Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 25:13 - អាល់គីតាប

13 តាម​រយៈ​សម្ពន្ធ‌មេត្រី​នេះ យើង​តែង​តាំង​ភីនេហាស និង​ពូជ‌ពង្ស​របស់​គេ​ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​រហូត​ត​ទៅ ព្រោះ​ភីនេហាស​មាន​ចិត្ត​ឈឺ​ចាប់​ជំនួស​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​រួច​ពី​បាប​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 គឺ​សម្រាប់​គាត់ និង​ពូជ​របស់​គាត់ ជា​សេចក្ដី‌សញ្ញា​ឲ្យ​បាន​ការ‌ងារ​ជា​សង្ឃ​រហូត​ត​ទៅ ព្រោះ​គាត់​បាន​ឈឺ‌ឆ្អាល​ជំនួស​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​រួច​ពី​បាប»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 តាម​រយៈ​សម្ពន្ធ‌មេត្រី​នេះ យើង​តែង‌តាំង​ភីនេ‌ហាស និង​ពូជ‌ពង្ស​របស់​គេ ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​រហូត​ត​ទៅ ព្រោះ​ភីនេ‌ហាស​មាន​ចិត្ត​ឈឺ​ចាប់​ជំនួស​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រួច​ពី​បាប​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គឺ​ជា​សេចក្ដី​សញ្ញា​ឲ្យ​បាន​ការ‌ងារ​ជា​សង្ឃ នៅ​ជា​ដរាប​ត​ទៅ សំរាប់​លោក នឹង​ពូជ​លោក​រៀង​ត​ទៅ ពី​ព្រោះ​លោក​បាន​ឈឺ‌ឆ្អាល​នឹង​ព្រះ​នៃ​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល។

សូមមើលជំពូក ចម្លង




ជន‌គណនា 25:13
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​សួរ​ពួក​គេ​ថា៖ «តើ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ចំពោះ​អ្នក​រាល់​គ្នា? តើ​យើង​អាច​លាង​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ពិធី​ណា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជូន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់អុលឡោះ‌តាអាឡា»។


គាត់​ឆ្លើយ​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល! ខ្ញុំ​ស្រឡាញ់​ទ្រង់​ខ្លាំង​ណាស់។ រីឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ផ្តាច់​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ពួក​គេ​រំលំ​អាសនៈ​របស់​ទ្រង់ និង​សម្លាប់​ណាពី​ទាំង​អស់​របស់​ទ្រង់​ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ខ្ញុំ​ទៀត»។


គាត់​ឆ្លើយ​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល! ខ្ញុំ​ស្រឡាញ់​ទ្រង់​ខ្លាំង​ណាស់។ រីឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​ផ្តាច់​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ពួក​គេ​រំលំ​អាសនៈ​របស់​ទ្រង់ និង​សម្លាប់​ណាពី​ទាំង​អស់​របស់​ទ្រង់​ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ខ្ញុំ​ទៀត»។


ស្តេច​ស៊ូឡៃ‌ម៉ាន​បណ្តេញ​លោក​អបៀ‌ថើរ ចេញ​ពី​តំណែង​ជា​អ៊ីមុាំ​បម្រើអុលឡោះ‌តាអាឡា ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង​ទុក ស្តី​អំពី​ក្រុម​គ្រួសារ​របស់​លោក​អេលី នៅ​ស៊ីឡូ។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​នឹក​ចាំ​ពី​អ្នក​ទាំង​នោះ ដែល​បាន​ធ្វើ​ឲ្យ​មុខ‌ងារ​របស់​ខ្លួន​ជា​អ៊ីមុាំ​ទៅ​ជា​សៅ‌ហ្មង ហើយ​ធ្វើ​ឲ្យ​សម្ពន្ធ‌មេត្រី​ដែល​ទ្រង់​បាន​ចង​ជា​មួយ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ទៅ​ជា​ស្មៅ‌ហ្មង​ដែរ។


ព្រោះ​តែ​ការ​នេះ អុលឡោះ‌តាអាឡា​បាន​រាប់​គាត់​ឲ្យ​បាន​សុចរិត អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។​


ខ្ញុំ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ដោយ​ឃើញ​បច្ចា‌មិត្ត​របស់​ខ្ញុំ បំភ្លេច​បន្ទូល​របស់​ទ្រង់។


មក​ពី​ខ្ញុំ​ស្រឡាញ់​ដំណាក់​របស់​ទ្រង់ បាន​ជា​គេ​ប្រហារ​ជីវិត​ខ្ញុំ ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក ដែល​តិះ‌ដៀល​ទ្រង់​បាន​ធ្លាក់​មក​លើ​ខ្ញុំ។


ចូរ​ក្រវាត់​ខ្សែ​ក្រវាត់​ឲ្យ​ហារូន និង​កូន​របស់​គាត់ ព្រម​ទាំង​ពាក់​ឆ្នួត​ក្បាល​ឲ្យ​ពួក​គេ​ផង។ អ្នក​ត្រូវ​តែង​តាំង​ហារូន និង​កូន​ប្រុស​របស់​គាត់​ជា​អ៊ីមុាំ​រហូត តាម​ហ៊ូកុំ​ដែល​នៅ​ស្ថិត​ស្ថេរ​ជា​និច្ច។


លុះ​ស្អែក​ឡើង ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ធ្ងន់។ ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ឡើង​ទៅ​ជួបអុលឡោះ‌តាអាឡា​ម្តង​ទៀត។ ប្រហែល​ជា​ខ្ញុំ​អាច​សូម​ទ្រង់​លើក​លែង​ទោស ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ពី​បាប»។


ហើយ​តែង‌តាំង​ពួក​គេ ដូច​អ្នក​បាន​ចាក់​ប្រេង​លើ​ឪពុក​របស់​ពួក​គេ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។ ពិធី​ចាក់​ប្រេង​នេះ​បញ្ជាក់​ថា​ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ​មាន​មុខ​ងារ​ជា​អ៊ីមុាំ​រហូត​តទៅ»។


ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​មាន​ឈ្មោះ​ថា អ៊ីមុាំ​ដែល​បម្រើអុលឡោះ‌តាអាឡា គេ​នឹង​ហៅ​អ្នក​រាល់​គ្នា​ថា អ្នក​បម្រើ​របស់​ម្ចាស់​នៃ​យើង។ អ្នក​រាល់​គ្នា​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ភោគ​ទ្រព្យ របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដ៏​មាន តម្លៃ​របស់​ពួក​គេ។


ពួក​អ៊ីមុាំ និង​ពួក​លេវី ក៏​មិន​ខ្វះ​ពូជ‌ពង្ស​ឈរ​នៅ​ចំពោះ​មុខ​យើង ដើម្បី​ធ្វើ​គូរបាន​ដុត និង​ដុត​គ្រឿង​ក្រអូប​ជា​មួយ​ជំនូន​ផ្សេងៗ ហើយ​ធ្វើ​គូរបាន​ជា​រៀង​រាល់​ថ្ងៃ​ដែរ»។


ផ្ទុយ​ទៅ​វិញ យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​ទត ជា​អ្នក​បម្រើ​យើង ព្រម​ទាំង​ពួក​លេវី​ជា​អ៊ីមុាំ ដែល​បំពេញ​មុខ‌ងារ​នៅ​ចំពោះ​យើង កើន​ចំនួន​ច្រើន​ឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ»។


អ៊ីមុាំ​យក​សត្វ​មួយ​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​សត្វ​មួយ​ទៀត​ធ្វើ​ជា​គូរបាន​ដុត។ បន្ទាប់​មក អ៊ីមុាំ​ធ្វើ​ពិធី​ជម្រះ​បាប​ឲ្យ​បុរស​ដែល​មាន​កាម​រោគ​នោះ នៅ​ចំពោះ​‌មុខអុលឡោះ‌តាអាឡា។


រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​ពី​មាគ៌ា​នេះ ការ​បង្រៀន​របស់​អ្នក​រាល់​គ្នា បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ អ្នក​រាល់​គ្នា​បាន​បំពាន​លើ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​កុល‌សម្ព័ន្ធ​លេវី - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «សូម​បង​យក​ភ្លើង​ពី​អាសនៈ​ដាក់​ក្នុង​ពាន ព្រម​ទាំង​ដាក់​គ្រឿង​ក្រអូប​ផង រួច​ប្រញាប់​ទៅ​ជួប​សហគមន៍​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ពួក​គេ​ទៅ ដ្បិតអុលឡោះ‌តាអាឡា​ខឹង​ហើយ គ្រោះ​កាច​ក៏​ចាប់​ផ្តើម​កើត​មាន​ដែរ»។


ហារូន​ក៏​យក​ពាន តាម​ពាក្យ​របស់​ម៉ូសា រួច​គាត់​រត់​ទៅ​ក្នុង​អង្គ​ប្រជុំ។ ពេល​នោះ​គ្រោះ​កាច​ក៏​ចាប់​ផ្តើម​កើត​មាន​ក្នុង​ចំណោម​ប្រជា‌ជន។ គាត់​ក៏​ជូន​គ្រឿង​ក្រអូប ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ប្រជា‌ជន។


ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​ទៅ​កាន់​ម៉ូសា​ថា៖ «យើង​ខ្ញុំ​មុខ​ជា​ផុត​ដង្ហើម​វិនាស​សូន្យ​ទាំង​អស់​គ្នា​មិន​ខាន!


បុរស​អ៊ីស្រ‌អែល ដែល​លោក​ភីនេហាស​បាន​ប្រហារ​ជីវិត​រួម​ជា​មួយ​ស្ត្រី​សាសន៍​ម៉ាឌាន​នោះ ឈ្មោះ​ស៊ីមរី ជា​កូន​របស់​លោក​សាលូវ និង​ជា​មេ​ដឹក​នាំ​របស់​អំបូរ​មួយ​នៃ​កុល‌សម្ព័ន្ធ​ស៊ីម្មាន។


ពួក​សិស្ស​នឹក​ឃើញ​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ថា៖ «មក​ពី​ខ្ញុំ​ស្រឡាញ់​ដំណាក់​របស់​ទ្រង់ បាន​ជា​គេ​ប្រហារ​ជីវិត​ខ្ញុំ»។


ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បង​ប្អូន​របស់​គាត់​គ្រប់​ជំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មូស្ទី​ដែល​មាន​ចិត្ដ​មេត្ដា‌ករុណា មាន​ចិត្ដ​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​អុលឡោះ និង​ដើម្បី​រំដោះ​ប្រជា‌ជន​ឲ្យ​រួច​ផុត​ពី​បាប​ផង។


មុខ‌ងារ​អ៊ីមុាំ ជា​គ្រឹះ​នៃ​គីតាប​ហ៊ូកុំ​របស់​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល ប្រសិន​បើ​មុខ‌ងារ​ជា​អ៊ីមុាំ​បាន​គ្រប់​លក្ខណៈ ដោយ‌សារ​ពួក​លេវី​ហើយ​នោះ តើ​ចាំ‌បាច់​តែង‌តាំង​អ៊ីមុាំ​មួយ​ទៀត តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​និយាយ​ពី​អ៊ីមុាំ តាម​របៀប​ណាពី​ហារ៉ូន​ទៅ​វិញ?។


ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​ពុំ​អាច​ប្រឈម​មុខ​ត​ទល់​នឹង​សត្រូវ​បាន​ទៀត​ទេ។ ពួក​គេ​បាក់​ទ័ព​រត់​នៅ​មុខ​សត្រូវ​ដូច្នេះ ព្រោះ​ពួក​គេ​មាន​ទោស ហើយ​ត្រូវ​វិនាស​អន្តរាយ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បំផ្លាញ​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ យើង​នឹង​លែង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ហើយ!


រីឯ​បង​ប្អូន​វិញ បង​ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំ​គ្នា​ឡើង កសាង​ជា​ដំណាក់​របស់​រស‌អុលឡោះ ធ្វើ​ជា​ក្រុម​អ៊ីមុាំ​បរិសុទ្ធ ដើម្បី​ធ្វើ​គូរបាន​ខាង​វិញ្ញាណ ជា​ទី​គាប់​ចិត្ត​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស


រីឯ​បង​ប្អូន​វិញបង​ប្អូន​ជា​ពូជ​សាសន៍​ដែល​ទ្រង់​បាន​ជ្រើស​រើស ជា​ក្រុម​អ៊ីមុាំ​របស់​ស្តេច ជា​ជាតិ​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​អុលឡោះ​បាន​យក​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ​ផ្ទាល់​របស់​ទ្រង់ ដើម្បី​ឲ្យ​បង​ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដែល​បាន​ហៅ​បង​ប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុង‌រឿង​របស់​ទ្រង់។


គាត់​បាន​លះបង់​ជីវិត​ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។


អ៊ីសា​បាន​ធ្វើ​ឲ្យ​យើង​ទៅ​ជា​រាជា‌ណាចក្រ និង​ជា​ក្រុម​អ៊ីមុាំ​បម្រើ​អុលឡោះ ជា​បិតា​របស់​គាត់។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង និង​ចេស្ដា​របស់​គាត់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!។


ហេតុ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជ‌ពង្ស​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ពូជ‌ពង្ស​របស់​អ្នក នឹង​បម្រើ​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡា‌រឹក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្តល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើល​ងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម