Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 26:24 - អាល់គីតាប

24 នៅ​ពេល​យប់ អុលឡោះ‌តាអាឡា​មក​ជួប​គាត់ មាន​បន្ទូល​ថា៖ «យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម​ឪពុក​អ្នក។ សូម​កុំ​ភ័យ​ខ្លាច​អី ដ្បិត​យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដោយ​យល់​ដល់​អ៊ីព្រហ៊ីម​ជា​អ្នក​បម្រើ​របស់​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 នៅ​យប់​នោះ ព្រះយេហូវ៉ា​បាន​លេចមក​ដល់​គាត់ ហើយ​មានបន្ទូលថា​៖ “យើង​ជា​ព្រះ​របស់​អ័ប្រាហាំ​ឪពុក​របស់អ្នក​។ កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​។ យើង​នឹង​ឲ្យពរ​អ្នក ហើយ​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឡើង ដោយព្រោះ​អ័ប្រាហាំ​អ្នកបម្រើ​របស់យើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នៅ​យប់​នោះឯង ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​ឃើញ មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ​របស់​អ័ប្រា‌ហាំ​ឪពុក​អ្នក ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ ហើយ​នឹង​ឲ្យ​ពរអ្នក ទាំង​ចម្រើន​ពូជ‌ពង្ស​របស់​អ្នក​ឲ្យ​ច្រើន​ឡើង ដោយ​យល់​ដល់​អ័ប្រា‌ហាំ​ជា​អ្នក​បម្រើ​របស់​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 នៅ​ពេល​យប់ ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ​របស់​អប្រាហាំ ឪពុក​អ្នក។ សូម​កុំ​ភ័យ​ខ្លាច​អី ដ្បិត​យើង​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដោយ​យល់​ដល់​អប្រាហាំ​ជា​អ្នក​បម្រើ​របស់​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ហើយ​នៅ​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឯ​គាត់​មាន​បន្ទូល​ថា អញ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ឪពុក​ឯង ដូច្នេះ​កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ ពី​ព្រោះ​អញ​នៅ​ជា​មួយ ហើយ​នឹង​ឲ្យ​ពរ​ទាំង​ចំរើន​ពូជ​ឯង​ឲ្យ​ច្រើន​ឡើង ដោយ​ព្រោះ​អ័ប្រា‌ហាំ​ជា​អ្នក​បំរើ​អញ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 26:24
41 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន ដូច​ធូលី​ដី គ្មាន​នរណា​អាច​រាប់​ពូជ‌ពង្ស​របស់​អ្នក​បាន​ឡើយ គឺ​ដូច​ជា​គេ​ពុំ​អាច​រាប់​ធូលី​បាន​យ៉ាង​នោះ​ដែរ។


ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក អ៊ីប្រាំ​និមិត្ត​ឃើញអុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «អ៊ីប្រាំ​អើយ កុំ​ខ្លាច​អ្វី​ឡើយ! យើង​នឹង​ធ្វើ​ជា​ខែល​ការ‌ពារ​អ្នក អ្នក​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ»។


យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក ដែល​កើត​មក​តាម​ក្រោយ​គ្រប់​តំណ​តទៅ។ សម្ពន្ធ‌មេត្រី​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប គឺ​យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​អ្នក ហើយ​ជា​ម្ចាស់​របស់​ពូជ‌ពង្ស​អ្នក ដែល​កើត​មក​តាម​ក្រោយ​ដែរ។


យើង​នឹង​ប្រគល់​ស្រុក​ដែល​អ្នក​មក​ស្នាក់​នៅ​នេះ គឺ​ស្រុក​កាណាន​ទាំង​មូល​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌មត៌ក​រហូត​តទៅ ហើយ​យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​ពូជ‌ពង្ស​អ្នក»។


អុលឡោះ​ឮ​សំរែក​របស់​ក្មេង​នោះ ហើយ​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ហៅ​ហាជើរ ពី​លើ​មេឃ​មក​ថា៖ «ហាជើរ​អើយ តើ​នាង​មាន​រឿង​អ្វី? កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ ដ្បិត​អុលឡោះ​ឮ​សំរែក​កូន​របស់​នាង នៅ​កន្លែង​ដែល​វា​អង្គុយ​នោះ​ហើយ។


យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌​យ៉ាង​នោះ​ដែរ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពូជ‌ពង្ស​អ្នក​នឹង​គ្រប់​គ្រង​លើ​នគរ​របស់​ពួក​ខ្មាំង​សត្រូវ។


អ៊ីព្រហ៊ីម​វិល​ទៅ​រក​ពួក​ក្មេង​បម្រើ​វិញ ហើយ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ក្រុង​បៀរសេ‌បា។ អ៊ីព្រហ៊ីម​ស្នាក់​អាស្រ័យ​នៅ​ក្រុង​បៀរសេ‌បា​នោះ​ទៅ។


គាត់​ក៏​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ចៅ‌ហ្វាយ​របស់​ខ្ញុំ សូម​ទ្រង់​មេត្តា​ជួយ​ឲ្យ​ខ្ញុំ​បាន​ជួប​នឹង​នារី​ម្នាក់​ដូច​ប្រាថ្នា​ផង។ សូម​សំដែង​ចិត្ត​សន្តោស​មេត្តា​ដល់​អ៊ីព្រហ៊ីម​ជា​ចៅ‌ហ្វាយ​ខ្ញុំ​ផង!


ពេល​នោះ អុលឡោះ‌តាអាឡា​នៅ​ក្បែរ​គាត់​មាន​បន្ទូល​ថា៖ «យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជីតា​អ្នក ហើយ​ក៏​ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់​ដែរ។ យើង​នឹង​ប្រគល់​ទឹក​ដី ដែល​អ្នក​ដេក​លើ​នេះ​ដល់​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។


ចំពោះ​យើង​ផ្ទាល់ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ថែ​រក្សា​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ដ្បិត​យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ គឺ​យើង​នឹង​សម្រេច​អ្វី​ទាំង​អស់ តាម​ពាក្យ​ដែល​យើង​សន្យា​នេះ»។


សូម​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ប្រទាន​ពរ​កូន ឲ្យ​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ចំនួន​ធំ!


ឡាបាន់​តប​ទៅ​វិញ​ថា៖ «សូម​កូន​យោគ​យល់​ដល់​ពុក​ផង។ ពុក​ដឹង​យ៉ាង​ច្បាស់​ថា ព្រោះ​តែ​កូន អុលឡោះ‌តាអាឡា​បាន​ប្រទាន​ពរ​ពុក។


គាត់​និយាយ​ទៅ​ប្រពន្ធ​ទាំង​ពីរ​ថា៖ «បង​សង្កេត​ឃើញ​ថា ឪពុក​របស់​អូន​មិន​សូវ​រាប់​រក​បង ដូច​មុន​ទៀត​ហើយ។ ក៏​ប៉ុន្តែ អុលឡោះ​ជា​ម្ចាស់​នៃ​ឪពុក​របស់​បង​បាន​នៅ​ជា​មួយ​បង។


អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យូសុះ ការ​អ្វី​ដែល​គាត់​ធ្វើ សុទ្ធ​តែ​បាន​លទ្ធផល​ល្អ​ទាំង​អស់។ គាត់​រស់​នៅ​ក្នុង​ផ្ទះ​ម្ចាស់​របស់​គាត់ ដែល​ជា​ជន‌ជាតិ​អេស៊ីប​នោះ។


ម្ចាស់​របស់​គាត់​ឃើញ​ថា អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​គាត់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។


អ៊ីស្រ‌អែល​ចេញ​ដំណើរ​ទៅ ដោយ​យក​អ្វីៗ​ទាំង​អស់ ដែល​គាត់​មាន​ទៅ​ជា​មួយ​ផង។ លុះ​ទៅ​ដល់​បៀរ‌សេ‌បា គាត់​បាន​ធ្វើ​គូរបាន​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់ ជា​ឪពុក។


អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! សូម​ចូល​ទៅ​ធ្វើ​តាម​ពាក្យ​នាង​ចុះ! តែ​សូម​ដុត​នំបុ័ង​មួយ​ដុំ​តូច យក​មក​ឲ្យ​ខ្ញុំ​ជា​មុន​សិន រួច​សឹម​ដុត​សម្រាប់​នាង និង​កូន​របស់​នាង


ម៉ូសា​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ចូរ​តាំង​ស្មារតី​ឡើង នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញអុលឡោះ‌តាអាឡា​សង្គ្រោះ​អ្នក​រាល់​គ្នា។ ជន‌ជាតិ​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​គេ​ទៀត​រហូត​តទៅ។


យើង​ជា​អុលឡោះ​ដែល​ឪពុក​អ្នក​តែង​គោរព​បម្រើ គឺ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប»។ ម៉ូសា​ខ្ទប់​មុខ ព្រោះ​មិន​ហ៊ាន​មើល​អុលឡោះ។


អុលឡោះ​ជា​អ្នក‌សង្គ្រោះ​ខ្ញុំ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់ ខ្ញុំ​លែង​ភ័យ​ខ្លាច​ទៀត​ហើយ ដ្បិតអុលឡោះ‌តាអាឡា​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​នឹង​ច្រៀង​ជូន​ទ្រង់ ព្រោះ​ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ»។


កុំ​ភ័យ​ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នក កុំ​ព្រួយ​បារម្ភ​ឲ្យ​សោះ យើង​ជា​ម្ចាស់​របស់​អ្នក យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹង យើង​ជួយ​អ្នក យើង​គាំទ្រ​អ្នក យើង​នឹង​សំដែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។


អុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត​អ្នក ទ្រង់​ដែល​បាន​សូន​អ្នក​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ ទ្រង់​ដែល​ជួយ​អ្នក ទ្រង់​មាន​បន្ទូល​ថា: យ៉ាកកូប​ជា​អ្នក​បម្រើ​របស់​យើង យេស៊ូ‌រូន​ដែល​យើង​បាន​ស្រោច​ស្រង់​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: គឺ​យើង​នេះ​ហើយ​ដែល​សំរាល​ទុក្ខ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​អ្នក​ភ័យ​ខ្លាច មនុស្ស​ដែល​តែងតែ​ស្លាប់? មនុស្ស​លោក នឹង​ត្រូវ​វិនាស​ដូច​ស្មៅ​ដែរ។


អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ប្រជា‌ជន​ដែល​គោរព​ហ៊ូកុំ​របស់​យើង ដោយ​ចិត្ត​ស្មោះ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​យើង! មិន​ត្រូវ​ខ្លាច​មនុស្ស​លោក​ចំអក​ឲ្យ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចុះ​ចាញ់ ព្រោះ​តែ​គេ​បន្ទាប​បន្ថោក​អ្នក​រាល់​គ្នា​ដែរ។


នៅ​ថ្ងៃ​ដែល​ខ្ញុំ​អង្វរ​រក​ទ្រង់ ទ្រង់​ចូល​មក​ជិត​ខ្ញុំ ទ្រង់​មាន​បន្ទូល​ថា “កុំ​ខ្លាច​អ្វី​ឡើយ!”។


ពេល​នោះ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​យ៉ាកកូប អ៊ីសា‌ហាក់ និង​អ៊ីព្រ‌ហីម ហើយ​យើង​ក៏​នឹក​ដល់​ទឹក​ដី​របស់​ពួក​គេ​ដែរ។


យើង​នឹង​ជួយ​ពួក​គេ ដោយ​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​ដូន​តា​របស់​ពួក​គេ​កាល​ពី​មុន ក្នុង​ពេល​ដែល​យើង​បាន​នាំ​ដូន​តា​របស់​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​នានា ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ម្ចាស់​របស់​គេ។ យើង​ជាអុលឡោះ‌តាអាឡា»។


“យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសាហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប” តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? អុលឡោះ​មិន​មែន​ជា​ម្ចាស់​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ម្ចាស់​របស់​មនុស្ស​ដែល​មាន​ជីវិត»។


«កុំ​ខ្លាច​អី ក្រុម​ដ៏​តូច​របស់​ខ្ញុំ​អើយ! អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា គាប់​ចិត្ត​ប្រទាន​នគរ​មក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។


“យើង​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសាហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប”។ ម៉ូសា​ភ័យ​ញ័រ​ជា​ខ្លាំង ពុំ​ហ៊ាន​សម្លឹង​មើល​ទេ។


កុំ​យក​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា​ឡើយ ដើម្បី​ឲ្យអុលឡោះ‌តាអាឡា​លែង​ខឹង។ ទ្រង់​នឹង​សំដែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​អ្នក ព្រម​ទាំង​ប្រទាន​ឲ្យ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក


ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា​ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់​ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​ឲ្យ​សោះ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​នឹង​ទៅ​ជា​មួយ​អ្នក។ អុលឡោះ​មិន​បោះ​បង់​ចោល​អ្នក​ជា​ដាច់​ខាត!»។


តាម​ពិត ពួក​គាត់​ចង់​បាន​មាតុ‌ភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុ‌ភូមិ​នៅ​សូរ៉កា​ឯ‌ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​មិន​ខ្មាស​នឹង​ឲ្យ​គេ​ហៅ​ទ្រង់​ថា ជា​ម្ចាស់​របស់​បុព្វ‌បុរស​ទាំង​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀប‌ចំ​ក្រុង​មួយ​សម្រាប់​ពួក​គាត់​រួច​ទៅ​ហើយ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហ៊ាន​និយាយ​ដោយ​ចិត្ដ​រឹង‌ប៉ឹង​ថា«អុលឡោះ‌ជាអម្ចាស់​នឹង​ជួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?»។


ពេល​ខ្ញុំ​ឃើញ​គាត់ ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​គាត់។ គាត់​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថាៈ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត


ឥឡូវ​នេះ សូម​នាង​កុំ​បារម្ភ​ឡើយ អ្វីៗ​ដែល​នាង​សុំ ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់ ដ្បិត​ប្រជា‌ជន​ទាំង​មូល​ដឹង​ច្បាស់​ថា នាង​ជា​ស្ត្រី​ថ្លៃ‌ថ្នូរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម