Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 3:11 - អាល់គីតាប

11 គឺ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​អុលឡោះ​ជាអម្ចាស់​នៃ​ផែនដី​ទាំង​មូល នឹង​ឆ្លង​កាត់​ទន្លេ​យ័រដាន់ នៅ​មុខ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 មើល៍ ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌អម្ចាស់នៃ​ផែន‌ដី​ទាំង​មូល នឹង​នាំ​មុខ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ទន្លេ​យ័រដាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 គឺ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល​នឹង​ឆ្លង​កាត់​ទន្លេ​យ័រដាន់ នៅ​មុខ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គឺ​ដោយ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល នឹង​នាំ​មុខ​ឯង​រាល់​គ្នា​ទៅ​ក្នុង​ទន្លេ​យ័រដាន់

សូមមើលជំពូក ចម្លង




យ៉ូស្វេ 3:11
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្តម ប្រកប​ដោយ​អំណាច និង​សិរី‌រុង‌រឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ស្តេច​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។


គ្មាន​នរណា​ឲ្យ​របស់​មក​យើង​ខ្ចី ហើយ​យើង​ត្រូវ​សង​ទៅ​គេ​វិញ​នោះ​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង។


ផែនដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែនដី​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​អុលឡោះ‌តាអាឡា ពិភព​លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង ពិភព​លោក ក៏​ជា​កម្មសិទ្ធិ​របស់​ទ្រង់​ដែរ!


ភ្នំ​នានា​រលាយ​ចំពោះ​អុលឡោះ‌តាអាឡា ដូច​ជា​ក្រមួន​ត្រូវ​ថ្ងៃ គឺ​ចំពោះ​អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ប្រជា‌ជន​របស់​យើង​ត្រូវ​ក្មេង‌ក្មាង ជិះ‌ជាន់​សង្កត់‌សង្កិន ស្រីៗ​ក៏​នាំ​គ្នា​ត្រួត‌ត្រា​លើ​ពួក​គេ​ដែរ។ ប្រជា‌ជន​របស់​យើង​អើយ ពួក​មេ​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ពួក​គេ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​ខុស​ផ្លូវ។


ស្វាមី​របស់​អ្នក គឺ​ទ្រង់​ដែល​បាន​បង្កើត​អ្នក! ទ្រង់​មាន​នាម​ថា «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល»។ ម្ចាស់​ដែល​បាន​លោះ​អ្នក​មក​នោះ គឺ​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​មាន​នាម​ថា «អុលឡោះ​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល»។


មនុស្ស​ទាំង​អស់​ត្រូវ​តែ​កោត​ខ្លាច​ទ្រង់ ដ្បិត​ទ្រង់​ជា​ស្តេច របស់​ប្រជា‌ជាតិ​នានា។ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន គ្មាន​អ្នក​ប្រាជ្ញ​ណា​ផ្ទឹម​នឹង​ទ្រង់​បាន​ឡើយ។


«ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង ជាន់​កំទេច​ពួក​គេ​ទៅ! យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង‌ក្លា ដូច​គោ​ដែល​មាន​ស្នែង​ធ្វើ​ពី​ដែក ក្រចក​ជើង​ធ្វើ​ពី​លង្ហិន អ្នក​នឹង​ជាន់​កំទេច​ជាតិ​សាសន៍​ដ៏​ច្រើន ដូច​គេ​បញ្ជាន់​ស្រូវ ហើយ​ញែក​ជយ‌ភ័ណ្ឌ​របស់​ពួក​គេ ទុក​សម្រាប់​យើង ដែល​ជាអុលឡោះ‌តាអាឡា និង​ញែក​ទ្រព្យ​សម្បត្តិ​របស់​គេ​ទុក​សម្រាប់​យើង ដែល​ជា​អុលឡោះ​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល»។


អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្ញែង​ខ្លាច ដ្បិត​ទ្រង់​នឹង​លុប​បំបាត់​ព្រះ​ទាំង​ប៉ុន្មាន ឲ្យ​អស់​ពី​ផែនដី ប្រជា‌ជាតិ​ដែល​រស់​នៅ​តាម​កោះ​ទាំង‌ឡាយ នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ នៅ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន។


អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ជា​ស្តេច​គ្រង​រាជ្យ លើ​ផែនដី​ទាំង​មូល។ នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយ‌បង្គំ​តែអុលឡោះ‌តាអាឡា​ទេ គឺ​មាន​តែ​នាម​ទ្រង់​ប៉ុណ្ណោះ។


ម៉ាឡា‌អ៊ីកាត់​ពោល​ថា៖ «មែក​អូលីវ​ទាំង​ពីរ​នេះ​ជា​តំណាង​មនុស្ស​ពីរ​នាក់ ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល​ចាក់​ប្រេង​តែង‌តាំង​ឲ្យ​នៅ​បម្រើ​ទ្រង់»។


ម៉ាឡា‌អ៊ីកាត់​តប​មក​វិញ​ថា៖ «រទេះ​សេះ​ទាំង​បួន​ជា​ខ្យល់​ពី​ទិស​ទាំង​បួន បក់​ចេញ​មក​ពី​កន្លែង​ដែល​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល​នៅ»។


ថ្ងៃ​នេះ អ្នក​នឹង​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នៅ​មុខ​អ្នក ទ្រង់​ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ


ពេល​ណា​ក្រុម​អ៊ីមុាំ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ជា​អម្ចាស់​នៃ​ផែនដី​ទាំង​មូល ដាក់​ជើង​ក្នុង​ទឹក​ទន្លេ​យ័រដាន់ ពេល​នោះ ទឹក​ទន្លេ​យ័រដាន់​នឹង​ត្រូវ​ទប់ ឈប់​ហូរ ហើយ​ប្រមូល​ផ្តុំ​គ្នា​នៅ​នឹង​ថ្កល់​មួយ​កន្លែង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម