ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 17:8 - អាល់គីតាប

យើង​នឹង​ប្រគល់​ស្រុក​ដែល​អ្នក​មក​ស្នាក់​នៅ​នេះ គឺ​ស្រុក​កាណាន​ទាំង​មូល​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌មត៌ក​រហូត​តទៅ ហើយ​យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​ពូជ‌ពង្ស​អ្នក»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​នឹង​ប្រគល់​ទឹកដី​ដែល​អ្នក​ស្នាក់នៅបណ្ដោះអាសន្ន គឺ​ដែនដី​កាណាន​ទាំងមូល​ដល់​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក ទុកជា​កម្មសិទ្ធិ​ដ៏អស់កល្បជានិច្ច ហើយ​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​អ្នក​ស្នាក់​នៅ យើង​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌អាករ​អស់​កល្ប​ជា‌និច្ច ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ប្រគល់​ស្រុក​ដែល​អ្នក​មក​ស្នាក់​នៅ​នេះ គឺ​ស្រុក​កាណាន​ទាំង​មូល​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌មត៌ក​រហូត​ត​ទៅ ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពូជ‌ពង្ស​អ្នក»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​ឯង​សំណាក់​នៅ​ជា​អ្នក​ដទៃ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​នឹង​ពូជ​ឯង​ត​រៀង​ទៅ ទុក​ជា​កេរ‌អាករ​អស់​‌កល្ប​ជានិច្ច ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 17:8
47 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ ដល់​ពូជ​ពង្ស​របស់​អ្នក»។ នៅ​ទី​នោះ អ៊ីប្រាំ​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ដែល​បាន​មក​ឲ្យ​គាត់​ឃើញ។


ដ្បិត​យើង​នឹង​ប្រគល់​ស្រុក​ទាំង​មូល ដែល​អ្នក​មើល​ឃើញ​នេះ​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​រហូត​តទៅ។


ចូរ​ក្រោក​ឡើង ដើរ​ឲ្យ​សព្វ​ទី​កន្លែង​ក្នុង​ស្រុក​នេះ​ទៅ ដ្បិត​យើង​ប្រគល់​ឲ្យ​អ្នក​ហើយ»។


«ខ្ញុំ​ជា​ជន​បរទេស ដែល​មក​ស្នាក់​នៅ​ជា​មួយ​បង‌ប្អូន។ សូម​បង‌ប្អូន​មេត្តា​ចែក​ដី​បញ្ចុះ​សព​មួយ​កន្លែង​ក្នុង​ស្រុក​របស់​បង‌ប្អូន​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចុះ​សព​ភរិយា​របស់​ខ្ញុំ​ដែល​ទើប​នឹង​ស្លាប់​ទៅ»។


នៅ​ពេល​យប់ អុលឡោះ‌តាអាឡា​មក​ជួប​គាត់ មាន​បន្ទូល​ថា៖ «យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម​ឪពុក​អ្នក។ សូម​កុំ​ភ័យ​ខ្លាច​អី ដ្បិត​យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដោយ​យល់​ដល់​អ៊ីព្រហ៊ីម​ជា​អ្នក​បម្រើ​របស់​យើង»។


សូម​អុលឡោះ​ប្រទាន​ពរ​កូន និង​ពូជ‌ពង្ស​កូន ដូច​ទ្រង់​បាន​ប្រទាន​ដល់​អ៊ីព្រហ៊ីម កាល​ពី​មុន​ដែរ ដើម្បី​ឲ្យ​កូន​ទទួល​ទឹក​ដី​ដែល​កូន​ស្នាក់​អាស្រ័យ​នៅ​នេះ ទុក​ជា​កម្ម‌សិទ្ធិ គឺ​ជា​ទឹក​ដី​ដែល​អុលឡោះ​បាន​ប្រគល់​ដល់​អ៊ីព្រហ៊ីម!»។


យ៉ាកកូប​បាន​វិល​ទៅ​នៅ​ជា​មួយ​អ៊ីសា‌ហាក់​ជា​ឪពុក ត្រង់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ នៅ​ភូមិ​គារយ៉ាត-អើបា គឺ​នៅ​ហេប្រូន ជា​ភូមិ​ដែល​អ៊ីព្រហ៊ីម និង​អ៊ីសា‌ហាក់​បាន​ស្នាក់​អាស្រ័យ​នៅ។


ដ្បិត​អ្នក​ទាំង​ពីរ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ពេក ពុំ​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​ឡើយ។ រីឯ​ស្រុក​ដែល​អ្នក​ទាំង​ពីរ​រស់​នៅ​នោះ ក៏​ពុំ​មាន​លទ្ធភាព​ល្មម សម្រាប់​ឲ្យ​ហ្វូង​សត្វ​របស់​អ្នក​ទាំង​ពីរ នៅ​ជា​មួយ​គ្នា​បាន​ដែរ។


យ៉ាកកូប​បាន​តាំង​ទី​លំនៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​គាត់​បាន​ចូល​ស្នាក់​នៅ។


អុលឡោះ​មាន​បន្ទូល​មក​ពុក​ថា “យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ចំនួន។ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ទុក​ជា​កម្ម‌សិទ្ធិ​រហូត​តទៅ”។


អុលឡោះ​ក៏​ប្រព្រឹត្ត​ចំពោះ​ពូជ‌ពង្ស​របស់​ខ្ញុំ យ៉ាង​នោះ​ដែរ ព្រោះ​ទ្រង់​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ខ្ញុំ ជា​សម្ពន្ធ‌មេត្រី​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ជា​សម្ពន្ធ‌មេត្រី​ដែល​មាន​មាត្រា​ត្រឹម​ត្រូវ មិន​អាច​ប្រែ‌ប្រួល​បាន​ឡើយ។ មាន​តែ​ទ្រង់​ទេ​ដែល​ប្រទាន​ជ័យ‌ជំនះ​មក​ខ្ញុំ ព្រម​ទាំង​ប្រទាន​អ្វីៗ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន។


គឺ​ទ្រង់​មាន​បន្ទូល​ថា: «យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក ទុក​ជា​ចំណែក​មត៌ក»។


តែ​ចិត្ត​មេត្តា‌ករុណា​របស់​អុលឡោះ‌តាអាឡា ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ជា​មួយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ទ្រង់​ក៏​នឹង​សំដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ ចំពោះ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ​ដែរ


គឺ​ទ្រង់​មាន​បន្ទូល​ថា: «យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នក ទុក​ជា​ចំណែក​មត៌ក»។


ទ្រង់​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​អ៊ីព្រហ៊ីម ព្រម​ទាំង​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​អ៊ីសា‌ហាក់​


ពេលអុលឡោះ‌តាអាឡា​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ជា​ទឹក​ដី​ដែល​ទ្រង់​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា និង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​នោះ


នោះ​ចៅ‌ហ្វាយ​ត្រូវ​នាំ​គេ​ចូល​ទៅ​ជិត​អុលឡោះហើយ​ឲ្យ​ខ្ញុំ​បម្រើ​នោះ​ឈរ​នៅ​មាត់​ទ្វារ ឬ​ផ្អែក​ទៅ​នឹង​ក្រប​ទ្វារ​ផ្ទះ រួច​ចៅ‌ហ្វាយ​យក​ដែក​មក​ចោះ​ត្រចៀក​គេ។ ដូច្នេះ អ្នក​នោះ​នឹង​នៅ​បម្រើ​ចៅ‌ហ្វាយ​រហូត​តទៅ។


យើង​នឹង​ស្ថិត​នៅ​ជា​មួយ​កូន​ចៅ​អ៊ីស្រ‌អែល យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​ពួក​គេ។


សូម​នឹក​ដល់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប ជា​អ្នក​បម្រើ​របស់​ទ្រង់​ផង ដ្បិត​ទ្រង់​បាន​សន្យា​ជា​មួយ​អស់​ណាពី​ទាំង​នោះ​យ៉ាង​ម៉ឺង‌ម៉ាត់​ថា “យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា បាន​កើន​ចំនួន​ឡើង ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ស្រុក​ដែល​យើង​បាន​សន្យា​នេះ ដល់​ពូជ‌ពង្ស​របស់​អ្នក ហើយ​ពួក​គេ​នឹង​ទទួល​ស្រុក​នោះ​ជា​មត៌ក​រហូត​តទៅ”»។


ហើយ​តែង‌តាំង​ពួក​គេ ដូច​អ្នក​បាន​ចាក់​ប្រេង​លើ​ឪពុក​របស់​ពួក​គេ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។ ពិធី​ចាក់​ប្រេង​នេះ​បញ្ជាក់​ថា​ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ​មាន​មុខ​ងារ​ជា​អ៊ីមុាំ​រហូត​តទៅ»។


យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ យើង​បាន​សន្យា​ប្រគល់​ស្រុក​កាណាន​ឲ្យ​ពួក​គេ គឺ​ស្រុក​ដែល​ពួក​គេ​ស្នាក់​នៅ​ក្នុង​ឋានៈ​ជា​ជន​បរទេស។


យើង​នឹង​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា យើង​ដោះ​លែង​អ្នក​រាល់​គ្នា​ចេញ​ពី​ការ​ងារ​ដ៏​លំបាក ដែល​ពួក​អេស៊ីប​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ។


អ្នក​ទាំង​នោះ​ប្រកាស​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​ទុច្ចរិត ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត នោះ​អ្នក​រាល់​គ្នា នឹង​បាន​រស់​នៅ​ក្នុង​ទឹក​ដី ដែលអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ជា ម្ចាស់​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​មូល ពួក​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង»។


ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​តាម​ហ៊ូកុំ​របស់​យើង ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​វិន័យ​របស់​យើង។ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​ក៏​ទៅ​ជា​ម្ចាស់​របស់​ពួក​គេ។


«កូន​មនុស្ស​អើយ អស់​អ្នក​ដែល​រស់​លើ​គំនរ​បាក់​បែក ក្នុង​ទឹក​ដី​អ៊ីស្រ‌អែល នាំ​គ្នា​ពោល​ថា: “កាល​អ៊ីព្រហ៊ីម​នៅ​តែ​ម្នាក់​ឯង គាត់​កាន់​កាប់​ស្រុក​នេះ​បាន​ទៅ​ហើយ ចុះ​ចំណង់​បើ​ពួក​យើង​ដែល​មាន​គ្នា​ច្រើន តើ​ពួក​យើង​ទទួល​ស្រុក​នេះ​មក​កាន់​កាប់​មិន​បាន​ឬ!”។


«ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ដល់​ទឹក​ដី​កាណាន ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​កម្ម​សិទ្ធិ ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​មាន​ស្លែ​នៅ​តាម​ផ្ទះ ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់


នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ​ប្រួល​បាន​ឡើយ ដើម្បី​ឲ្យ​រៀង​រាល់​ឆ្នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន»។ គេ​ក៏​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


យើង​នឹង​ស្ថិត​នៅ​កណ្តាល​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​យើង។


យើង​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​វិញ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ជា​ម្ចាស់​របស់​ពួក​គេ​ប្រកប​ដោយ​សេចក្ដី​ស្មោះ​ត្រង់ និង​សេចក្ដី​សុចរិត។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ហូបាប់ ជា​កូន​របស់​លោក​រេហួល ជន‌ជាតិ​ម៉ាឌាន ដែល​ត្រូវ​ជា​ឪពុក​ក្មេក​របស់​គាត់​ថា៖ «ពួក​យើង​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា​សន្យា​ប្រទាន​ឲ្យ​ពួក​យើង។ ដូច្នេះ សូម​បង​អញ្ជើញ​ទៅ​ជា​មួយ​ពួក​យើង​ទៅ ពួក​យើង​នឹង​ផ្តល់​ឲ្យ​បង​មាន​សុភមង្គល ដែលអុលឡោះ‌តាអាឡា​បាន​សន្យា​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល»។


តាម​រយៈ​សម្ពន្ធ‌មេត្រី​នេះ យើង​តែង​តាំង​ភីនេហាស និង​ពូជ‌ពង្ស​របស់​គេ​ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​រហូត​ត​ទៅ ព្រោះ​ភីនេហាស​មាន​ចិត្ត​ឈឺ​ចាប់​ជំនួស​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​រួច​ពី​បាប​ផង»។


អុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបារីម ហើយ​សម្លឹង​មើល​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល។


នៅ​ស្រុក​នេះ អុលឡោះ​ពុំ​បាន​ប្រទាន​ដី​ធ្លី​ឲ្យ​គាត់​ឡើយ គឺ​សូម្បី​តែ​ដី​ល្មម​នឹង​ដាក់​បាត​ជើង ក៏​ទ្រង់​មិន​ប្រទាន​ឲ្យ​ដែរ។ ប៉ុន្ដែ អុលឡោះ​បាន​សន្យា​ថា នឹង​ប្រគល់​ស្រុក​នេះ​ទាំង​មូល​មក​ឲ្យ​គាត់ និង​ឲ្យ​ពូជ‌ពង្ស​របស់​គាត់​ទៅ​ជំនាន់​ក្រោយៗ​ផង។ ពេល​នោះ អ៊ី‌ព្រហ៊ីម​គ្មាន​កូន​ទេ។


ដ្បិត​អ្នក​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ជ្រើស​រើស​អ្នក ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់»។


ថ្ងៃ​នេះអុលឡោះ‌តាអាឡា​យល់​ព្រម​ទទួល​អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ ដូច​អុលឡោះ​មាន​បន្ទូល​ប្រាប់​អ្នក ហើយ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​អុលឡោះ។


អុលឡោះ‌តាអាឡា​មិន​គ្រាន់​តែ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ដែល​បាន​សច្ចា​ថា​អនុវត្ត​តាម​ប៉ុណ្ណោះ​ទេ


«ចូរ​ឡើង​ទៅ​កំពូល​ភ្នំ​នេបូ ដែល​ស្ថិត​នៅ​លើ​ជួរ​ភ្នំ​អាបា‌រីម ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​ទន្លេ​យ័រ‌ដាន់ ហើយ​សម្លឹង​មើល​ស្រុក​កាណាន​ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល ទុក​ជា​កម្ម‌សិទ្ធិ។


ពេល​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ប្រទាន​ទឹក​ដី ឲ្យ​ប្រជា‌ជាតិ​ទាំង​ឡាយ ទុក​ជា​កេរ‌មត៌ក ពេល​អុលឡោះ​បំបែក​មនុស្ស​លោក​ចេញ​ពី​គ្នា ទ្រង់​បាន​កំណត់​ព្រំដែន ឲ្យ​ជាតិ​សាសន៍​នា​នា ដោយ​យោង​តាម​ចំនួន​កូន​ចៅ​អ៊ីស្រ‌អែល។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​ថា៖ «នេះ​ជា​ស្រុក​ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ចំពោះ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​ថា “យើង​នឹង​ប្រគល់​ស្រុក​នេះ ឲ្យ​ពូជ‌ពង្ស​របស់​អ្នក”។ យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ស្រុក​នេះ​ផ្ទាល់​នឹង​ភ្នែក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ឡើយ»។


អុលឡោះ​បាន​ស្រឡាញ់​បុព្វ‌បុរស​របស់​អ្នក ហើយ​បាន​ជ្រើស​រើស​ពូជ‌ពង្ស​របស់​ពួក​គេ នៅ​ជំនាន់​ក្រោយ។ ហេតុ​នេះ​ហើយ បាន​ជា​ទ្រង់​ផ្ទាល់ នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច​របស់​ទ្រង់។


អ្នក​ចូល​កាន់​កាប់​ស្រុក​ដូច្នេះ មិន​មែន​មក​ពី​អ្នក​សុចរិត ឬ​មាន​ចិត្ត​ទៀង​ត្រង់​ទេ តែអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ដេញ​ប្រជា‌ជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​របស់​ពួក​គេ។ ទ្រង់​ក៏​ធ្វើ​តាម​បន្ទូល ដែល​ទ្រង់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ជា​មួយ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប ជា​បុព្វ‌បុរស​របស់​អ្នក។


ហេតុ​នេះ អាល់ម៉ា‌ហ្សៀស​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដើម្បី​ឲ្យ​អស់​អ្នក​ដែល​អុលឡោះ​ត្រាស់​ហៅ ទទួល​មត៌ក​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច តាម​បន្ទូល​សន្យា​ព្រោះ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់ ដើម្បី​លោះ​មនុស្ស​លោក​ឲ្យ​រួច​ផុត​ពី​ទោស ដែល​គេ​បាន​ប្រព្រឹត្ដ​ល្មើស កាល​នៅ​ក្រោម​សម្ពន្ធ‌មេត្រី​ទី​មួយ។


«ម៉ូសា​ជា​អ្នក​បម្រើ​របស់​យើង​បាន​ស្លាប់​ទៅ​ហើយ ឥឡូវ​នេះ ចូរ​អ្នក​ក្រោក​ឡើង ហើយ​នាំ​ប្រជា‌ជន​ទាំង​អស់ ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឆ្ពោះ​ទៅ​កាន់​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ។


អ្នក​ដែល​មាន​ជ័យ‌ជំនះ​មុខ​ជា​បាន​ទទួល​មត៌ក​បែប​នេះ​ឯង។ យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​គេ ហើយ​គេ​ធ្វើ​ជា​បុត្រ​របស់​យើង។