អេម៉ុស 5:9 - អាល់គីតាប9 ទ្រង់ធ្វើឲ្យមហន្តរាយកើតយ៉ាងទាន់ហន់ ចំពោះអ្នកខ្លាំងពូកែ ហើយធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវវិនាស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ព្រះអង្គធ្វើឲ្យមហន្តរាយកើតដល់ មនុស្សខ្លាំងពូកែយ៉ាងទាន់ហន់ ដល់ម៉្លេះបានជាបន្ទាយទាំងឡាយក៏ត្រូវវិនាសដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះអង្គធ្វើឲ្យមហន្តរាយកើតយ៉ាងទាន់ហន់ ចំពោះអ្នកខ្លាំងពូកែ ហើយធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវវិនាស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ទ្រង់នាំការបំផ្លាញមកលើមនុស្សខ្លាំងពូកែភ្លាម១រំពេច ដល់ម៉្លេះបានជាទាំងបន្ទាយក៏ត្រូវបំផ្លាញផង។ សូមមើលជំពូក |
ស្តេចយ៉ូអាសជាបុត្ររបស់ស្តេចយ៉ូអាហាស បានដណ្តើមក្រុងទាំងប៉ុន្មានរបស់អ៊ីស្រអែល ពីស្តេចបេនហាដាដ ជាបុត្ររបស់ស្តេចហាសែលយកមកវិញ គឺក្រុងទាំងប៉ុន្មាន ដែលស្តេចហាសែលបានវាយដណ្តើមយកពីស្តេចយ៉ូអាហាស ជាបិតាក្នុងពេលធ្វើសង្គ្រាម។ ស្តេចយ៉ូអាសវាយស្តេចបេនហាដាដបីលើក រួចដណ្តើមយកទីក្រុងទាំងប៉ុន្មានរបស់អ៊ីស្រអែលមកវិញ។
រួចជម្រាបថា៖ «សូមស្តេចបើកបង្អួចដែលបែរទៅទិសខាងកើត!»។ ស្តេចយ៉ូអាសក៏បើកបង្អួចនោះ។ អេលីយ៉ាសាក់ជម្រាបថា៖ «សូមបាញ់ទៅ!» ស្តេចក៏បាញ់។ អេលីយ៉ាសាក់ជម្រាបថា៖ «នេះជាព្រួញជ័យជំនះមកពីអុលឡោះតាអាឡា គឺព្រួញជ័យជំនះលើជនជាតិស៊ីរី។ ស្តេចនឹងប្រហារកងទ័ពស៊ីរីនៅក្រុងអាផែក រហូតដល់ពួកគេវិនាសសូន្យ»។