Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 98 - អាល់គីតាប


អុលឡោះ‌តាអាឡា​មក​ជំនុំ‌ជម្រះ​ផែនដី
គីតាបសាបូរ។

1 ចូរ​ច្រៀង​បទ​ថ្មី​ជូន​អុលឡោះ‌តាអាឡា! ដ្បិត​ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ ទ្រង់​យក​ជ័យ‌ជំនះ​ដោយ​កម្លាំង និង​អំណាច​ដ៏‌វិសុទ្ធ​របស់​ទ្រង់។

2 អុលឡោះ‌តាអាឡា​បាន​បង្ហាញ​ការ​សង្គ្រោះ​របស់​ទ្រង់ ទ្រង់​បាន​សំដែង​ឲ្យ​ប្រជា‌ជាតិ​នានា ឃើញ​សេចក្ដី​សុចរិត​របស់​ទ្រង់។

3 ទ្រង់​តែងតែ​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​កូន​ចៅ​អ៊ីស្រ‌អែល​ជា‌និច្ច។ មនុស្ស‌ម្នា​ដែល​រស់​នៅ​គ្រប់​ទី ដាច់​ស្រយាល​នៃ​ផែនដី បាន​ឃើញ​ការ​សង្គ្រោះ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យើង។

4 មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​អុលឡោះ‌តាអាឡា​ដោយ​អំណរ! ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ព្រម​ទាំង​ច្រៀង គីតាបសាបូរ!


គីតាបសាបូរ!

5 ចូរ​ច្រៀង គីតាបសាបូរ​ជូន​អុលឡោះ‌តាអាឡា ដោយ​ដេញ​ពិណ គឺ​ដេញ​ពិណ​លើក​ទំនុក​យ៉ាង​ពីរោះ


គីតាបសាបូរ​ជូន​ អុលឡោះ‌តាអាឡា

6 ចូរ​លើក​តម្កើង​ទ្រង់​ដោយ​ផ្លុំ​ត្រែ និង​ផ្លុំ​ស្នែង ចូរ​បន្លឺ​សំឡេង​តម្កើង​អុលឡោះ‌តាអាឡា ជា​ស្តេច!

7 សមុទ្រ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ ហើយ​ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដី ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​យ៉ាង​អឺង‌កង!

8 ទន្លេ​ទាំង‌ឡាយ ចូរ​អបអរ‌សាទរ ភ្នំ​ទាំង‌ឡាយ ចូរ​ស្រែក​ហ៊ោ​ព្រមៗ​គ្នា​ឡើង

9 ចំពោះ​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​មក​គ្រប់‌គ្រង​ផែនដី ទ្រង់​គ្រប់‌គ្រង​ផែនដី​ដោយ​យុត្តិធម៌ ទ្រង់​គ្រប់‌គ្រង​ប្រជា‌ជន​ទាំង‌ឡាយ ដោយ​ទៀង​ត្រង់។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម