កាលណាប្រជារាស្ត្ររបស់ទ្រង់ចេញទៅច្បាំងនឹងខ្មាំងសត្រូវតាមបញ្ជារបស់ទ្រង់ រួចអង្វរអុលឡោះតាអាឡាឆ្ពោះមកក្រុងដែលទ្រង់បានជ្រើសរើស និងឆ្ពោះមកដំណាក់ដែលខ្ញុំបានសង់ជូនទ្រង់
២ របាក្សត្រ 14:11 - អាល់គីតាប ស្តេចអេសាស្រែកអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ដោយទូរអាថា៖ «អុលឡោះតាអាឡា ទ្រង់អាចជួយអ្នកទន់ខ្សោយ ឲ្យតតាំងនឹងអ្នកខ្លាំងពូកែ។ ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ សូមមកជួយយើងខ្ញុំផង! ដ្បិតមានតែទ្រង់ទេ ដែលយើងខ្ញុំពឹងផ្អែក យើងខ្ញុំចេញមកច្បាំងនឹងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងនាមរបស់ទ្រង់។ អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាម្ចាស់នៃយើងខ្ញុំ សូមកុំឲ្យមនុស្សឈ្នះទ្រង់បានឡើយ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអេសាបានអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ថា៖ «ឱព្រះយេហូវ៉ាអើយ ការជួយឲ្យមានជ័យជម្នះដល់ពួកមានគ្នាច្រើន ឬដល់ពួកកំសោយ នោះស្រេចនៅលើព្រះអង្គទេ ឱព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមព្រះអង្គប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមក ទាស់នឹងពួកមានគ្នាច្រើនទាំងនេះ។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃយើងរាល់គ្នា សូមកុំឲ្យមនុស្សឈ្នះព្រះអង្គឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអេសាស្រែកអង្វរព្រះអម្ចាស់ ជាព្រះរបស់ស្ដេច ដោយទូលថា៖ «បពិត្រព្រះអម្ចាស់ ព្រះអង្គអាចជួយអ្នកទន់ខ្សោយ ឲ្យតតាំងនឹងអ្នកខ្លាំងពូកែ។ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ សូមយាងមកជួយយើងខ្ញុំផង! ដ្បិតមានតែព្រះអង្គទេ ដែលយើងខ្ញុំពឹងផ្អែក យើងខ្ញុំចេញមកច្បាំងនឹងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងព្រះនាមរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះនៃយើងខ្ញុំ សូមកុំឲ្យមនុស្សឈ្នះព្រះអង្គបានឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអេសាទ្រង់អំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ថា ឱព្រះយេហូវ៉ាអើយ ការជួយឲ្យមានជ័យជំនះ ដល់ពួកមានគ្នាច្រើន ឬដល់ពួកកំសោយ នោះស្រេចនៅលើទ្រង់ទេ ឱព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមទ្រង់ប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមក ទាស់នឹងពួកមានគ្នាច្រើនទាំងនេះ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះនៃយើងរាល់គ្នា សូមកុំឲ្យមនុស្សឈ្នះទ្រង់ឡើយ |
កាលណាប្រជារាស្ត្ររបស់ទ្រង់ចេញទៅច្បាំងនឹងខ្មាំងសត្រូវតាមបញ្ជារបស់ទ្រង់ រួចអង្វរអុលឡោះតាអាឡាឆ្ពោះមកក្រុងដែលទ្រង់បានជ្រើសរើស និងឆ្ពោះមកដំណាក់ដែលខ្ញុំបានសង់ជូនទ្រង់
នៅពេលច្បាំង ពួកគេបានទូរអាអង្វរសូមអុលឡោះជួយ ហើយដោយពួកគេទុកចិត្តលើទ្រង់នោះ ទ្រង់ក៏ជួយពួកគេឲ្យមានជ័យជំនះលើកងទ័ពហាការេន និងបក្សពួក។
មើលចុះ អុលឡោះនិងពួកអ៊ីមុាំដែលបម្រើទ្រង់ស្ថិតនៅជាមួយពួកយើង ហើយនាំមុខពួកយើង។ ពួកអ៊ីមុាំត្រៀមខ្លួននឹងផ្លុំត្រែ ដើម្បីប្រកាសវាយលុកអ្នករាល់គ្នា។ កូនចៅអ៊ីស្រអែលអើយ! ចូរកុំធ្វើសឹកទល់នឹងអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់អ្នករាល់គ្នាឡើយ ដ្បិតអ្នករាល់គ្នាពុំអាចឈ្នះជាដាច់ខាត!»។
កាលកងទ័ពយូដាក្រឡេកមើលទៅ ឃើញមានទ័ពនៅពីមុខផង ពីក្រោយផង ដូច្នេះពួកគេស្រែកអង្វរអុលឡោះតាអាឡា ហើយពួកអ៊ីមុាំក៏ផ្លុំត្រែឡើងដែរ។
កងទ័ពយូដាបន្លឺជយឃោស ហើយនៅពេលដែលកងទ័ពយូដាស្រែកឡើង អុលឡោះតាអាឡាបានវាយប្រហារស្តេចយេរ៉ូបោម និងកងទ័ពអ៊ីស្រអែល នៅមុខស្តេចអប៊ីយ៉ា និងកងទ័ពយូដា។
នៅគ្រានោះ កូនចៅអ៊ីស្រអែលត្រូវអាម៉ាស់យ៉ាងខ្លាំង រីឯកូនចៅយូដាវិញ ពួកគេបានទទួលជោគជ័យ ព្រោះពួកគេពឹងផ្អែកលើអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់ខ្លួន។
ស្តេចអេសាលើកទ័ពចេញមកតទល់នឹងពួកគេ ហើយកងទ័ពទាំងពីររៀបក្បួនទ័ពប្រយុទ្ធគ្នា នៅជ្រលងភ្នំសេផាថា ជិតក្រុងម៉ារីសា។
នៅគ្រានោះលោកហាណានីជាអ្នកទាយ ចូលទៅជួបស្តេចអេសាស្តេចស្រុកយូដាជម្រាបថា៖ «ដោយស្តេចពឹងផ្អែកលើស្តេចស្រុកស៊ីរី គឺពុំបានពឹងផ្អែកលើអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទេនោះ កងទ័ពរបស់ស្តេចស្រុកស៊ីរីបានគេចផុតពីកណ្តាប់ដៃរបស់ស្តេច។
កាលមេបញ្ជាការរទេះចំបាំងទាំងនោះឃើញស្តេចយ៉ូសាផាត ពួកគេពោលថា “នុ៎ះ ស្តេចអ៊ីស្រអែល” ពួកគេក៏ឡោមព័ទ្ធ ដើម្បីវាយប្រហារស្តេច ប៉ុន្តែ ពេលស្តេចយ៉ូសាផាតស្រែកឡើង។ អុលឡោះតាអាឡាមកជួយស្តេច ដោយធ្វើឲ្យមេទ័ពទាំងនោះចេញឆ្ងាយពីគាត់។
ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ម្តេចក៏ទ្រង់មិនដាក់ទោសពួកគេ? យើងខ្ញុំគ្មានកម្លាំងតទល់នឹងកងទ័ពយ៉ាងធំ ដែលកំពុងតែលើកគ្នាមកវាយយើងខ្ញុំនេះទេ។ យើងខ្ញុំពុំដឹងជាត្រូវធ្វើយ៉ាងណា ក្រៅពីសម្លឹងទៅរកទ្រង់ប៉ុណ្ណោះ»។
ស្តេចយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ស្តេចអេសាជាឪពុក ដោយឥតងាករេឡើយ។ ស្តេចប្រព្រឹត្តអំពើទៀងត្រង់ជាទីគាប់ចិត្តអុលឡោះតាអាឡា។
ប្រសិនបើស្តេចឲ្យពួកគេទៅជាមួយ ទោះបីស្តេចខំប្រឹងប្រយុទ្ធយ៉ាងណាក្តី ក៏អុលឡោះធ្វើឲ្យស្តេចបរាជ័យ នៅចំពោះមុខខ្មាំងសត្រូវដែរ ដ្បិតមានតែអុលឡោះប៉ុណ្ណោះ ដែលប្រទានជ័យជំនះ ឬធ្វើឲ្យបរាជ័យ»។
អុលឡោះជួយស្តេចនៅពេលធ្វើសង្គ្រាមទល់នឹងជនជាតិភីលីស្ទីន ជនជាតិអារ៉ាប់ដែលរស់នៅក្រុងគើរ-បាល និងជនជាតិម៉ាអូន។
ស្តេចហេសេគា និងណាពីអេសាយ ជាកូនរបស់លោកអម៉ុស បានទូរអាអង្វរអុលឡោះដើម្បីសូមឲ្យទ្រង់ជួយ។
ខាងស្តេចស្រុកអាស្ស៊ីរី មានតែកម្លាំងមនុស្សលោកប៉ុណ្ណោះ រីឯខាងយើងវិញ យើងមានអុលឡោះតាអាឡាជាម្ចាស់នៃយើង ទ្រង់នឹងជួយគាំទ្រយើងនៅពេលប្រយុទ្ធ»។ ប្រជាជនក៏នាំគ្នាទុកចិត្តលើពាក្យសំដីរបស់ស្តេចហេសេគា ជាស្តេចស្រុកយូដា។
នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកអុលឡោះតាអាឡា ខ្ញុំស្រែកហៅរកម្ចាស់របស់ខ្ញុំ ពីក្នុងម៉ាស្ជិទរបស់ទ្រង់ ទ្រង់ស្តាប់ឮសំឡេងខ្ញុំ ហើយស្នូរសំរែករបស់ខ្ញុំបានឮទៅដល់ ទ្រង់។
យើងនឹងស្រែកហ៊ោដោយអំណរ ព្រោះតែស្ដេចមានជ័យជំនះ យើងនឹងលើកទង់ជ័យឡើង ក្នុងនាមអុលឡោះជាម្ចាស់របស់យើង។ សូមអុលឡោះតាអាឡាសម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលស្តេចទូរអាសូម។
អ្នកខ្លះពឹងផ្អែកលើរទេះចំបាំងរបស់ខ្លួន អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន រីឯយើងវិញ យើងទុកចិត្តលើនាមអុលឡោះតាអាឡា ជាម្ចាស់របស់យើង។
អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ រីឯយើងវិញ យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។
ពួកគាត់បានស្រែកអង្វររកទ្រង់ ពួកគាត់ក៏បានរួចពីខ្មាំងសត្រូវ ដោយផ្ញើជីវិតលើទ្រង់ ពួកគាត់នឹងមិនខកចិត្តសោះឡើយ។
រីឯខ្ញុំវិញ គេលែងចាត់ទុកខ្ញុំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយខ្ញុំ។
មនុស្សទុគ៌តស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ស្តាប់ពាក្យគេ ហើយសង្គ្រោះគេឲ្យរួចផុត ពីគ្រោះកាចទាំងប៉ុន្មានផង។
ចូរផ្ញើវាសនារបស់អ្នកទៅក្នុង អំណាចរបស់ទ្រង់ ចូរផ្ញើជីវិតលើទ្រង់ នោះទ្រង់នឹងជួយអ្នក។
នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
អុលឡោះតាអាឡាអើយ សូមក្រោកឡើង! សូមកុំឲ្យមនុស្សលោកមានជ័យជំនះឡើយ! សូមវិនិច្ឆ័យទោសប្រជាជាតិនានា នៅចំពោះទ្រង់។
គេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកគេវិញ នៅពេលគេមានអាសន្ន យើងនឹងស្ថិតនៅជាមួយគេ យើងនឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
កាលឃើញស្តេចហ្វៀរ៉អ៊ូន និងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជនជាតិអ៊ីស្រអែលភិតភ័យជាខ្លាំង ហើយស្រែកអង្វររកអុលឡោះតាអាឡា។
នាមរបស់អុលឡោះតាអាឡាជាបន្ទាយដ៏រឹងមាំ ដែលមនុស្សសុចរិតរត់មកជ្រកកោន ដើម្បីឲ្យបានសុខ។
នៅគ្រានោះ ជនជាតិអ៊ីស្រអែលដែលនៅសល់ គឺពូជពង្សរបស់យ៉ាកកូបដែលរួចពីស្លាប់ លែងពឹងផ្អែកលើប្រជាជាតិដែលវាយប្រហារខ្លួនទៀតហើយ ពួកគេនឹងផ្ញើជីវិតទាំងស្រុងលើអុលឡោះតាអាឡា ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល។
ចូរឈប់ពឹងផ្អែកលើមនុស្សទៀតទៅ ដ្បិតជីវិតរបស់គេប្រៀបបាននឹង មួយដង្ហើមប៉ុណ្ណោះ ហើយគេគ្មានតម្លៃអ្វីទេ!
ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ! ក្រៅពីទ្រង់ យើងខ្ញុំធ្លាប់មានម្ចាស់ជាច្រើន ត្រួតត្រាលើយើងខ្ញុំ ប៉ុន្តែ មានតែនាមទ្រង់មួយប៉ុណ្ណោះ ដែលយើងខ្ញុំចង់គោរពបម្រើ។
ពួកគេនាំគ្នាប្រឆាំងនឹងអ្នក តែមិនអាចឈ្នះអ្នកបានទេ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អ្នករាល់គ្នាតែប្រាំនាក់ នឹងដេញប្រហារសត្រូវមួយរយនាក់ ហើយអ្នករាល់គ្នាមួយរយនាក់ នឹងដេញប្រហារសត្រូវមួយម៉ឺននាក់។ ខ្មាំងសត្រូវនឹងដួលស្លាប់ដោយមុខដាវនៅពីមុខអ្នករាល់គ្នា។
ទ្រង់ធ្វើឲ្យមហន្តរាយកើតយ៉ាងទាន់ហន់ ចំពោះអ្នកខ្លាំងពូកែ ហើយធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវវិនាស។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់ប្រទានអំណាច និងចាត់ខ្ញុំឲ្យទៅ ប្រាប់ប្រជាជាតិនានា ដែលរឹបអូសយកស្រុករបស់អ្នករាល់គ្នាថា: «អ្នកណាប៉ះពាល់អ្នករាល់គ្នា ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ។
ខ្ញុំសុំប្រាប់អ្នកថាអ្នកឈ្មោះពេត្រុស ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ក្រុមជំអះរបស់ខ្ញុំ។ មច្ចុរាជពុំមានអំណាចលើក្រុមជំអះនេះបានឡើយ
ខ្ញុំទុកសេចក្ដីសុខសាន្ដឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្ដរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្ដដែលខ្ញុំផ្ដល់ឲ្យនេះ មិនដូចសេចក្ដីសុខសាន្ដដែលមនុស្សលោកឲ្យទេ។ ចូរកុំរន្ធត់ចិត្ដ កុំភ័យខ្លាចឲ្យសោះ។
ដោយសារយើងខ្ញុំជឿលើនាមអ៊ីសា គឺនាមអ៊ីសាហ្នឹងហើយ បានធ្វើឲ្យបុរសដែលបងប្អូនឃើញ ហើយស្គាល់នេះមានកម្លាំងឡើងវិញ។ គាត់បានជាទាំងស្រុង ដោយសារជំនឿលើអ៊ីសា ដូចបងប្អូនឃើញស្រាប់។
គាត់ក៏ដួលហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយសូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។
បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើអុលឡោះកាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន?
ប៉ុន្តែ យើងនឹងបារម្ភ ក្រែងលោខ្មាំងសត្រូវយល់ច្រឡំ ហើយចំអក និងប្រមាថមើលងាយយើង ដោយពោលថា “ពួកយើងជាមនុស្សខ្លាំងពូកែ គឺមិនមែនអុលឡោះតាអាឡាទេដែលសម្រេចការនេះ”។
ប្រសិនបើអុលឡោះតាអាឡា ដែលជាថ្មដារបស់ពួកគេ មិនប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ ខ្មាំងសត្រូវទេនោះ តើខ្មាំងសត្រូវតែម្នាក់អាចដេញតាម អ៊ីស្រអែលដល់ទៅមួយពាន់នាក់ ហើយខ្មាំងសត្រូវតែពីរនាក់អាចធ្វើឲ្យ អ៊ីស្រអែលមួយម៉ឺននាក់បាក់ទ័ព កើតឬ?
អុលឡោះតាអាឡារកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ទ្រង់ អុលឡោះអាណិតអាសូរអ្នកបម្រើរបស់ទ្រង់ នៅពេលទ្រង់មើលឃើញពួកគេអស់កម្លាំង ដោយគ្មានអ្វីធ្វើជាទីពឹង និងជួយរំដោះពួកគេ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកគេឌានថា៖ «យើងនឹងសង្គ្រោះអ៊ីស្រអែលតាមរយៈមនុស្សបីរយនាក់ដែលក្បង់ទឹកផឹក។ យើងនឹងប្រគល់ជនជាតិម៉ាឌានមកក្នុងកណ្តាប់ដៃរបស់អ្នក។ ចំពោះអ្នកឯទៀតៗ ត្រូវឲ្យគេវិលត្រឡប់ទៅជំរំរបស់ខ្លួនវិញចុះ»។
សម្តេចយ៉ូណាថានប្រាប់ទៅសេនាក្មេងដែលកាន់គ្រឿងសាស្ត្រាវុធថា៖ «តោ៎ះ! យើងចូលទៅខ្សែត្រៀមរបស់ពួកមិនខតាន់ ប្រហែលអុលឡោះតាអាឡាជួយយើង ដ្បិតគ្មានអ្វីរារាំងទ្រង់មិនឲ្យប្រទានជ័យជំនះដល់យើងឡើយ ទោះបីយើងមានគ្នាតិច ឬច្រើនក្តី!»។
សហគមន៍នៃជនជាតិអ៊ីស្រអែលទាំងមូលនឹងដឹងថា អុលឡោះតាអាឡាប្រទានឲ្យយើងមានជ័យជំនះ ពុំមែនដោយដាវ ឬលំពែងទេ ដ្បិតអុលឡោះតាអាឡាច្បាំងជំនួសយើង ទ្រង់នឹងប្រគល់ពួកឯងមកក្នុងកណ្តាប់ដៃរបស់ពួកយើង»។
ទ្រង់ថែរក្សាដំណើរជីវិត របស់អស់អ្នកដែលស្មោះត្រង់នឹងទ្រង់ រីឯមនុស្សអាក្រក់វិញ គេនឹងត្រូវវិនាសក្នុងភាពងងឹត ដ្បិតមនុស្សមិនអាចមានជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនបានឡើយ។