Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 16:34 - អាល់គីតាប

34 នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ​ប្រួល​បាន​ឡើយ ដើម្បី​ឲ្យ​រៀង​រាល់​ឆ្នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន»។ គេ​ក៏​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា នៅ​អស់‌កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មួយ​ឆ្នាំ​ម្តង ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​គេ»។ លោក​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ ដើម្បី​ឲ្យ​រៀង​រាល់​ឆ្នាំ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន»។ គេ​ក៏​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 នេះ​ហើយ​ជា​ច្បាប់​សំរាប់​ឯង​រាល់​គ្នា នៅ​អស់‌កល្ប‌ជានិច្ច ដើម្បី​ឲ្យ​បាន​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​១​ឆ្នាំ​ម្តង ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​គេ លោក​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 16:34
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហារូន និង​កូន​របស់​គាត់ ត្រូវ​មើល​ថែ​ទាំ​ចង្កៀង​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ចង្កៀង​នេះ​ត្រូវ​ស្ថិត​នៅ​ខាង​មុខ​វាំង​នន​ដែល​បាំង​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ហើយ​ត្រូវ​ឲ្យ​ឆេះ​នៅ​ចំពោះ​មុខ​យើង​ជា​និច្ច ពី​ល្ងាច​រហូត​ទល់​ព្រឹក។ នេះ​ជា​ហ៊ូកុំ​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​គ្រប់​ជំនាន់ ត្រូវ​តែ​អនុវត្ត​តាម​រហូត​តទៅ។


មួយ​ឆ្នាំ​ម្តង ហារូន​ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ ដោយ​យក​ឈាម​សត្វ​ដែល​ធ្វើ​ជា​គូរបាន​លោះ​បាប ទៅ​លាប​តាម​ស្នែង​របស់​អាសនៈ។ ពិធី​នេះ​ត្រូវ​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ គ្រប់​ជំនាន់​តរៀង​ទៅ។ ត្រូវ​ញែក​អាសនៈ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត​នៅ​ចំពោះអុលឡោះ‌តាអាឡា»។


ម៉ូសា​បាន​ត្រួត​ពិនិត្យ​មើល​ការ​ងារ​ទាំង​នោះ ហើយ​ឃើញ​ថា​ពួក​គេ​ធ្វើ​ដូចអុលឡោះ‌តាអាឡា បាន​បង្គាប់​មក​គាត់​មែន គាត់​ក៏​ឲ្យ​ពរ​ពួក​គេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ប្រាប់​ហារូន​ជា​បង​របស់​អ្នក​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​បំផុត​គ្រប់​ពេល​វេលា​ឡើយ ពោល​គឺ​ចូល​ទៅ​ខាង​ក្រោយ​វាំង​នន​ដែល​នៅ​ពី​មុខ​គំរប​ហិប​នៃ​សម្ពន្ធ‌មេត្រី​បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​គាត់​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​គំរប​ហិប។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា ដូច​ត​ទៅ៖


នៅ​ថ្ងៃនោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ដ្បិត​ជា​ថ្ងៃបុណ្យ​រំដោះ​បាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​ជម្រះ​បាប​នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទីក​ន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល។ គេ​ក៏​នាំ​គ្នា​យក​អ្នក​ប្រមាថអុលឡោះ‌តាអាឡា​ចេញ​ពី​ជំរំ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់។ ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​តាម​បន្ទូល ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​គ្រប់​ជំនាន់​រហូត​ត​ទៅ គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់ ឬ​ឈាម​សត្វ​សោះ​ឡើយ ទោះ​បី​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ»។


«នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ត្រូវ​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ហើយ​តម​អាហារ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ​ហត់​ឡើយ។


ដោយ‌សារ​គូរបាន​តែ​មួយ​គត់ អាល់ម៉ា‌ហ្សៀស​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​គាត់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ ហើយ​នោះ​បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។


ក៏​ប៉ុន្ដែ ដោយ​ការ​ធ្វើ​គូរបាន​ទាំង​នោះ​ជា​រៀង​រាល់​ឆ្នាំ គេ​តែងតែ​នាំ​គ្នា​រំលឹក​ពី​អំពើ​បាប


អាល់ម៉ា‌ហ្សៀស​ពុំ​បាន​លះបង់​ជីវិត​គាត់​ផ្ទាល់​ច្រើន​ដង ដូច​មូស្ទី​ដែល​តែងតែ​យក​ឈាម​សត្វ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ជា​រៀង​រាល់​ឆ្នាំ​នោះ​ឡើយ។


រីឯ​ជំរំ‌សក្ការៈ​ខាង​ក្នុង​វិញ មាន​តែ​មូស្ទី​ប៉ុណ្ណោះ ដែល​ចូល​ទៅ​បាន​មួយ​ឆ្នាំ​ម្ដង។ គាត់​ត្រូវ​តែ​យក​ឈាម​សត្វ​ចូល​ទៅ​ជូន​អុលឡោះ ដើម្បី​លាង​កំហុស​របស់​ខ្លួន​គាត់​ផ្ទាល់ និង​កំហុស​របស់​ប្រជា‌ជន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម