Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 145:1 - អាល់គីតាប

1 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឱ​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់! ខ្ញុំ​សូម​សរសើរ​តម្កើង​នាម របស់​ទ្រង់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះមហាក្សត្រ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូតអស់កល្បជានិច្ច​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ហើយសូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌នាម​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ! ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌នាម របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់ ហើយ​នឹង​សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ពរ​អស់‌កល្ប‌ជានិច្ច

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 145:1
31 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ! ឥឡូវ​នេះ​យើង​ខ្ញុំ​សូម​អរ​គុណ និង​កោត​សរសើរ​នាម​ដ៏​ថ្កុំ‌ថ្កើង​របស់​ទ្រង់។


មនុស្ស​នៅ​លើ​ផែនដី ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​តម្កើង​អុលឡោះ‌តាអាឡា!


ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់!


ខ្ញុំ​សូម​ថ្លែង​ពាក្យ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា សូម​ឲ្យ​សត្វ​លោក​ទាំង​អស់​លើក​តម្កើង នាម​ដ៏‌វិសុទ្ធ​របស់​ទ្រង់ រហូត​ដល់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!


ខ្ញុំ​នឹង​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា​អស់​មួយ​ជីវិត ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ជូន​កិត្តិនាម អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​រស់​នៅ​ឡើយ។


ចូរ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល រីក‌រាយ​នឹង​ទ្រង់​ដែល​បាន​បង្កើត​គេ​មក សូម​ឲ្យ​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន មាន​អំណរ​សប្បាយ​នឹង​ស្តេច​របស់​ខ្លួន!


ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់ ព្រោះ​ទ្រង់​បាន​ជួយ​ស្រោច​ស្រង់​ខ្ញុំ ទ្រង់​ពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវ យក​រឿង​ខ្ញុំ​ទៅ​លេង​សើច​ឡើយ។


ដូច្នេះ ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ឡើយ ខ្ញុំ​ច្រៀង គីតាបសាបូរ ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​សរសើរ​តម្កើង​ទ្រង់​រហូត​ត​ទៅ។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! ខ្ញុំ​បាន​ស្រែក​អង្វរ​ទ្រង់ ហើយ​ទ្រង់​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា។


ខ្ញុំ​នឹង​អរ​គុណ​អុលឡោះ‌តាអាឡា គ្រប់​ពេល​វេលា ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់​ឥត​ឈប់​សោះ​ឡើយ។


ឱ​អុលឡោះ​អើយ ទ្រង់​ជា​ស្តេច​របស់​ខ្ញុំ! មាន​តែ​ទ្រង់​ទេ​ដែល​ប្រទាន​ជ័យ‌ជំនះ ដល់​ប្រជា‌រាស្ដ្រ​របស់​ទ្រង់។


ចិត្ត​របស់​ខ្ញុំ​ពោរ‌ពេញ ទៅ​ដោយ​ពាក្យ‌ពេចន៍​ដ៏​សែន​ពីរោះ ខ្ញុំ​តែង​បទ​ចំរៀង​នេះ​ជូន​ស្តេច​ ។ សូម​ឲ្យ​សំដី​ខ្ញុំ​ចាប់​ចុង​ជួន ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​នាក់​ដ៏​ចំណាន។


អុលឡោះអើយ បល្ល័ង្ក​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ហើយ​ទ្រង់​គ្រង​រាជ្យ​ដោយ​យុត្តិធម៌


ឱ​អុលឡោះ​ជា​ស្តេច​នៃ​ខ្ញុំ​អើយ សូម​យក​ចិត្ត​ទុក​ដាក់​នឹង​សូរ​សំរែក របស់​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ទូរអា​រក​ទ្រង់។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! នៅ​ពេល​ព្រឹក ទ្រង់​ស្តាប់​សំឡេង​របស់​ខ្ញុំ ខ្ញុំ​ចូល​មក​ជួប ហើយ​នៅ​រង់‌ចាំ​ទ្រង់ តាំង​ពី​ព្រលឹម។


ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់​ជា‌និច្ច ចំពោះ​កិច្ចការ​ដែល​ទ្រង់​បាន​ធ្វើ ខ្ញុំ​សង្ឃឹម​ទុក​ចិត្ត​លើ​នាម​ទ្រង់ នៅ​ចំពោះ​មុខ​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ទ្រង់ ព្រោះ​ទ្រង់​មាន​ចិត្ត​ល្អ​សប្បុរស។


ចូរ​ច្រៀង​តម្កើង​អុលឡោះ ចូរ​ច្រៀង គីតាបសាបូរ​នាម​ទ្រង់! ចូរ​ត្រួស‌ត្រាយ​ផ្លូវ​ជូន​ទ្រង់ ដែល​ជិះ​សេះ​កាត់​អាកាស‌វេហាស៍! ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា។ ចូរ​នាំ​គ្នា​អរ​សប្បាយ​ឥត​ឧបមា នៅ​ចំពោះ​ទ្រង់!


រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ប្រកាស​អំពី​អុលឡោះ របស់​យ៉ាកកូប​រហូត​ត​ទៅ ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់។


ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ប្រសើរ​ឧត្ដម ទ្រង់​ជា​ស្តេច ដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។


ចូរ​ច្រៀង​ជូន​អុលឡោះ‌តាអាឡា និង​សរសើរ​តម្កើង​នាម​ទ្រង់ ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ អំពី​ការ​សង្គ្រោះ​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​គ្រប់‌គ្រង​លើ​យើង ទ្រង់​ប្រទាន​ច្បាប់​ទម្លាប់​មក​យើង ទ្រង់​ជា​ស្តេច​របស់​យើង មាន​តែ​ទ្រង់​ទេ​ដែល​សង្គ្រោះ​យើង។


ឱអុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ យើង​ខ្ញុំ​នឹង​ប្រគំ​តូរ្យ‌តន្ត្រី នៅ​ក្នុង​ដំណាក់​របស់​ទ្រង់ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​យើង​ខ្ញុំ»។


ឥឡូវ​នេះ យើង​នេប៊ូ‌ក្នេសា សូម​សរសើរ កោត​ស្ញប់‌ស្ញែង និង​លើក​តម្កើង​សិរី‌រុង‌រឿង​ម្ចាស់​នៃ​សូរ៉កា ដ្បិត​ស្នា​ដៃ​របស់​ទ្រង់​សុទ្ធ​តែ​ត្រឹម​ត្រូវ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ទ្រង់​អាច​បន្ទាប​អស់​អ្នក​ដែល​វាយ‌ឫក​ខ្ពស់»។


ជន​បោក​ប្រាស់​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ដ្បិត​គេ​ទុក​សត្វ​ល្អៗ​ក្នុង​ហ្វូង​សត្វ​របស់​ខ្លួន ហើយ​បែរ​ជា​យក​សត្វ​ពិការ មក​ធ្វើ​ជា​គូរបាន​ជូន​អុលឡោះ​ទៅ​វិញ! យើង​ជា​ស្តេច​ដ៏​ឧត្ដម ប្រជា‌ជាតិ​នានា​ស្ញែង​ខ្លាច​នាម​របស់​យើង» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


ពេល​នោះ ស្តេច​នឹង​និយាយ​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​គាត់​ថា “អស់​អ្នក​ដែល​អុលឡោះ​ជា​បិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​នាំ​គ្នា​មក​ទទួល​នគរ​ដែល​ទ្រង់​បាន​រៀប​ទុក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​មក


នៅ​លើ​អាវ និង​លើ​ភ្លៅ​របស់​គាត់ មាន​សរសេរ​ឈ្មោះ​ថា «ស្តេច​លើ​ស្តេច​នានា និង​អម្ចាស់​លើ​អម្ចាស់​នានា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម