ចោទិយកថា 32:36 - អាល់គីតាប36 អុលឡោះតាអាឡារកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ទ្រង់ អុលឡោះអាណិតអាសូរអ្នកបម្រើរបស់ទ្រង់ នៅពេលទ្រង់មើលឃើញពួកគេអស់កម្លាំង ដោយគ្មានអ្វីធ្វើជាទីពឹង និងជួយរំដោះពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦36 ដ្បិតព្រះយេហូវ៉ានឹងកាត់សេចក្ដីឲ្យប្រជារាស្ត្ររបស់ព្រះអង្គបានរួច ព្រមទាំងអាណិតមេត្តាដល់ពួកបាវបម្រើរបស់ព្រះអង្គ ក្នុងកាលដែលព្រះអង្គទតឃើញថា កម្លាំងរបស់គេបាត់អស់រលីង ឥតមានអ្នកណានៅសល់ឡើយ ទោះទាំងខ្ញុំកំដរ និងអ្នកជាផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥36 ព្រះអម្ចាស់រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គអាណិតអាសូរអ្នកបម្រើរបស់ព្រះអង្គ នៅពេលព្រះអង្គទតឃើញពួកគេអស់កម្លាំង ដោយគ្មានអ្វីធ្វើជាទីពឹង និងជួយរំដោះពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤36 ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងកាត់សេចក្ដីឲ្យរាស្ត្រទ្រង់បានរួច ព្រមទាំងអាណិតមេត្តាដល់ពួកបាវបំរើរបស់ទ្រង់ ក្នុងកាលដែលទ្រង់ទតឃើញថា កំឡាំងរបស់គេបាត់អស់រលីង ឥតមានអ្នកណានៅសល់ឡើយ ទោះទាំងខ្ញុំកំដរ នឹងអ្នកជាផង សូមមើលជំពូក |
ម៉ាឡាអ៊ីកាត់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយឈរនៅលើទឹកទន្លេ លើកដៃទាំងពីរឆ្ពោះទៅលើមេឃ ហើយខ្ញុំឮគាត់ប្រកាសយ៉ាងឱឡារិក ក្នុងនាមអុលឡោះ ដែលនៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍ទាំងនេះនឹងកើតមានក្នុងអំឡុងពេលបីឆ្នាំកន្លះ ហើយនឹងត្រូវចប់នៅពេល ដែលប្រជារាស្ត្រដ៏វិសុទ្ធលែងមានកម្លាំងទ្រាំទ្រទៀតបាន»។