Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 7:7 - អាល់គីតាប

7 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «យើង​នឹង​សង្គ្រោះ​អ៊ីស្រ‌អែល​តាម​រយៈ​មនុស្ស​បី​រយ​នាក់​ដែល​ក្បង់​ទឹក​ផឹក។ យើង​នឹង​ប្រគល់​ជន‌ជាតិ​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក។ ចំពោះ​អ្នក​ឯ​ទៀតៗ ត្រូវ​ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​ខ្លួន​វិញ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​គេ​ឌាន​ថា៖ «យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ដោយ‌សារ​មនុស្ស​បី​រយ​នាក់​ដែល​ក្បង់​ទឹក​ផឹក​នេះ ឯ​មនុស្ស​ឯ​ទៀត ត្រូវ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​រៀង​ខ្លួន​វិញ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «យើង​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល​តាម​រយៈ​មនុស្ស​បី​រយ​នាក់​ដែល​ក្បង់​ទឹក​ផឹក។ យើង​នឹង​ប្រគល់​ជន‌ជាតិ​ម៉ាឌាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។ ចំពោះ​អ្នក​ឯ​ទៀតៗ ត្រូវ​ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​ខ្លួន​វិញ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រាប់​គេឌាន​ថា អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង ដោយ‌សារ​មនុស្ស​៣០០​នាក់ ដែល​ក្បង់​ទឹក​ផឹក​នេះ ឯ​មនុស្ស​ឯ​ទៀត នោះ​ត្រូវ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ទី​កន្លែង​របស់​គេ​វិញ​ទៅ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 7:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មាន​មនុស្ស​បី​រយ​នាក់​បាន​ក្បង់​ទឹក​ផឹក រីឯ​អ្នក​ដទៃ​ទៀត​គេ​លុត​ជង្គង់​ផឹក។


បន្ទាប់​មក លោក​គេឌាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន គាត់​ទុក​តែ​ទាហាន​បី​រយ​នាក់​ឲ្យ​នៅ​ជា​មួយ ព្រម​ទាំង​ស្បៀង​អាហារ និង​ស្នែង​សម្រាប់​ផ្លុំ។ រីឯ​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ខាង​ក្រោម គឺ​នៅ​វាល​ទំនាប។


សម្តេច​យ៉ូណា‌ថាន​ប្រាប់​ទៅ​សេនា​ក្មេង​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​ថា៖ «តោ៎ះ! យើង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​មិន​ខតាន់ ប្រហែលអុលឡោះ‌តាអាឡា​ជួយ​យើង ដ្បិត​គ្មាន​អ្វី​រា‌រាំង​ទ្រង់​មិន​ឲ្យ​ប្រទាន​ជ័យ​ជំនះ​ដល់​យើង​ឡើយ ទោះ​បី​យើង​មាន​គ្នា​តិច ឬ​ច្រើន​ក្តី!»។


ទត​ទូរអា​សួរអុលឡោះ‌តាអាឡា​ជា​ថ្មី ទ្រង់​មាន​បន្ទូល​មក​គាត់​វិញ​ថា៖ «ចូរ​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ក្រុង​កៃឡា​ចុះ យើង​ប្រគល់​ពួក​ភីលី‌ស្ទីន មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម