Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 20:6 - អាល់គីតាប

6 ស្តេច​មាន​ប្រសាសន៍​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ទ្រង់​នៅ​សូរ៉កា ទ្រង់​គ្រប់‌គ្រង​លើ​នគរ​ទាំង​អស់ នៃ​ប្រជា‌ជាតិ​នានា។ ទ្រង់​ប្រកប​ដោយ​អំណាច និង​ការ​អស្ចារ្យ គ្មាន​នរណា​អាច​តទល់​នឹង​ទ្រង់​បាន​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​នៅ​ស្ថាន​សួគ៌​ទេ​ឬ? តើ​ព្រះ‌អង្គ​មិន​គ្រប់‌គ្រង​លើ​អស់​ទាំង​នគរ​របស់​សាសន៍​ដទៃ​ទេ​ឬ? ហើយ​នៅ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​មាន​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ​ដែរ បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ទល់​នឹង​ព្រះ‌អង្គ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ ព្រះអង្គ​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះអង្គ​គ្រប់‌គ្រង​លើ​នគរ​ទាំង​អស់​នៃ​ប្រជា‌ជាតិ​នានា។ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព គ្មាន​នរណា​អាច​តទល់​នឹង​ព្រះអង្គ​បាន​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ទ្រង់​មិន​មែន​ជា​ព្រះ​នៅ​ស្ថាន​សួគ៌​ទេ​ឬ​អី តើ​ទ្រង់​មិន​គ្រប់‌គ្រង​លើ​អស់​ទាំង​នគរ​របស់​សាសន៍​ដទៃ​ទេ​ឬ​អី ហើយ​នៅ​ព្រះ‌ហស្ត​ទ្រង់ នោះ​ក៏​មាន​ព្រះ‌ចេស្តានឹង​ឥទ្ធិ‌ឫទ្ធិ​ដែរ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ទល់​នឹង​ទ្រង់​បាន​ឡើយ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 20:6
31 ការដាក់ឲ្យឆ្លើយតបគ្នា  

«អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល! នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ម្ចាស់​ណា​មួយ​ដូច​ទ្រង់​ឡើយ។ ទ្រង់​រក្សា​សម្ពន្ធ‌មេត្រី ហើយ​សំដែង​ចិត្ត​មេត្តា‌ករុណា ចំពោះ​អ្នក​បម្រើ​របស់​ទ្រង់ ដែល​ដើរ​តាម​ទ្រង់ ដោយ​ស្មោះ​អស់​ពី​ចិត្ត។


កាល​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទូរអា​ឆ្ពោះ​មក​ទី​នេះ សូម​ទ្រង់​មេត្តា​ស្តាប់​ផង។ អុលឡោះ‌តាអាឡា​ដែល​នៅ​សូរ៉កា សូម​មេត្តា​ស្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ និង​អត់​ទោស​ឲ្យ​យើង​ខ្ញុំ​ផង!


ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​អ៊ីស្រ‌អែល ជា​បុព្វ‌បុរស​របស់​យើង​ខ្ញុំ សូម​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​គំនិត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​ជា‌និច្ច​ផង។


ស្តេច​យ៉ូសា‌ផាត​ឈរ​នៅ​កណ្តាល​ចំណោម​អង្គ​ប្រជុំ​របស់​ជន‌ជាតិ​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ខាង​មុខ​ព្រលាន​ថ្មី។


ប្រសិន​បើ​ស្តេច​ឲ្យ​ពួក​គេ​ទៅ​ជា​មួយ ទោះ​បី​ស្តេច​ខំ​ប្រឹង​ប្រយុទ្ធ​យ៉ាង​ណា​ក្តី ក៏​អុលឡោះ​ធ្វើ​ឲ្យ​ស្តេច​បរា‌ជ័យ នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ​ដែរ ដ្បិត​មាន​តែ​អុលឡោះ​ប៉ុណ្ណោះ ដែល​ប្រទាន​ជ័យ‌ជំនះ ឬ​ធ្វើ​ឲ្យ​បរា‌ជ័យ»។


ដោយ‌សារ​ពពក ក្រុម​អ៊ីមុាំ​ពុំ​អាច​បំពេញ​មុខ‌ងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ពេញ​ក្នុង​ដំណាក់​របស់​ទ្រង់។


«អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ! នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ម្ចាស់​ណា​មួយ​ដូច​ទ្រង់​ឡើយ។ ទ្រង់​រក្សា​សម្ពន្ធ‌មេត្រី ហើយ​សំដែង​ចិត្ត​មេត្តា‌ករុណា ចំពោះ​អ្នក​បម្រើ​របស់​ទ្រង់ ដែល​ដើរ​នៅ​ចំពោះ​ទ្រង់ ដោយ​ស្មោះ​អស់​ពី​ចិត្ត។


ទ្រង់​ប្រកប​ទៅ​ដោយ​ប្រាជ្ញា‌ញាណ និង​អំណាច អ្នក​ដែល​ប្រឆាំង​នឹង​ទ្រង់ មិន​អាច​រួច​ខ្លួន​បាន​ទេ។


អុលឡោះ​ជា​ម្ចាស់​របស់​យើង​ខ្ញុំ​នៅ​សូរ៉កា ទ្រង់​ធ្វើ​អ្វីៗ​ក៏​បាន តាម​តែ​ចិត្ត​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​នៅ​ជា​មួយ​យើង អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប​ជា​ជំរក ដ៏​រឹង‌មាំ​សម្រាប់​យើង។ - សម្រាក


ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ទ្រង់​ជា​ទី​កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង ទ្រង់​ជា​ស្តេច​ដ៏​ឧត្ដម ដែល​គ្រង​រាជ្យ​លើ​ផែនដី​ទាំង​មូល។


អុលឡោះ​គ្រង​រាជ្យ​លើ​ប្រជា‌ជាតិ​នានា ទ្រង់​នៅ​លើ​បល្ល័ង្ក​ដ៏‌វិសុទ្ធ។


ឱ​អុលឡោះ​អើយ សូម​សង្គ្រោះ​ខ្ញុំ ដោយ​យល់​ដល់​នាម​របស់​ទ្រង់ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ដោយ​យល់​ដល់​អំណាច​របស់​ទ្រង់។


ខ្ញុំ​ឮ​អុលឡោះ​មាន​បន្ទូល មួយ​លើក​ជា​ពីរ​លើក​ថា ឫទ្ធិ​អំណាច​ស្ថិត​នៅ​លើ​ទ្រង់​ទាំង​អស់


យើង​ជា​អុលឡោះ​ដែល​ឪពុក​អ្នក​តែង​គោរព​បម្រើ គឺ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប»។ ម៉ូសា​ខ្ទប់​មុខ ព្រោះ​មិន​ហ៊ាន​មើល​អុលឡោះ។


បើអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​សម្រេច​ដូច្នេះ គ្មាន​នរណា​អាច​កែ​ប្រែ​បាន​ឡើយ ពេល​ទ្រង់​លាត​ដៃ​ប្រហារ​ហើយ គ្មាន​នរណា​អាច​បញ្ឈប់​ទ្រង់​បាន​ទេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា ឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?


សត្វ​សិង្ហ​លោត​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​រត់​ចេញ​ពី ស្រុក​អេដុម​រហ័ស​យ៉ាង​នោះ​ដែរ។ យើង​នឹង​តែង‌តាំង​អ្នក​គ្រប់‌គ្រង​ដែល​យើង​បាន ជ្រើស​រើស​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​នេះ។ តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង? តើ​នរណា​ហ៊ាន​ប្ដឹង​យើង? តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង?»។


នេះ​ជា​ការ​ប្រកាស​របស់​ម៉ាឡា‌អ៊ីកាត់ ជា​ការ​ថ្លែង​របស់​ពួក​អ្នក​ដ៏‌វិសុទ្ធ ដើម្បី​មនុស្ស​ទាំង​អស់​ដឹង​ថា ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ របស់​មនុស្ស​លោក ទ្រង់​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​របស់​ទ្រង់ ហើយ​ទ្រង់​លើក​អ្នក​ដែល​ទន់‌ទាប​ជាង​គេ ឲ្យ​ឡើង​គ្រង​រាជ្យ​ក៏​បាន។


គេ​នឹង​ដេញ​ស្តេច​ចេញ​ពី​ចំណោម​មនុស្ស ស្តេច​នឹង​ទៅ​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​យក​ស្មៅ​មក​ជូន​ស្តេច​ពិសា​ដូច​គោ​ដែរ។ រូប‌កាយ​របស់​ស្តេច​នឹង​ជោក​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ​រហូត​ដល់​គំរប់​ប្រាំ‌ពីរ​រយៈ​កាល គឺ​ទាល់​តែ​ស្តេច​ទទួល​ស្គាល់​ថា អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក ហើយ​ទ្រង់​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​របស់​ទ្រង់។


សូម​កុំ​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​ការ​ល្បួង​ឡើយ តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​អ៊ីព្លេស​កំណាច [ដ្បិត​ទ្រង់​គ្រង​រាជ្យ ទ្រង់​មាន​អំណាច និង​សិរី‌រុង‌រឿង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ីន។]


អ្នក​រាល់​គ្នា​ត្រូវ​សុំ​ទ្រង់​ដូច​ត​ទៅៈ ឱ​អុលឡោះ​ជា​បិតា​នៃ​យើង​ខ្ញុំ ដែល​នៅ​សូរ៉កា​អើយ!


ប្រសិន​បើ​អុលឡោះ​ប្រទាន​អំណោយ​ទាន​ដល់​គេ ដូច​ទ្រង់​ប្រទាន​មក​យើង ដែល​ជឿ​លើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ដែរ​នោះ តើ​រូប​ខ្ញុំ​នេះ​មាន​អំណាច​អ្វី​នឹង​ឃាត់​ឃាំង​អុលឡោះ​បាន?»។


ប្រហែល​ជា​អ្នក​សួរ​ខ្ញុំ​ថា «បើ​ដូច្នេះ ម្ដេច​ក៏​អុលឡោះ​នៅ​តែ​បន្ទោស​មនុស្ស​ទៀត? តើ​មាន​នរណា​អាច​ប្រឆាំង​នឹង​ចិត្ត​របស់​ទ្រង់?»។


ដូច្នេះ ចូរ​ទទួល​ស្គាល់​នៅ​ថ្ងៃ​នេះ ហើយ​ចង​ចាំ​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។


ពេល​ឮ​គេ​និយាយ​ដូច្នេះ យើង​ខ្ញុំ​ក៏​អស់​ទឹក​ចិត្ត ហើយ​ម្នាក់ៗ​ដូច​ជា​លោះ​ព្រលឹង​នៅ​ចំពោះ​មុខ​ពួក​អ្នក ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​អ្នក ជា​ម្ចាស់​លើ​មេឃ​ដ៏​ខ្ពស់​បំផុត ហើយ​ទ្រង់​ជា​ម្ចាស់​លើ​ផែនដី​នេះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម