Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 8:5 - ព្រះគម្ពីរខ្មែរសាកល

5 ពេលនោះ ភីលីព​បាន​ចុះទៅ​ទីក្រុង​មួយ​ក្នុង​សាម៉ារី ហើយ​ប្រកាស​ព្រះ​គ្រីស្ទ​ដល់​គេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ពេល​នោះ​លោក​ភីលីព​បាន​ចុះ​ទៅ​ក្រុង​មួយ​ក្នុង​ស្រុក​សាម៉ារី​ ហើយ​ប្រកាស​ប្រាប់​ពួកគេ​អំពី​ព្រះគ្រិស្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 លោក​ភីលីព​ចុះ​ទៅ​ទី​ក្រុង​មួយ​នៅ​ស្រុក​សា‌ម៉ារី ប្រកាស​ប្រាប់​គេ​អំពី​ព្រះ‌គ្រីស្ទ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​ភីលីព​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ​នៅ​ស្រុក​សាម៉ារី ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​អំពី​ព្រះ‌គ្រិស្ត* ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​ភីលីព គាត់​ចុះ​ទៅ​ឯ​ទី​ក្រុង​១​នៅ​ស្រុក​សាម៉ារី ប្រាប់​គេ​ពី​ព្រះ‌គ្រីស្ទ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 លោក​ភីលីព​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ​នៅ​ស្រុក​សាម៉ារី ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​អំពី​អាល់ម៉ា‌ហ្សៀស។

សូមមើលជំពូក ចម្លង




កិច្ចការ 8:5
18 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាងណាមិញ កាលណា​ព្រះវិញ្ញាណដ៏វិសុទ្ធ​សណ្ឋិត​លើ​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ទទួល​ព្រះចេស្ដា ហើយ​បានជា​សាក្សី​របស់ខ្ញុំ ទាំង​នៅ​យេរូសាឡិម យូឌា​និង​សាម៉ារី​ទាំងមូល ព្រមទាំង​រហូតដល់​ចុងបំផុត​នៃ​ផែនដី”។


នៅ​ថ្ងៃបន្ទាប់ យើង​ចេញដំណើរ​ទៅដល់​សេសារា​។ យើង​បាន​ចូលទៅ​ក្នុង​ផ្ទះ​របស់​ភីលីព​អ្នកផ្សាយដំណឹងល្អ ជា​ម្នាក់​ក្នុង​អ្នកជំនួយ​ប្រាំពីរ​នាក់ ហើយ​ស្នាក់នៅ​ជាមួយ​គាត់​។


រាល់ថ្ងៃ ពួកគេ​បង្រៀន និង​ផ្សាយដំណឹងល្អ​អំពី​ព្រះយេស៊ូវ​ថា​ជា​ព្រះ​គ្រីស្ទ នៅក្នុង​ព្រះវិហារ និង​នៅតាម​ផ្ទះ ឥតឈប់ឈរ​៕


ពាក្យ​នេះ​បាន​បំពេញចិត្ត​អង្គប្រជុំ​ទាំងមូល ដូច្នេះ​ពួកគេ​ក៏​ជ្រើសរើស​ស្ទេផាន ជា​បុរស​ដែល​ពេញ​ដោយ​ជំនឿ​និង​ព្រះវិញ្ញាណដ៏វិសុទ្ធ ភីលីព ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណា និង​នីកូឡាស​អ្នកចូលសាសនាយូដា​ពី​អាន់ទីយ៉ូក​។


រីឯ​សូល​បាន​យល់ស្រប​នឹង​ការសម្លាប់​ស្ទេផាន​ដែរ​។ នៅ​ថ្ងៃ​នោះ មាន​ការបៀតបៀន​យ៉ាងខ្លាំង​មក​លើ​ក្រុមជំនុំ​នៅ​យេរូសាឡិម ហើយ​ទាំងអស់គ្នា​ត្រូវបាន​កម្ចាត់កម្ចាយ​ទៅ​ទូទាំង​ស្រុក​យូឌា និង​សាម៉ារី លើកលែងតែ​ពួក​សាវ័ក​។


មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​ប្រាប់​ភីលីព​ថា​៖ “ចូរ​ក្រោកឡើង ធ្វើដំណើរ​ឆ្ពោះទៅ​ខាងត្បូង តាមផ្លូវ​ដែល​ចុះ​ពី​យេរូសាឡិម​ទៅ​កាសា​ចុះ”។ កន្លែងនោះ​ជា​ទីរហោស្ថាន​។


នៅពេល​រត់ទៅ ភីលីព​ក៏​ឮ​លោក​កំពុង​អាន​គម្ពីរ​ព្យាការី​អេសាយ គាត់​ក៏​សួរថា​៖ “តើ​លោក​យល់​អ្វីដែល​លោក​កំពុង​អាន​ឬទេ​?”។


រីឯ​ភីលីព​វិញ គេ​ឃើញ​គាត់​នៅ​អាសូត​។ គាត់​ដើរចុះឡើង​ទាំង​ផ្សាយដំណឹងល្អ​ដល់​ទីក្រុង​ទាំងអស់ រហូត​មក​ដល់​សេសារា​៕


កាល​បាន​ឮ និង​ឃើញ​ទីសម្គាល់​នានា​ដែល​គាត់​កំពុង​ធ្វើ ហ្វូងមនុស្ស​ក៏​យកចិត្តទុកដាក់​ដោយមានចិត្តតែមួយ ចំពោះ​អ្វី​ដែល​ភីលីព​និយាយ


ក៏​ចាប់ផ្ដើម​ប្រកាស​ព្រះយេស៊ូវ​នៅតាម​សាលាប្រជុំ​ភ្លាម ថា​គឺ​ព្រះអង្គនេះ​ហើយ​ជា​ព្រះបុត្រារបស់ព្រះ​។


រីឯ​យើង​វិញ យើង​ប្រកាស​ព្រះ​គ្រីស្ទ​ដែល​ត្រូវគេ​ឆ្កាង​——​ជា​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ដល់​ជនជាតិយូដា ហើយ​ជា​សេចក្ដីល្ងង់ខ្លៅ​ដល់​សាសន៍ដទៃ​;


ពីព្រោះ​ខ្ញុំ​បាន​សម្រេចចិត្ត​ថា ក្នុងចំណោម​អ្នករាល់គ្នា ខ្ញុំ​នឹង​មិន​ព្រម​ដឹង​អ្វី​ឡើយ ក្រៅពី​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ព្រះអង្គនោះ​ដែល​ត្រូវគេ​ឆ្កាង​។


ដ្បិត​គ្មានអ្នកណា​អាច​ចាក់​គ្រឹះ​ផ្សេងទៀត​បាន​ឡើយ ក្រៅពី​គ្រឹះ​ដែល​ចាក់​រួចហើយ គឺ​ជា​ព្រះយេស៊ូវ​គ្រីស្ទ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម