Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 32:20 - អាល់គីតាប

20 ស្តេច​ហេសេ‌គា និង​ណាពី​អេ‌សាយ ជា​កូន​របស់​លោក​អម៉ុស បាន​ទូរអា‌អង្វរ​អុលឡោះដើម្បី​សូម​ឲ្យ​ទ្រង់​ជួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដូច្នេះ ព្រះ‌បាទ​ហេ‌សេ‌គា និង​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​អធិស្ឋាន​ពី​ដំណើរ​នោះ ហើយ​អំពាវ‌នាវ​ដល់​ស្ថាន​សួគ៌

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌បាទ​ហេ‌សេគា និង​ព្យាការី​អេ‌សាយ ជា​កូន​របស់​លោក​អម៉ុស បាន​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ដើម្បី​សូម​ព្រះអង្គ​ជួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដូច្នេះ ស្តេច​ហេសេគា នឹង​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​អធិស្ឋាន​ពី​ដំណើរ​នោះ ហើយ​អំពាវ‌នាវ​ដល់​ស្ថាន​សួគ៌

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 32:20
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​ហេ‌សេគា​ទទួល​ដំណឹង​នេះ គាត់​ហែក​អាវ​ចោល យក​បាវ​មក​ស្លៀក រួច​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


កាល​កង‌ទ័ព​យូដា​ក្រឡេក​មើល​ទៅ ឃើញ​មាន​ទ័ព​នៅ​ពី​មុខ​ផង ពី​ក្រោយ​ផង ដូច្នេះ​ពួក​គេ​ស្រែក​អង្វរអុលឡោះ‌តាអាឡា ហើយ​ពួក​អ៊ីមុាំ​ក៏​ផ្លុំ​ត្រែ​ឡើង​ដែរ។


ស្តេច​អេ‌សា​លើក​ទ័ព​ចេញ​មក​តទល់​នឹង​ពួក​គេ ហើយ​កង‌ទ័ព​ទាំង​ពីរ​រៀប​ក្បួន​ទ័ព​ប្រយុទ្ធ​គ្នា នៅ​ជ្រលង​ភ្នំ​សេផា‌ថា ជិត​ក្រុង​ម៉ារី‌សា។


ស្តេច​អេ‌សា​ស្រែក​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់​ដោយ​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ទ្រង់​អាច​ជួយ​អ្នក​ទន់​ខ្សោយ ឲ្យ​ត‌តាំង​នឹង​អ្នក​ខ្លាំង​ពូកែ។ ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ សូម​មក​ជួយ​យើង​ខ្ញុំ​ផង! ដ្បិត​មាន​តែ​ទ្រង់​ទេ ដែល​យើង​ខ្ញុំ​ពឹង​ផ្អែក យើង​ខ្ញុំ​ចេញ​មក​ច្បាំង​នឹង​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ ក្នុង​នាម​របស់​ទ្រង់។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ទ្រង់​បាន​ឡើយ!»។


ពួក​គេ​និយាយ​ពី​អុលឡោះ​ជា​ម្ចាស់​នៃ​ក្រុង​យេរូ‌សាឡឹម ហាក់​ដូច​ជា​និយាយ​ពី​ព្រះ​របស់​ជាតិ​សាសន៍​នានា​នៅ​ផែនដី ដែល​សុទ្ធ​សឹង​ជា​ស្នា​ដៃ​របស់​មនុស្ស។


ពេល​នោះ អុលឡោះ‌តាអាឡា​ចាត់​ម៉ាឡា‌អ៊ីកាត់​មួយ​នាក់ ឲ្យ​មក​ប្រល័យ​ជីវិត​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​មេ​បញ្ជា‌ការ និង​ពួក​មេ‌ទ័ព នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី។ ស្តេច​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ទាំង​អាម៉ាស់​មុខ។ ស្តេច​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ស្តេច ហើយ​ពេល​នោះ​កូន​បង្កើត​របស់​ស្តេច នាំ​គ្នា​សម្លាប់​ស្តេច​ដោយ​មុខ​ដាវ។


នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរី‌រុង‌រឿង​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម