Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 4:37 - អាល់គីតាប

37 អុលឡោះ​បាន​ស្រឡាញ់​បុព្វ‌បុរស​របស់​អ្នក ហើយ​បាន​ជ្រើស​រើស​ពូជ‌ពង្ស​របស់​ពួក​គេ នៅ​ជំនាន់​ក្រោយ។ ហេតុ​នេះ​ហើយ បាន​ជា​ទ្រង់​ផ្ទាល់ នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​អំណាច​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ដោយ​ព្រោះ​ព្រះ‌អង្គ​បាន​ស្រឡាញ់​បុព្វ‌បុរស​របស់​អ្នក ព្រះ‌អង្គ​ក៏​បាន​រើស​យក​ពូជ​ពង្ស​របស់​ពួកគេ​នៅ​ជំនាន់​ក្រោយ។ ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ព្រះអង្គ​បាន​ស្រឡាញ់​បុព្វបុរស​របស់​អ្នក ហើយ​បាន​ជ្រើស​រើស​ពូជ‌ពង្ស​របស់​ពួក​គេ នៅ​ជំនាន់​ក្រោយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ផ្ទាល់​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​ពួក​ឰយុកោ​ឯង បាន​ជា​ទ្រង់​រើស​យក​ពូជ​គេ​តៗ​មក ព្រម​ទាំង​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នៅ​ចំពោះ​ទ្រង់ ដោយ​ព្រះ‌ចេស្តា​ដ៏​ជា​ធំ​របស់​ទ្រង់

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 4:37
32 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំ​ទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ស្តេច​ប្រព្រឹត្ត​ដោយ​ល្ងី‌ល្ងើ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ ស្តេច​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជា‌និច្ច»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា «យើង​នឹង​ប្រៀន‌ប្រដៅ​ណែ‌នាំ​អ្នក ឲ្យ​ស្គាល់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយ​ឲ្យ​យោបល់​អ្នក ព្រម​ទាំង​មើល​ថែ​ទាំ​អ្នក​ផង។


អុលឡោះ‌តាអាឡា​តែង​រំពៃ​មើល​មនុស្ស​សុចរិត ហើយ​ទ្រង់​យក​ចិត្ត ទុក​ដាក់​នឹង​សំរែក​របស់​ពួក​គេ​ជា‌និច្ច។


ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពុំ​បាន​ចាប់​យក​ទឹក​ដី​នេះ ដោយ‌សារ​អាវុធ​របស់​ខ្លួន​ឡើយ ហើយ​គេ​ក៏​ពុំ​បាន​យក​ជ័យ‌ជំនះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ដែរ គឺ​គេ​ទទួល​ជ័យ‌ជំនះ​ដោយ‌សារ​ជំនួយ និង​អំណាច​របស់​ទ្រង់ ព្រោះ​ទ្រង់​ស្រឡាញ់ ហើយ​ពេញ​ចិត្ត​នឹង​ពួក​គេ។


លុះ​ផុត​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ​ហើយ នៅ​ពេល​កំណត់​នេះ ប្រជា‌ជន​ទាំង​មូល​របស់អុលឡោះ‌តាអាឡា​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


នៅ​ថ្ងៃ​កំណត់​នោះ អុលឡោះ‌តាអាឡា​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព។


នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: អុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។ អុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​មក។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​នំបុ័ង​មាន​មេ​ទេ។


ពិធី​បុណ្យ​នេះ​ជា​សេចក្តី​រំលឹក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចង​ចាំ ហើយ​ប្រកាស​ក្រឹត្យ​វិន័យ​របស់អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​ទៅ​ជា​មួយ​អ្នក ហើយ​ផ្តល់​សេចក្តី​សុខ‌សាន្ត​ដល់​អ្នក»។


យើង​ប្រគល់​មនុស្ស​ជា​ច្រើន​ឲ្យ​គេ​ជំនួស​អ្នក គឺ​យើង​ក៏​ប្រគល់​ប្រជា‌ជន​ផ្សេងៗ​ឲ្យ​គេ ជា​ថ្នូរ​លោះ​អ្នក ដ្បិត​យើង​ចាត់​ទុក​ថា​អ្នក​មាន​តម្លៃ​ដ៏​លើស‌លប់ ហើយ​យើង​ស្រឡាញ់​អ្នក​ថែម​ទៀត​ផង។


គ្រប់​ពេល​ពួក​គេ​មាន​អាសន្ន ទ្រង់​មិន​ប្រើ​ម៉ាឡា‌អ៊ីកាត់ ឬ​នរណា​ផ្សេង​ទៀត ឲ្យ​មក​សង្គ្រោះ​គេ​ទេ គឺ​ទ្រង់​បាន​សង្គ្រោះ​ពួក​គេ ដោយ​ផ្ទាល់។ ទ្រង់​បាន​លោះ​ពួក​គេ ដោយ​ចិត្ត​ស្រឡាញ់ និង​ចិត្ត​មេត្តា‌ករុណា។ ទ្រង់​គាំទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ តាំង​ពី​ដើម​រៀង​មក។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ជា ម្ចាស់​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​មូល ពួក​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង»។


ពួក​គេ​ពោល​ថា អុលឡោះ‌តាអាឡា​បាន​សំដែង ឲ្យ​ខ្ញុំ​ឃើញ​ពី​ចម្ងាយ។ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “យើង​ស្រឡាញ់​អ្នក ដោយ​ចិត្ត​ស្រឡាញ់ ដែល​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាក់‌ទាញ​ចិត្ត​អ្នក ព្រោះ​យើង​ជំពាក់​ចិត្ត​នឹង​អ្នក​យ៉ាង​ខ្លាំង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​មាន​អ្វី​បញ្ជាក់​ថា ទ្រង់​ស្រឡាញ់​យើង​ខ្ញុំ?”។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - ទោះ​បី​អេសាវ​ជា​បង​របស់​យ៉ាកកូប​ក្តី ក៏​យើង​ស្រឡាញ់​យ៉ាកកូប​ជាង​អេសាវ


យើង​ខ្ញុំ​ស្រែក​អង្វរអុលឡោះ‌តាអាឡា ហើយ​ទ្រង់​ស្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ។ ទ្រង់​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​មួយ​រូប ឲ្យ​មក​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីប។ ឥឡូវ​នេះ យើង​ខ្ញុំ​បាន​មក​ដល់​កាដេស ជា​ក្រុង​ដែល​នៅ​ជាប់​នឹង​ដែន​ដី​របស់​ស្តេច។


មាន​បុព្វ‌បុរស ហើយ​អាល់ម៉ា‌ហ្សៀស​ក៏​កើត​មក​មាន​និស្ស័យ​ជា​មនុស្ស​ក្នុង​ពូជ‌ពង្ស​របស់​ពួក​គេ​ថែម​ទៀត​ផង អាល់ម៉ា‌ហ្សៀស​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​លើ​អ្វីៗ​ទាំង​អស់ សូម​លើក​តម្កើង​អាល់ម៉ា‌ហ្សៀស​អស់‌កល្ប​ជា‌និច្ច អាម៉ីន!


ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន អុលឡោះ‌តាអាឡា​ជំពាក់​ចិត្ត និង​ស្រឡាញ់​តែ​បុព្វ‌បុរស​របស់​អ្នក​ប៉ុណ្ណោះ។ ក្រោយ​មក ទ្រង់​ក៏​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ដែល​ជា​ពូជ‌ពង្ស​របស់​ពួក​អ្នក​ដែរ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់​ហើយ។


ប៉ុន្តែ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​បាឡាម​ទេ គឺ​ទ្រង់​បាន​ប្តូរ​បណ្តាសា​ឲ្យ​ប្រែ​ទៅ​ជា​ពរ​ដល់​អ្នក​វិញ ដ្បិត​ទ្រង់​ស្រឡាញ់​អ្នក។


ចំពោះ​កូន​ចៅ​ពុន‌យ៉ាមីន គាត់​ថ្លែង​ថា: អុលឡោះ‌តាអាឡា​ស្រឡាញ់​ពុន‌យ៉ាមីន​ណាស់ គេ​នៅ​ជា​មួយ​ទ្រង់​យ៉ាង​កក់​ក្តៅ អុលឡោះ‌តាអាឡា​ការ‌ពារ​គេ​ជា​និច្ច ហើយ​ទ្រង់​នៅ​ជា​មួយ​គេ។


អុលឡោះ‌តាអាឡា​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​រក្សា​ប្រជា‌ជន​បរិសុទ្ធ​របស់​ទ្រង់ ពួក​គេ​ក្រាប​ដល់​ដី ដើម្បី​ទទួល​បន្ទូល​របស់​ទ្រង់។


តើ​ដែល​មាន​ព្រះ​ណា​ខិត​ខំ​រំដោះ​ប្រជា‌ជាតិ​មួយ ចេញ​ពី​ប្រជា‌ជាតិ​មួយ​ទៀត ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់ ដោយ​ធ្វើ​ការ​អស្ចារ្យ ទី​សំគាល់​អស្ចារ្យ ហើយ​ប្រយុទ្ធ​ជំនួស​គេ ដោយ​អំណាច និង​តេជា‌នុភាព​ដ៏​ខ្លាំង​ក្លា​គួរ​ស្ញែង​ខ្លាច ដូចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីបឲ្យ​អ្នក​ឃើញ​បែប​នេះ​ឬ​ទេ?


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ចាត់​ទុក​អ្នក​ជា​ប្រជា‌ជន​ដ៏​វិសុទ្ធ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​បាន​ជ្រើស​រើស​អ្នក ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់»។


អ្នក​ចូល​កាន់​កាប់​ស្រុក​ដូច្នេះ មិន​មែន​មក​ពី​អ្នក​សុចរិត ឬ​មាន​ចិត្ត​ទៀង​ត្រង់​ទេ តែអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ដេញ​ប្រជា‌ជាតិ​ទាំង​នោះ​ចេញ​ពី​មុខ​អ្នក ព្រោះ​តែ​អំពើ​អាក្រក់​របស់​ពួក​គេ។ ទ្រង់​ក៏​ធ្វើ​តាម​បន្ទូល ដែល​ទ្រង់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ជា​មួយ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប ជា​បុព្វ‌បុរស​របស់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម