អេសាយ 26:13 - អាល់គីតាប13 ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ! ក្រៅពីទ្រង់ យើងខ្ញុំធ្លាប់មានម្ចាស់ជាច្រើន ត្រួតត្រាលើយើងខ្ញុំ ប៉ុន្តែ មានតែនាមទ្រង់មួយប៉ុណ្ណោះ ដែលយើងខ្ញុំចង់គោរពបម្រើ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ មានចៅហ្វាយជាច្រើនក្រៅពីព្រះអង្គបានត្រួតត្រាលើយើងខ្ញុំ ប៉ុន្តែយើងខ្ញុំនឹកចាំព្រះនាមរបស់ព្រះអង្គ គឺតែព្រះអង្គប៉ុណ្ណោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ ពីដើមមានចៅហ្វាយផ្សេងទៀតក្រៅពីព្រះអង្គ បានត្រួតត្រាលើយើងខ្ញុំ តែឥឡូវនេះ ដោយសារព្រះអង្គ នោះយើងខ្ញុំនឹងអំពាវនាវរកតែព្រះនាមព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ! ក្រៅពីព្រះអង្គ យើងខ្ញុំធ្លាប់មានម្ចាស់ជាច្រើន ត្រួតត្រាលើយើងខ្ញុំ ប៉ុន្តែ មានតែព្រះនាមព្រះអង្គមួយប៉ុណ្ណោះ ដែលយើងខ្ញុំចង់គោរពបម្រើ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ ពីដើមមានចៅហ្វាយឯទៀតក្រៅពីទ្រង់ បានត្រួតត្រាលើយើងខ្ញុំ តែឥឡូវនេះដោយសារទ្រង់ នោះយើងខ្ញុំនឹងអំពាវនាវដល់តែព្រះនាមទ្រង់វិញ សូមមើលជំពូក |
ខ្ញុំសូមរំលឹកពីអំពើដ៏សប្បុរសរបស់អុលឡោះតាអាឡា ខ្ញុំសរសើរតម្កើងអុលឡោះតាអាឡា ចំពោះកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តមកលើយើង។ ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល ទ្រង់ប្រទានមកជនជាតិអ៊ីស្រអែល គឺកិច្ចការដែលទ្រង់បានសំដែងចំពោះពួកគេ ដោយចិត្តមេត្តាករុណាដ៏លើសលប់ និងចិត្តសប្បុរសពន់ប្រមាណ។
យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធ ហើយអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្ត ដោយស្មានថាជាអំពើសុចរិតនោះ ប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ឈាម យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹង ស្លឹកឈើក្រៀម ហើយអំពើទុច្ចរិតរបស់យើងខ្ញុំនឹងបក់បោក នាំយើងខ្ញុំទៅដូចស្លឹកឈើប៉ើងតាមខ្យល់។