Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 4:14 - ព្រះគម្ពីរខ្មែរសាកល

14 ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ មិនមែន​ដើម្បីឲ្យ​អ្នករាល់គ្នា​អៀនខ្មាស​ទេ គឺ​ដើម្បី​ទូន្មាន​អ្នករាល់គ្នា​ដូចជា​កូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មិន​មែន​ឲ្យ​អ្នក​រាល់គ្នា​ខ្មាស​ទេ​ ផ្ទុយ​ទៅ​វិញ​ ដើម្បី​ដាស់តឿន​អ្នក​រាល់គ្នា​ ដូចជា​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ខ្ញុំ​សរ‌សេរ​សេចក្តី​ទាំង​នេះ មិន​មែន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អៀន​ខ្មាស​ទេ តែ​ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដូច​ជា​កូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បងប្អូន មិន​មែន​ក្នុង​គោល​បំណង​ចង់​ឲ្យ​បងប្អូន​អៀន​ខ្មាស​ទេ គឺ​ចង់​ទូន្មាន​បងប្អូន ដូច​ទូន្មាន​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ខ្មាស​ទេ ខ្ញុំ​គ្រាន់​តែ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កូន​ស្ងួន‌ភ្ងា​វិញ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បង​ប្អូន មិន​មែន​ក្នុង​គោល​បំណង​ចង់​ឲ្យ​បង​ប្អូន​អៀន​ខ្មាស​ទេ គឺ​ចង់​ទូន្មាន​បង​ប្អូន ដូច​ទូន្មាន​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 4:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​ប្រុងស្មារតី​ចុះ ដោយ​នឹកចាំ​ថា អស់រយៈពេល​បីឆ្នាំ ខ្ញុំ​បាន​ទូន្មាន​អ្នករាល់គ្នា​ម្នាក់ៗ​ទាំង​ទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ​ឡើយ​។


ចូរ​ភ្ញាក់ខ្លួនឡើង ហើយ​ឈប់​ប្រព្រឹត្តបាប ដ្បិត​មាន​អ្នកខ្លះ​មិនស្គាល់​ព្រះ​។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីឲ្យ​អ្នករាល់គ្នា​អៀនខ្មាស​។


តាមពិត ទោះបីជា​អ្នករាល់គ្នា​មាន​អ្នកបង្រៀន​រាប់ម៉ឺន​នាក់​ក្នុង​ព្រះ​គ្រីស្ទ​ក៏ដោយ ក៏​គ្មាន​ឪពុក​ច្រើន​ទេ ដ្បិត​ខ្ញុំ​បាន​ផ្ដល់កំណើត​ដល់​អ្នករាល់គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​តាមរយៈ​ដំណឹងល្អ​។


នេះជាហេតុដែល​ខ្ញុំ​បាន​ចាត់​ធីម៉ូថេ​ដែល​ជា​កូន​ដ៏ជាទីស្រឡាញ់ និង​ស្មោះត្រង់​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់ ឲ្យមក​រក​អ្នករាល់គ្នា​។ គាត់​នឹង​រំលឹក​អ្នករាល់គ្នា​អំពី​របៀបរស់នៅ​របស់ខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដូចដែល​ខ្ញុំ​តែងតែ​បង្រៀន​តាម​ក្រុមជំនុំ​នីមួយៗ នៅ​គ្រប់ទីកន្លែង​។


ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីឲ្យ​អ្នករាល់គ្នា​អៀនខ្មាស​។ ក្នុងចំណោម​អ្នករាល់គ្នា គ្មានអ្នកណា​ម្នាក់​ដែល​មានប្រាជ្ញា អាច​ដោះស្រាយ​រវាង​បងប្អូន​របស់​ខ្លួន​បាន​ទេ​ឬ​?


ប៉ុន្តែ​ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​ណាមួយ​ក្នុងចំណោម​សិទ្ធិ​ទាំងនេះ​ឡើយ​។ ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ មិនមែន​ដើម្បីឲ្យ​គេ​ប្រព្រឹត្ត​ដូច្នោះ​ដល់​ខ្ញុំ​ទេ ដ្បិត​ខ្ញុំ​សុខចិត្ត​ស្លាប់​វិញ ប្រសើរ​ជាង​មាន​អ្នកណា​ម្នាក់​ដកយក​មោទនភាព​របស់ខ្ញុំ​។


ហេតុអ្វីបានជា​ដូច្នេះ​? មកពី​ខ្ញុំ​មិន​ស្រឡាញ់​អ្នករាល់គ្នា​ឬ​? ព្រះ​ទ្រង់​ជ្រាប​ហើយ​!


តើ​អ្នករាល់គ្នា​នឹកស្មាន​រហូតមក​ថា យើង​កំពុង​ដោះសា​នឹង​អ្នករាល់គ្នា​ឬ​? យើង​បាន​និយាយ​ក្នុង​ព្រះ​គ្រីស្ទ នៅចំពោះ​ព្រះ​ទេតើ​! អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ សេចក្ដី​ទាំងអស់​នេះ គឺ​ដើម្បី​ស្អាងទឹកចិត្ត​អ្នករាល់គ្នា​ទេ​។


ខ្ញុំ​និយាយ​ដូច្នេះ មិនមែន​ជា​ការផ្ដន្ទាទោស​ទេ ដ្បិត​ខ្ញុំ​បាន​និយាយទុកមុន​ហើយ​ថា អ្នករាល់គ្នា​នៅ​ក្នុង​ចិត្ត​របស់យើង ដើម្បី​បាន​ស្លាប់រស់ជាមួយគ្នា​។


យើង​ប្រកាស​ព្រះគ្រីស្ទ ដោយ​ទូន្មាន​មនុស្ស​ទាំងអស់ ហើយ​បង្រៀន​មនុស្ស​ទាំងអស់​ដោយ​អស់ទាំង​ប្រាជ្ញា ដើម្បីឲ្យ​យើង​បាន​ថ្វាយ​មនុស្ស​ទាំងអស់​ដល់ព្រះ ជា​មនុស្ស​ពេញវ័យ​ក្នុង​ព្រះ​គ្រីស្ទ​។


ដូចដែល​អ្នករាល់គ្នា​ដឹង​ហើយ​ថា យើងបានប្រព្រឹត្ត​បែបនេះ​ចំពោះ​អ្នករាល់គ្នា​ម្នាក់ៗ ដូចជា​ឪពុក​ប្រព្រឹត្តចំពោះ​កូន​របស់​ខ្លួន​ដែរ​។


បងប្អូន​អើយ យើង​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ទូន្មាន​អ្នក​ដែល​គ្មានរបៀបវិន័យ ឲ្យ​កម្សាន្តចិត្ត​អ្នក​ទន់ជ្រាយ ឲ្យ​គាំពារ​អ្នក​ខ្សោយ ហើយ​ឲ្យ​អត់ធ្មត់​ចំពោះ​មនុស្ស​ទាំងអស់​។


ប្រសិនបើ​មាន​អ្នកណា​មិន​ស្ដាប់បង្គាប់​ពាក្យ​របស់យើង​ក្នុង​សំបុត្រ​នេះ ចូរ​ចំណាំ​អ្នកនោះ ហើយ​កុំឲ្យ​សេពគប់ជាមួយ​អ្នកនោះ​ឡើយ ដើម្បីឲ្យ​អ្នកនោះ​អៀនខ្មាស​។


ខ្ញុំ​សូមអង្វរ​អ្នក​អំពី​កូន​របស់ខ្ញុំ គឺ​អូនេស៊ីម ដែល​ខ្ញុំ​បាន​បង្កើត​នៅពេល​ជាប់ឃុំឃាំង​។


កូន​រាល់គ្នា​របស់ខ្ញុំ​អើយ ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្តបាប​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ប្រព្រឹត្តបាប យើង​មាន​ព្រះជំនួយ​នៅចំពោះ​ព្រះ​បិតា គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏សុចរិតយុត្តិធម៌​។


ខ្ញុំ​គ្មាន​អំណរ​ណា​ខ្លាំងជាង​ការទាំងនេះ​ទេ គឺដែល​ឮ​ថា​កូន‍ៗ​របស់ខ្ញុំ​កំពុង​ដើរ​ក្នុង​សេចក្ដីពិត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម