ទំនុកតម្កើង 47:9 - អាល់គីតាប9 អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នា ជាមួយប្រជាជននៃអុលឡោះជាម្ចាស់របស់អ៊ីព្រហ៊ីម ដ្បិតអ្នកដឹកនាំផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ទ្រង់ ទ្រង់ជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់!។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 បណ្ដាអភិជននៃប្រជាជាតិនានាផ្ដុំគ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះនៃអ័ប្រាហាំ។ ដ្បិតខែលនៅលើផែនដីសុទ្ធតែជារបស់ព្រះ ព្រះអង្គត្រូវបានលើកតម្កើងយ៉ាងខ្លាំង៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ពួកអ្នកធំនៃប្រជាជនទាំងឡាយបានជួបជុំគ្នា រួមជាមួយប្រជារាស្ត្រនៃព្រះ របស់លោកអ័ប្រាហាំ ដ្បិតខែលទាំងប៉ុន្មាននៅលើផែនដី ជារបស់ព្រះ ព្រះអង្គបានថ្កើងឡើងយ៉ាងខ្ពង់ខ្ពស់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នា ជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ ដ្បិតអ្នកដឹកនាំផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ ព្រះអង្គជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់!។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ពួកអស់អ្នកធំនៃសាសន៍ទាំងឡាយបានប្រជុំគ្នា មកឯរាស្ត្ររបស់ព្រះនៃអ័ប្រាហាំ ដ្បិតអស់ទាំងខែលនៅផែនដីជារបស់ផងព្រះ ទ្រង់បានថ្កើងឡើងយ៉ាងក្រៃលែង។ សូមមើលជំពូក |
អុលឡោះមានបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅនេះ អុលឡោះតាអាឡា ជាម្ចាស់របស់បុព្វបុរសអ្នករាល់គ្នា គឺម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់ឲ្យមនុស្សលោកនឹកដល់យើង អស់កល្បជាអង្វែងតរៀងទៅ។
អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធ និងជាម្ចាស់ដែលលោះជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលមកកាន់អ្នក ដែលគេមើលងាយ និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម ទ្រង់មានបន្ទូលមកកាន់អ្នក ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា: ពេលស្ដេចទាំងឡាយឃើញអ្នក គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព ពេលពួកមេដឹកនាំឃើញអ្នក គេនឹងនាំគ្នាក្រាបថ្វាយបង្គំ គេធ្វើដូច្នេះ ដោយយល់ដល់អុលឡោះតាអាឡា ដែលមានចិត្តស្មោះស្ម័គ្រ ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលបានជ្រើសរើសអ្នក។