រូវ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម