លោកុប្បត្តិ 12:7 - អាល់គីតាប7 អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ពេលនោះ ព្រះយេហូវ៉ាបានលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលថា៖ “យើងនឹងប្រគល់ទឹកដីនេះដល់ពូជពង្សរបស់អ្នក”។ អាប់រ៉ាមក៏សង់អាសនាមួយនៅទីនោះ ដល់ព្រះយេហូវ៉ាដែលលេចមកដល់គាត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ពេលនោះ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក»។ ដូច្នេះ លោកក៏សង់អាសនាមួយនៅទីនោះថ្វាយព្រះយេហូវ៉ា ដែលបានលេចមកឲ្យលោកឃើញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រះអម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអាប់រ៉ាមបានសង់អាសនៈមួយ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដែលបានយាងមកឲ្យលោកឃើញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ សូមមើលជំពូក |
ចូរស្រឡាញ់អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ចូរស្តាប់តាមបន្ទូលរបស់ទ្រង់ និងជំពាក់ចិត្តលើទ្រង់។ ទ្រង់ជាជីវិតរបស់អ្នក ទ្រង់ប្រទានឲ្យអ្នកមានអាយុយឺនយូរ ដើម្បីឲ្យអ្នករស់នៅលើទឹកដីដែលអុលឡោះតាអាឡាបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបជាបុព្វបុរសរបស់អ្នក»។
អុលឡោះតាអាឡា ជាម្ចាស់នៃសូរ៉កា ដែលបានយកខ្ញុំចេញពីញាតិសន្តាន និងពីស្រុកកំណើតរបស់ខ្ញុំ ទ្រង់មានបន្ទូលមកខ្ញុំ និងបានសន្យាជាមួយខ្ញុំថា ទ្រង់ពិតជានឹងប្រគល់ស្រុកនេះឲ្យពូជពង្សខ្ញុំ។ ដូច្នេះ អុលឡោះមុខជាចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់ ឲ្យនាំអ្នក ដើម្បីឲ្យអ្នកដណ្តឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធរបស់កូនប្រុសខ្ញុំ។
សូមនឹកដល់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាអ្នកបម្រើរបស់ទ្រង់ផង ដ្បិតទ្រង់បានសន្យាជាមួយអស់ណាពីទាំងនោះយ៉ាងម៉ឺងម៉ាត់ថា “យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នករាល់គ្នា បានកើនចំនួនឡើង ដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះ ដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌ករហូតតទៅ”»។
អ្នកចូលកាន់កាប់ស្រុកដូច្នេះ មិនមែនមកពីអ្នកសុចរិត ឬមានចិត្តទៀងត្រង់ទេ តែអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដេញប្រជាជាតិទាំងនោះចេញពីមុខអ្នក ព្រោះតែអំពើអាក្រក់របស់ពួកគេ។ ទ្រង់ក៏ធ្វើតាមបន្ទូល ដែលទ្រង់បានសន្យាយ៉ាងម៉ឺងម៉ាត់ ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ជាបុព្វបុរសរបស់អ្នក។
លោកយេសួរ ជាកូនរបស់យ៉ូសាដាក និងអ៊ីមុាំឯទៀតៗ ដែលជាបងប្អូនគាត់មកជាមួយផង ព្រមទាំងលោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងបងប្អូនរបស់គាត់ នាំគ្នាសង់អាសនៈរបស់អុលឡោះជាម្ចាស់នៃអ៊ីស្រអែល ដើម្បីធ្វើគូរបានដុត ដូចមានចែងទុកក្នុងហ៊ូកុំរបស់ណាពីម៉ូសា ជាអ្នកជំនិតរបស់អុលឡោះ។