១ របាក្សត្រ 29:11 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាម្ចាស់ដ៏ឧត្តុង្គឧត្តម ប្រកបដោយអំណាច និងសិរីរុងរឿង ដ្បិតអ្វីៗទាំងប៉ុន្មាននៅលើមេឃ និងនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ទ្រង់។ អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាស្តេចគ្រងរាជ្យលើអ្វីៗទាំងអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ភាពធំឧត្ដម និងព្រះចេស្តា សិរីល្អ ជ័យជម្នះ និងតេជានុភាព នោះសុទ្ធតែជារបស់ព្រះអង្គ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ព្រះអង្គដែរ ហើយព្រះអង្គបានតម្កើងឡើង ជាប្រធានលើទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម ប្រកបដោយឫទ្ធានុភាព ព្រះបារមី តេជានុភាព និងសិរីរុងរឿង ដ្បិតអ្វីៗទាំងប៉ុន្មាននៅលើមេឃ និងនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រគ្រងរាជ្យលើអ្វីៗទាំងអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ភាពដ៏ធំ នឹងព្រះចេស្តា សិរីល្អ ជ័យជំនះ នឹងតេជានុភាព នោះសុទ្ធតែជារបស់ផងទ្រង់ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ នឹងនៅផែនដី ជារបស់ផងទ្រង់ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ផងទ្រង់ដែរ ហើយទ្រង់បានដំកើងឡើង ជាប្រធានលើទាំងអស់ |
ស្តេចបានឲ្យពរអ៊ីប្រាំថា៖ «សូមអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់អ៊ីប្រាំ
អ៊ីប្រាំមានប្រសាសន៍ទៅកាន់ស្តេចសូដុមវិញថា៖ «ខ្ញុំសូមយកអុលឡោះតាអាឡា ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដីធ្វើជាសាក្សីថា
ស្តេចទតលើកតម្កើងអុលឡោះតាអាឡា នៅចំពោះមុខអង្គប្រជុំទាំងមូល ដោយមានប្រសាសន៍ថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែល ជាបុព្វបុរសរបស់យើងតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ!
ស្តេចមានប្រសាសន៍ថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់យើងខ្ញុំ ទ្រង់នៅសូរ៉កា ទ្រង់គ្រប់គ្រងលើនគរទាំងអស់ នៃប្រជាជាតិនានា។ ទ្រង់ប្រកបដោយអំណាច និងការអស្ចារ្យ គ្មាននរណាអាចតទល់នឹងទ្រង់បានឡើយ!
បន្ទាប់មក ក្រុមលេវី លោកយេសួរ លោកកាឌមាល លោកបានី លោកហាសាបនា លោកសេរេប៊ីយ៉ា លោកហូឌា លោកសេបានា និងលោកពេថាហ៊ីយ៉ា ពោលថា៖ «ចូរនាំគ្នាក្រោកឡើង លើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា តាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ!»។ «អុលឡោះតាអាឡាជាម្ចាស់អើយ យើងខ្ញុំសូមលើកតម្កើង នាមដ៏រុងរឿងរបស់ទ្រង់ ជានាមប្រសើរលើសអ្វីៗទាំងអស់ ដែលពុំអាចរកពាក្យមកថ្លែង ដើម្បីលើកតម្កើង និងសរសើរបាន!
មានពន្លឺពណ៌មាសចេញមកពីទិសខាងជើង ព័ទ្ធជុំវិញអុលឡោះដ៏ថ្កុំថ្កើង និងគួរឲ្យស្ញែងខ្លាចណាស់។
អុលឡោះតាអាឡាជាស្តេចដ៏នៅ អស់កល្បជាអង្វែងតរៀងទៅ សាសន៍ដទៃនឹងត្រូវលុបបំបាត់ចេញ អស់ពីស្រុករបស់ទ្រង់។
អុលឡោះតាអាឡាបានតាំងបល្ល័ង្ករបស់ទ្រង់ នៅសូរ៉កា ទ្រង់គ្រងរាជ្យលើអ្វីៗទាំងអស់។
ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា! ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ទ្រង់ជាម្ចាស់ដ៏ឧត្តុង្គឧត្ដមបំផុត! នៅជុំវិញទ្រង់មានពេញទៅដោយពន្លឺរស្មី ដ៏រុងរឿងចិញ្ចែងចិញ្ចាច!
ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱម្ចាស់នៃខ្ញុំអើយ ខ្ញុំសូមលើកតម្កើងទ្រង់! ខ្ញុំសូមសរសើរតម្កើងនាម របស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ!
គេនឹងរៀបរាប់អំពីអំណាច ដ៏គួរឲ្យស្ញែងខ្លាចរបស់ទ្រង់ ហើយខ្ញុំក៏នឹងថ្លែងអំពីភាពឧត្តុង្គឧត្ដម របស់ទ្រង់ដែរ។
ឱអុលឡោះតាអាឡាអើយ សូមក្រោកឡើងសំដែងអំណាច! យើងខ្ញុំសូមច្រៀង និងច្រៀងលើកគីតាបសាបូរ អំណាចរបស់ទ្រង់!
សំឡេង របស់អុលឡោះតាអាឡា លាន់ឮឡើងប្រកបដោយអំណាច សំឡេងរបស់អុលឡោះតាអាឡា លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើង
អុលឡោះតាអាឡាមានបន្ទូលថា «ចូរឈប់ច្បាំង ចូរដឹងថា យើងនេះហើយជាអុលឡោះ យើងគ្រប់គ្រងលើប្រជាជាតិនានា ហើយគ្រប់គ្រងលើផែនដីទាំងមូល»។
អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នា ជាមួយប្រជាជននៃអុលឡោះជាម្ចាស់របស់អ៊ីព្រហ៊ីម ដ្បិតអ្នកដឹកនាំផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ទ្រង់ ទ្រង់ជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់!។
ឱអុលឡោះអើយ សូមបង្ហាញភាពថ្កុំថ្កើង ឧត្តុង្គឧត្ដមរបស់ទ្រង់នៅលើផ្ទៃមេឃ ហើយសូមឲ្យសិរីរុងរឿងរបស់ទ្រង់ ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។
ឱអុលឡោះអើយ សូមសំដែងភាពថ្កុំថ្កើងឧត្តុង្គឧត្ដម របស់ទ្រង់នៅលើផ្ទៃមេឃ ហើយសូមឲ្យសិរីរុងរឿង របស់ទ្រង់ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។
សត្រូវរបស់ខ្ញុំនាំគ្នាដាក់អន្ទាក់ចាំចាប់ ខ្ញុំ ធ្វើឲ្យខ្ញុំព្រួយចិត្តជាខ្លាំង។ ពួកគេបានជីករណ្ដៅនៅពីមុខខ្ញុំ តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្ដៅនោះ។ - សម្រាក
មេឃ និងផែនដីជាកម្មសិទ្ធិរបស់ទ្រង់ ទ្រង់បានបង្កើតពិភពលោក និងអ្វីៗទាំងអស់ ដែលស្ថិតនៅក្នុងពិភពលោកនេះ។
អុលឡោះតាអាឡាគ្រងរាជ្យ! ចូរឲ្យផែនដីបានរីករាយឡើង! ចូរឲ្យកោះទាំងឡាយមានអំណរសប្បាយ!
ឱអុលឡោះតាអាឡាអើយ មានតែទ្រង់ទេ ដែលជាម្ចាស់ដ៏ខ្ពង់ខ្ពស់នៅលើផែនដីទាំងមូល ទ្រង់ប្រសើរបំផុតលើសព្រះនានាទាំងអស់។
ចូរច្រៀងបទថ្មីជូនអុលឡោះតាអាឡា! ដ្បិតទ្រង់បានធ្វើការអស្ចារ្យ ទ្រង់យកជ័យជំនះដោយកម្លាំង និងអំណាចដ៏វិសុទ្ធរបស់ទ្រង់។
អុលឡោះតាអាឡាគ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។ ទ្រង់នៅពីលើពួកម៉ាឡាអ៊ីកាត់មានស្លាប ហើយផែនដីកក្រើកញាប់ញ័រ។
នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា: ចូរអរគុណអុលឡោះតាអាឡា ចូរប្រកាសនាមរបស់ទ្រង់ ចូរថ្លែងពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ប្រាប់ប្រជាជនទាំងឡាយ។ ចូររំលឹកឲ្យគ្រប់ៗគ្នាដឹងថា នាមរបស់ទ្រង់ឧត្ដុង្គឧត្ដមណាស់។
នេះជាបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់ដែលបានបង្កើត និងលាតផ្ទៃមេឃ ទ្រង់បានសន្ធឹងផែនដី និងធ្វើឲ្យអ្វីៗ ទាំងអស់កកើតឡើង។ ទ្រង់បានប្រទានដង្ហើមចេញចូលឲ្យ សត្វលោកទាំងឡាយនៅលើផែនដី ហើយប្រទានជីវិតឲ្យអស់អ្នកដែល ចរយាត្រានៅលើផែនដីនេះ។
អុលឡោះតាអាឡាមានបន្ទូលថា: ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីក៏ជាកំណល់ទ្រជើងយើងដែរ តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា ឲ្យយើងបាន? តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា?
យើងបានបង្កើតផែនដី ព្រមទាំងមនុស្ស និងសត្វដែលរស់នៅលើផែនដី ដោយអំណាច និងបារមីរបស់យើង។ យើងប្រគល់ផែនដីនេះទៅឲ្យនរណាក៏បាន ស្រេចតែចិត្តយើង។
ទីសំគាល់របស់ទ្រង់ធំឧត្ដុង្គឧត្ដមណាស់ អំណាចរបស់ទ្រង់ ក៏ប្រកបដោយការអស្ចារ្យដែរ! រាជ្យរបស់ទ្រង់ជារាជ្យស្ថិតស្ថេរ អស់កល្បជានិច្ច ហើយទ្រង់គ្រងរាជ្យអស់កល្បជាអង្វែង តរៀងទៅ។
ស្តេចមានប្រសាសន៍ថា៖ «ដោយសារឫទ្ធិអំណាចរបស់យើង យើងសង់ក្រុងបាប៊ីឡូនមហានគរនេះឡើង ជាដំណាក់របស់យើង ដើម្បីបង្ហាញកិត្តិយស និងសិរីរុងរឿងរបស់យើង»។
គេនឹងដេញអ្នកចេញពីចំណោមមនុស្សលោក ឲ្យទៅរស់នៅជាមួយសត្វព្រៃ ហើយគេនឹងឲ្យអ្នកស៊ីស្មៅដូចគោ រហូតដល់គំរប់ប្រាំពីររយៈកាល គឺទាល់តែអ្នកទទួលស្គាល់ថា អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិមនុស្សលោក ហើយទ្រង់ប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែចិត្តរបស់ទ្រង់»។
សូមកុំនាំយើងខ្ញុំឲ្យជួបការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីអ៊ីព្លេសកំណាច [ដ្បិតទ្រង់គ្រងរាជ្យ ទ្រង់មានអំណាច និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន។]
សូមឲ្យស្តេច ដែលនៅអស់កល្បជានិច្ច ជាអុលឡោះជាម្ចាស់តែមួយ មានជីវិតមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយកិត្ដិនាម និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
បុត្រានេះ ជារស្មីនៃសិរីរុងរឿងរបស់អុលឡោះ និងមានលក្ខណៈដូចទ្រង់បេះបិទ។ បុត្រាទ្រទ្រង់អ្វីៗទាំងអស់ដោយសារបន្ទូលប្រកបដោយអំណាច។ លុះគាត់ប្រោសមនុស្សឲ្យបានបរិសុទ្ធ ផុតពីបាបរួចហើយ គាត់ក៏នៅខាងស្ដាំអុលឡោះដ៏ឧត្តុង្គឧត្ដមនៅសូរ៉កា។
គឺហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះជាអម្ចាស់នៃផែនដីទាំងមូល នឹងឆ្លងកាត់ទន្លេយ័រដាន់ នៅមុខអ្នករាល់គ្នា។
ពេលណាក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ជាអម្ចាស់នៃផែនដីទាំងមូល ដាក់ជើងក្នុងទឹកទន្លេយ័រដាន់ ពេលនោះ ទឹកទន្លេយ័រដាន់នឹងត្រូវទប់ ឈប់ហូរ ហើយប្រមូលផ្តុំគ្នានៅនឹងថ្កល់មួយកន្លែង»។
មានអុលឡោះតែមួយទេ ដែលជាម្ចាស់សង្គ្រោះយើង ដោយសារអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។ សូមលើកតម្កើងសិរីរុងរឿង បារមីឧត្ដុង្គឧត្ដម ចេស្ដា និងអំណាចដែលទ្រង់មានតាំងពីមុនកាលសម័យទាំងអស់ ហើយទ្រង់ក៏មាននៅពេលនេះ និងអស់កល្បតរៀងទៅ។ អាម៉ីន!។
ម៉ាឡាអ៊ីកាត់ទីប្រាំពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «នគរក្នុងលោកនេះ ត្រូវផ្ទេរជូនទៅអុលឡោះជាអម្ចាស់នៃយើង និងជូនអាល់ម៉ាហ្សៀសរបស់ទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។
បន្ទាប់ពីហេតុការណ៍ទាំងនោះមក ខ្ញុំឮហាក់ដូចជាមានសំឡេងយ៉ាងខ្លាំងរបស់មហាជនច្រើនកុះករនៅលើមេឃថា៖ «ចូរសរសើរតម្កើងអុលឡោះ! សូមលើកតម្កើងអុលឡោះជាម្ចាស់នៃយើង ទ្រង់សង្គ្រោះយើង ទ្រង់ប្រកបដោយសិរីរុងរឿង និងអំណាច
អុលឡោះដែលជាសិរីរុងរឿងរបស់ជនជាតិអ៊ីស្រអែលមិនចេះកុហក មិនក្រឡាស់ពាក្យសំដី ហើយមិនចេះស្តាយក្រោយដូចមនុស្សលោកទេ»។