មនុស្សខ្វះចំណេះដឹងអើយ ចូរយល់ច្បាស់នូវសេចក្ដីឆ្លាតវៃចុះ! មនុស្សល្ងង់អើយ ចូរយល់ច្បាស់នូវប្រាជ្ញាចុះ!
កូឡុស 1:28 - ព្រះគម្ពីរខ្មែរសាកល យើងប្រកាសព្រះគ្រីស្ទ ដោយទូន្មានមនុស្សទាំងអស់ ហើយបង្រៀនមនុស្សទាំងអស់ដោយអស់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ដល់ព្រះ ជាមនុស្សពេញវ័យក្នុងព្រះគ្រីស្ទ។ Khmer Christian Bible យើងប្រកាសអំពីព្រះអង្គ ហើយដាស់តឿន និងបង្រៀនមនុស្សគ្រប់គ្នាដោយប្រាជ្ញាសព្វបែបយ៉ាង ដើម្បីនាំមនុស្សគ្រប់គ្នាឲ្យពេញវ័យនៅក្នុងព្រះគ្រិស្ដ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងប្រកាសអំពីព្រះអង្គ ទាំងទូន្មានមនុស្សគ្រប់គ្នា ហើយបង្រៀនមនុស្សគ្រប់គ្នា ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ ជាមនុស្សគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ យើងផ្សព្វផ្សាយដំណឹងអំពីព្រះគ្រិស្តនេះហើយ យើងដាស់តឿន និងប្រៀនប្រដៅមនុស្សគ្រប់ៗរូប ដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើឲ្យគេទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះគ្រិស្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំប្រកាសប្រាប់ពីទ្រង់ ទាំងទូន្មានដល់គ្រប់មនុស្ស ហើយទាំងបង្រៀនដល់គ្រប់មនុស្ស ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យបានថ្វាយគ្រប់មនុស្ស ជាដង្វាយគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ អាល់គីតាប ដូច្នេះ យើងផ្សព្វផ្សាយដំណឹងអំពីអាល់ម៉ាហ្សៀសនេះហើយ យើងដាស់តឿន និងប្រៀនប្រដៅមនុស្សគ្រប់ៗគ្នា ដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើឲ្យគេទាំងអស់គ្នាបានគ្រប់លក្ខណៈនៅក្នុងអាល់ម៉ាហ្សៀស។ |
មនុស្សខ្វះចំណេះដឹងអើយ ចូរយល់ច្បាស់នូវសេចក្ដីឆ្លាតវៃចុះ! មនុស្សល្ងង់អើយ ចូរយល់ច្បាស់នូវប្រាជ្ញាចុះ!
សាស្ដាមិនត្រឹមតែជាមនុស្សមានប្រាជ្ញាប៉ុណ្ណោះទេ លោកក៏បានបង្រៀនចំណេះដឹងដល់ប្រជាជន ហើយបានរិះគិត និងស្រាវជ្រាវ រួចបានរៀបរៀងសុភាសិតជាច្រើន។
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល៍! ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលរហូតដល់ចុងបញ្ចប់នៃពិភពលោក”៕៚
ប៉ុន្តែនៅពេលយ៉ូហានឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹករបស់គាត់ គាត់ក៏និយាយនឹងពួកគេថា៖ “ពូជពស់វែកអើយ! តើនរណាបានប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធដែលរៀបនឹងមក?
ដូច្នេះ អ្នករាល់គ្នាគួរតែបានគ្រប់លក្ខណ៍ ដូចដែលព្រះបិតាសួគ៌របស់អ្នករាល់គ្នាគ្រប់លក្ខណ៍ដែរ។
នៅពេលយាងឡើងពីទូក ព្រះយេស៊ូវទតឃើញហ្វូងមនុស្សមួយក្រុមធំ ក៏មានព្រះទ័យអាណិតអាសូរចំពោះពួកគេ ពីព្រោះពួកគេដូចជាចៀមដែលគ្មានអ្នកគង្វាល។ ព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេអំពីសេចក្ដីជាច្រើន។
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា ដែលគូវិវាទទាំងអស់របស់អ្នករាល់គ្នាមិនអាចតតាំង ឬជំទាស់បានឡើយ។
អ្នករាល់គ្នាដឹងហើយនូវព្រះបន្ទូលដែលព្រះបានបញ្ជូនទៅកូនចៅអ៊ីស្រាអែល ដោយប្រកាសដំណឹងល្អនៃសេចក្ដីសុខសាន្តតាមរយៈព្រះយេស៊ូវគ្រីស្ទ (ព្រះអង្គនេះជាព្រះអម្ចាស់លើទាំងអស់)
ប៉ុន្តែមានអ្នកខ្លះក្នុងចំណោមពួកគេ ជាអ្នកស៊ីពរ៍ និងអ្នកគីរេន បានមកដល់អាន់ទីយ៉ូក ហើយនិយាយទៅកាន់ជនជាតិក្រិកដែរ ដោយផ្សាយដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវ។
ដូច្នេះ បងប្អូនអើយ សូមឲ្យបងប្អូនដឹងច្បាស់ថា ការលើកលែងទោសបាបត្រូវបានប្រកាសដល់អ្នករាល់គ្នាដោយសារតែព្រះអង្គនេះ។ ចំពោះការទាំងអស់ដែលអ្នករាល់គ្នាមិនអាចត្រូវរាប់ជាសុចរិតបានតាមរយៈក្រឹត្យវិន័យរបស់ម៉ូសេនោះ
មានពួកទស្សនវិទូខ្លះពីក្រុមអេពីគួរ និងក្រុមស្តូអ៊ីក តែងតែនិយាយដេញដោលជាមួយគាត់ដែរ។ អ្នកខ្លះនិយាយថា៖ “អ្នកប៉ប៉ាច់ប៉ប៉ោចនេះចង់និយាយអ្វី?” អ្នកខ្លះទៀតថា៖ “មើលទៅគាត់ដូចជាអ្នកឃោសនាព្រះបរទេស”។ ព្រោះថាប៉ូលកំពុងផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ និងការរស់ឡើងវិញ។
ដោយពន្យល់ និងបញ្ជាក់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ គាត់និយាយទៀតថា៖ “ព្រះយេស៊ូវនេះដែលខ្ញុំកំពុងប្រកាសដល់អ្នករាល់គ្នា គឺជាព្រះគ្រីស្ទ”។
ដូច្នេះ ចូរប្រុងស្មារតីចុះ ដោយនឹកចាំថា អស់រយៈពេលបីឆ្នាំ ខ្ញុំបានទូន្មានអ្នករាល់គ្នាម្នាក់ៗទាំងទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ។
នោះនឹងមានគ្រានៃការផុសផុលមកពីព្រះវត្តមានរបស់ព្រះអម្ចាស់ ហើយព្រះអង្គនឹងចាត់ព្រះគ្រីស្ទឲ្យមក គឺព្រះយេស៊ូវដែលព្រះអង្គទ្រង់ជ្រើសរើសសម្រាប់អ្នករាល់គ្នា។
រាល់ថ្ងៃ ពួកគេបង្រៀន និងផ្សាយដំណឹងល្អអំពីព្រះយេស៊ូវថាជាព្រះគ្រីស្ទ នៅក្នុងព្រះវិហារ និងនៅតាមផ្ទះ ឥតឈប់ឈរ៕
ភីលីពក៏បើកមាត់ ហើយផ្សាយដំណឹងល្អអំពីព្រះយេស៊ូវដល់លោក ដោយចាប់ផ្ដើមពីបទគម្ពីរនេះ។
ក៏ចាប់ផ្ដើមប្រកាសព្រះយេស៊ូវនៅតាមសាលាប្រជុំភ្លាម ថាគឺព្រះអង្គនេះហើយជាព្រះបុត្រារបស់ព្រះ។
រីឯព្រះដែលអាចពង្រឹងអ្នករាល់គ្នាដោយដំណឹងល្អរបស់ខ្ញុំ និងដោយការប្រកាសអំពីព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដោយការបើកសម្ដែងនៃអាថ៌កំបាំងដែលត្រូវបានលាក់ទុកតាំងពីយូរលង់មកម្ល៉េះ
រីឯយើងវិញ យើងប្រកាសព្រះគ្រីស្ទដែលត្រូវគេឆ្កាង——ជាសេចក្ដីបណ្ដាលឲ្យជំពប់ដួលដល់ជនជាតិយូដា ហើយជាសេចក្ដីល្ងង់ខ្លៅដល់សាសន៍ដទៃ;
ដោយសារតែព្រះអង្គ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះអង្គបានទៅជាព្រះប្រាជ្ញាញាណពីព្រះសម្រាប់យើង ព្រមទាំងបានទៅជាសេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និងសេចក្ដីប្រោសលោះ
ពាក្យសម្ដីប្រកបដោយប្រាជ្ញាបានប្រទានដល់ម្នាក់ តាមរយៈព្រះវិញ្ញាណ ហើយពាក្យសម្ដីប្រកបដោយចំណេះដឹងបានប្រទានដល់ម្នាក់ទៀត តាមរយៈព្រះវិញ្ញាណដដែល;
ប្រសិនបើព្រះគ្រីស្ទត្រូវគេប្រកាសថា ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ម្ដេចក៏មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានិយាយថាគ្មានការរស់ឡើងវិញរបស់មនុស្សស្លាប់ដូច្នេះ?
រីឯមនុស្សខាងវិញ្ញាណវិញ វិនិច្ឆ័យអ្វីៗទាំងអស់ ប៉ុន្តែមិនត្រូវអ្នកណាវិនិច្ឆ័យឡើយ។
យ៉ាងណាមិញ នៅក្នុងចំណោមមនុស្សពេញវ័យ យើងថ្លែងប្រាជ្ញា ប៉ុន្តែមិនមែនប្រាជ្ញារបស់សម័យនេះទេ ហើយក៏មិនមែនប្រាជ្ញារបស់ពួកមេគ្រប់គ្រងនៃសម័យនេះដែលរមែងតែងតែសាបសូន្យនោះដែរ
ខ្ញុំសរសេរសេចក្ដីទាំងនេះ មិនមែនដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាសទេ គឺដើម្បីទូន្មានអ្នករាល់គ្នាដូចជាកូនដ៏ជាទីស្រឡាញ់របស់ខ្ញុំ។
ពិតមែនហើយ យើងមិនលូករំលងហួសខ្នាត ហាក់ដូចជាមិនបានមកដល់អ្នករាល់គ្នាឡើយ ដ្បិតយើងបានមករហូតដល់អ្នករាល់គ្នា ដោយនាំដំណឹងល្អរបស់ព្រះគ្រីស្ទមកជាមួយ។
ខ្ញុំប្រច័ណ្ឌអ្នករាល់គ្នាដោយសេចក្ដីប្រច័ណ្ឌរបស់ព្រះ ដ្បិតខ្ញុំបានភ្ជាប់ពាក្យឲ្យអ្នករាល់គ្នានឹងប្ដីតែមួយគត់ គឺទុកជាស្ត្រីព្រហ្មចារីបរិសុទ្ធថ្វាយដល់ព្រះគ្រីស្ទ។
ជាការពិត យើងប្រកាសមិនមែនអំពីខ្លួនយើងទេ គឺអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយខ្លួនយើងជាបាវបម្រើរបស់អ្នករាល់គ្នា ដោយសារតែព្រះយេស៊ូវ។
ព្រះគុណនេះបានប្រទានមកខ្ញុំ ដែលជាអ្នកតូចបំផុតក្នុងចំណោមវិសុទ្ធជនទាំងអស់ ដើម្បីប្រកាសភាពបរិបូរដែលវាស់ស្ទង់មិនបានរបស់ព្រះគ្រីស្ទ ដល់សាសន៍ដទៃ
ដើម្បីឲ្យព្រះអង្គបានរៀបចំក្រុមជំនុំមួយដ៏ល្អរុងរឿងសម្រាប់អង្គទ្រង់ ដែលគ្មានស្នាមគគ្រក់ ជ្រីវជ្រួញ ឬអ្វីមួយដូចយ៉ាងនោះឡើយ គឺឲ្យបានវិសុទ្ធ និងឥតសៅហ្មងវិញ។
ប៉ុន្តែឥឡូវនេះ ព្រះអង្គបានផ្សះផ្សាអ្នករាល់គ្នានឹងអង្គទ្រង់ តាមរយៈការសុគតរបស់ព្រះគ្រីស្ទ គឺក្នុងព្រះកាយខាងសាច់ឈាមរបស់ព្រះអង្គ ដើម្បីនាំអ្នករាល់គ្នាឲ្យឈរនៅចំពោះព្រះអង្គ ទាំងវិសុទ្ធ ឥតសៅហ្មង និងឥតមានកន្លែងបន្ទោសបាន
ហើយអ្នករាល់គ្នាត្រូវបានបំពេញក្នុងព្រះអង្គដែលជាមេដឹកនាំលើអស់ទាំងអំណាចគ្រប់គ្រង និងសិទ្ធិអំណាច។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទ ស្ថិតនៅក្នុងអ្នករាល់គ្នាយ៉ាងសម្បូរហូរហៀរ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងច្រៀងក្នុងចិត្តដោយដឹងគុណដល់ព្រះ ដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ។
អេប៉ាប្រាសបាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ដែលជាម្នាក់ពីចំណោមអ្នករាល់គ្នា ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ គាត់តែងតែតស៊ូដើម្បីអ្នករាល់គ្នាដោយការអធិស្ឋាន ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំដោយគ្រប់លក្ខណ៍ ហើយជឿអស់ពីចិត្តលើបំណងព្រះហឫទ័យរបស់ព្រះគ្រប់ជំពូក។
កុំបំពាន ឬឆ្លៀតឱកាសលើបងប្អូនរបស់ខ្លួនក្នុងរឿងនេះឡើយ ដ្បិតព្រះអម្ចាស់ជាអ្នកសងសឹកចំពោះការទាំងអស់នេះ ដូចដែលយើងបានប្រាប់អ្នករាល់គ្នាទុកមុន និងបានដាស់តឿនយ៉ាងម៉ឺងម៉ាត់រួចហើយ។
ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់អាថ៌កំបាំងនៃការគោរពព្រះ ជាការធំឧត្ដម គឺ ព្រះបានលេចមកក្នុងសាច់ឈាម ត្រូវបានបញ្ជាក់ថាសុចរិតដោយព្រះវិញ្ញាណ ត្រូវបានឃើញដោយបណ្ដាទូតសួគ៌ ត្រូវបានប្រកាសក្នុងបណ្ដាប្រជាជាតិ ត្រូវបានជឿក្នុងពិភពលោក ហើយត្រូវបានទទួលឡើងក្នុងសិរីរុងរឿង៕
ដូច្នេះ អ្នកមើលខុសត្រូវ ត្រូវតែជាមនុស្សឥតកន្លែងបន្ទោសបាន ជាប្ដីរបស់ប្រពន្ធតែម្នាក់ ជាមនុស្សមានគំនិតមធ្យ័ត ចេះគ្រប់គ្រងចិត្ត ចេះគួរសម ចេះរាក់ទាក់ ចេះបង្រៀន
ជាការពិត ព្រះអង្គបានធ្វើឲ្យពួកអ្នកដែលត្រូវបានញែកជាវិសុទ្ធគ្រប់លក្ខណ៍ជារៀងរហូត ដោយតង្វាយតែមួយគត់។
បានប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ក្នុងការល្អគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ សូមឲ្យព្រះធ្វើការក្នុងយើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ឲ្យជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
ហើយចូរចាត់ទុកការអត់ធ្មត់របស់ព្រះអម្ចាស់នៃយើងថាជាសេចក្ដីសង្គ្រោះ ដូចដែលប៉ូលបងប្អូនដ៏ជាទីស្រឡាញ់របស់យើងបានសរសេរមកអ្នករាល់គ្នាដែរ ស្របតាមប្រាជ្ញាដែលប្រទានដល់គាត់។