ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាគ្រប់លក្ខណ៍ ធ្វើឲ្យព្រលឹងស្រស់ស្រាយឡើងវិញ សេចក្ដីបន្ទាល់របស់ព្រះយេហូវ៉ាពិតប្រាកដ ធ្វើឲ្យមនុស្សខ្វះចំណេះដឹងមានប្រាជ្ញា
១ ធីម៉ូថេ 4:6 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកចង្អុលបង្ហាញសេចក្ដីទាំងនេះដល់បងប្អូន នោះអ្នកនឹងបានជាអ្នកបម្រើដ៏ល្អរបស់ព្រះគ្រីស្ទយេស៊ូវ ដែលត្រូវបានចិញ្ចឹមដោយព្រះបន្ទូលនៃជំនឿ និងសេចក្ដីបង្រៀនដ៏ប្រសើរដែលអ្នកបានកាន់តាមរហូតមក។ Khmer Christian Bible បើអ្នកបង្ហាញសេចក្ដីទាំងនេះដល់ពួកបងប្អូនឲ្យស្គាល់ នោះអ្នកនឹងត្រលប់ជាអ្នកបម្រើដ៏ល្អរបស់ព្រះគ្រិស្ដយេស៊ូ ហើយជាអ្នកដែលត្រូវបានចិញ្ចឹមដោយព្រះបន្ទូលនៃជំនឿ និងសេចក្ដីបង្រៀនដ៏ប្រសើរដែលអ្នកបានកាន់តាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកបង្ហាញសេចក្ដីទាំងនេះ ឲ្យពួកបងប្អូនស្គាល់ នោះអ្នកនឹងធ្វើជាអ្នកបម្រើដ៏ល្អរបស់ព្រះគ្រីស្ទយេស៊ូវ ដែលព្រះបន្ទូលនៃជំនឿ និងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវបានចិញ្ចឹមអ្នក ដោយអ្នកបានកាន់តាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នកយកសេចក្ដីទាំងនេះទៅពន្យល់បងប្អូន នោះអ្នកពិតជាបម្រើព្រះគ្រិស្តយេស៊ូយ៉ាងល្អប្រសើរ ស្របតាមការអប់រំអំពីជំនឿ និងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ដែលអ្នកបានខិតខំរៀនយ៉ាងដិតដល់នោះមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកសំដែងសេចក្ដីទាំងនេះ ដល់ពួកបងប្អូនឲ្យស្គាល់ នោះអ្នកនឹងធ្វើជាជំនួយយ៉ាងល្អ របស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបន្ទូលនៃសេចក្ដីជំនឿ នឹងសេចក្ដីបង្រៀនដ៏ល្អ បានចិញ្ចឹមអ្នក ដោយអ្នកបានកាន់តាមស្មោះចំពោះមែន អាល់គីតាប បើអ្នកយកសេចក្ដីទាំងនេះ ទៅពន្យល់បងប្អូន នោះអ្នកពិតជាបម្រើអាល់ម៉ាហ្សៀសអ៊ីសាយ៉ាងល្អប្រសើរ ស្របតាមការអប់រំអំពីជំនឿ និងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ដែលអ្នកបានខិតខំរៀនយ៉ាងដិតដល់នោះមែន។ |
ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាគ្រប់លក្ខណ៍ ធ្វើឲ្យព្រលឹងស្រស់ស្រាយឡើងវិញ សេចក្ដីបន្ទាល់របស់ព្រះយេហូវ៉ាពិតប្រាកដ ធ្វើឲ្យមនុស្សខ្វះចំណេះដឹងមានប្រាជ្ញា
ដ្បិតខ្ញុំបានឲ្យសេចក្ដីអប់រំដ៏ល្អដល់អ្នក ដូច្នេះកុំបោះបង់ចោលសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ។
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“ហេតុនេះហើយបានជា អស់ទាំងគ្រូវិន័យ ដែលធ្វើជាសិស្សនៃអាណាចក្រស្ថានសួគ៌ ប្រៀបដូចជាម្ចាស់ផ្ទះម្នាក់ដែលបញ្ចេញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងរបស់ខ្លួន”។
ហើយខ្ញុំក៏បានតាមដានរឿងរ៉ាវទាំងអស់យ៉ាងយកចិត្តទុកដាក់តាំងពីដំបូងមកដែរ ហេតុនេះហើយបានជាខ្ញុំយល់ឃើញថាគួរតែសរសេរតាមលំដាប់លំដោយជូនលោក
នៅគ្រានោះ ហ្វូងមនុស្សដែលជួបជុំគ្នាមានប្រមាណមួយរយម្ភៃនាក់។ ពេត្រុសក៏ក្រោកឈរឡើងនៅកណ្ដាលចំណោមបងប្អូន ហើយនិយាយថា៖
ដូច្នេះ ចូរប្រុងស្មារតីចុះ ដោយនឹកចាំថា អស់រយៈពេលបីឆ្នាំ ខ្ញុំបានទូន្មានអ្នករាល់គ្នាម្នាក់ៗទាំងទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ។
ក្នុងគ្រប់ការទាំងអស់ ខ្ញុំបានបង្ហាញដល់អ្នករាល់គ្នាថា ត្រូវតែជួយអ្នកទន់ខ្សោយដោយធ្វើការនឿយហត់បែបនេះ ព្រមទាំងត្រូវនឹកចាំព្រះបន្ទូលដែលព្រះអម្ចាស់យេស៊ូវផ្ទាល់បានមានបន្ទូលថា:‘ការដែលឲ្យ មានពរជាងទទួល’”។
យ៉ាងណាមិញ ខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយភាពក្លាហានត្រង់ចំណុចខ្លះ ដើម្បីរំលឹកអ្នករាល់គ្នាដោយសារតែព្រះគុណដែលព្រះបានប្រទានមកខ្ញុំ
នេះជាហេតុដែលខ្ញុំបានចាត់ធីម៉ូថេដែលជាកូនដ៏ជាទីស្រឡាញ់ និងស្មោះត្រង់របស់ខ្ញុំក្នុងព្រះអម្ចាស់ ឲ្យមករកអ្នករាល់គ្នា។ គាត់នឹងរំលឹកអ្នករាល់គ្នាអំពីរបៀបរស់នៅរបស់ខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូវ ដូចដែលខ្ញុំតែងតែបង្រៀនតាមក្រុមជំនុំនីមួយៗ នៅគ្រប់ទីកន្លែង។
តើពួកគេជាអ្នកបម្រើរបស់ព្រះគ្រីស្ទឬ? ខ្ញុំនិយាយស្ទើរតែចង់ឆ្កួតថា ខ្ញុំលើសជាងពួកគេទៅទៀត! ខ្ញុំមានការនឿយហត់ច្រើនជាង ជាប់គុកច្រើនជាង ត្រូវគេវាយនឹងខ្សែតីច្រើនរាប់មិនអស់ ប្រឈមមុខនឹងសេចក្ដីស្លាប់ជាញឹកញាប់។
ព្រះអង្គបានធ្វើឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើនៃសម្ពន្ធមេត្រីថ្មី——មិនមែនតាមអក្សរទេ គឺតាមព្រះវិញ្ញាណវិញ; ដ្បិតអក្សរនាំឲ្យស្លាប់ រីឯព្រះវិញ្ញាណផ្ដល់ជីវិត។
ផ្ទុយទៅវិញ យើងណែនាំខ្លួនឯងឲ្យគេទទួលយកថាជាអ្នកបម្រើរបស់ព្រះ ក្នុងគ្រប់ការទាំងអស់: គឺក្នុងការស៊ូទ្រាំយ៉ាងខ្លាំង ក្នុងទុក្ខវេទនា ការលំបាក និងការឈឺចាប់;
ទីឃីកុសបងប្អូនជាទីស្រឡាញ់ ហើយជាអ្នកបម្រើស្មោះត្រង់ក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងអ្វីៗទាំងអស់ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីខ្ញុំ និងអ្វីដែលខ្ញុំកំពុងធ្វើ។
ជាការពិត ខ្ញុំគ្មានអ្នកណាទៀតដែលមានចិត្តតែមួយ ដែលនឹងយកចិត្តទុកដាក់ចំពោះអ្នករាល់គ្នាពិតប្រាកដឡើយ
ប៉ុន្តែអ្នករាល់គ្នាស្គាល់អត្តចរិតដែលត្រូវបានពិសោធរបស់ធីម៉ូថេហើយ ថាគាត់បានបម្រើជាមួយខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបម្រើឪពុក។
ហើយមិនកាន់ជាប់នឹងព្រះគ្រីស្ទដែលជាក្បាល។ ដោយសារតែក្បាល រូបកាយទាំងមូលត្រូវបានផ្គត់ផ្គង់ ហើយភ្ជាប់គ្នាដោយសន្លាក់ និងសរសៃ ទាំងចម្រើនឡើងដោយសេចក្ដីចម្រើនរបស់ព្រះ។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទ ស្ថិតនៅក្នុងអ្នករាល់គ្នាយ៉ាងសម្បូរហូរហៀរ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងច្រៀងក្នុងចិត្តដោយដឹងគុណដល់ព្រះ ដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ។
ទីឃីកុសបងប្អូនដ៏ជាទីស្រឡាញ់ ជាអ្នកបម្រើស្មោះត្រង់ និងជាអ្នកបម្រើរួមការងារក្នុងព្រះអម្ចាស់ នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងគ្រប់ការទាំងអស់អំពីខ្ញុំ។
ហើយចាត់ធីម៉ូថេដែលជាបងប្អូនរបស់យើង និងជាអ្នករួមការងារជាមួយព្រះក្នុងដំណឹងល្អរបស់ព្រះគ្រីស្ទឲ្យមក ដើម្បីពង្រឹង និងលើកទឹកចិត្តអ្នករាល់គ្នា ខាងឯជំនឿរបស់អ្នករាល់គ្នា
មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សស្រឡាញ់ភេទដូចគ្នា អ្នកជួញដូរមនុស្ស អ្នកភូតភរ អ្នកស្បថដោយកុហក ព្រមទាំងអ្នកណាផ្សេងទៀតដែលប្រឆាំងនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ។
ចូរយកចិត្តទុកដាក់ចំពោះខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក ហើយកាន់ខ្ជាប់នូវសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក និងអ្នកដែលស្ដាប់តាមអ្នកផង៕
ប្រសិនបើមានអ្នកណាបង្រៀនគោលលទ្ធិផ្សេង ហើយមិនយល់ស្របនឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង និងមិនយល់ស្របនឹងសេចក្ដីបង្រៀននៃការគោរពព្រះទេ
ហេតុនេះហើយបានជាខ្ញុំសូមរំលឹកអ្នកឲ្យអុជភ្លើងនៃអំណោយទានរបស់ព្រះឲ្យឆេះឡើងវិញ។ អំណោយទាននេះមាននៅក្នុងអ្នកតាមរយៈការដាក់ដៃរបស់ខ្ញុំ។
រីឯអ្នកវិញ អ្នកបានដើរតាមសេចក្ដីបង្រៀន របៀបរស់នៅ គោលបំណង ជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ និងការស៊ូទ្រាំរបស់ខ្ញុំ
ដ្បិតនឹងមានគ្រាមួយដែលគេនឹងមិនទ្រាំនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវឡើយ ផ្ទុយទៅវិញ គេនឹងមានត្រចៀករមាស់ ហើយប្រមូលសម្រាប់ខ្លួនឯងនូវគ្រូជាច្រើនដែលស្របនឹងសេចក្ដីប៉ងប្រាថ្នារបស់គេ។
ចូរប្រាថ្នាចង់បានទឹកដោះសុទ្ធខាងព្រះបន្ទូល ដូចទារកដែលទើបតែកើត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើងដោយព្រះបន្ទូលនោះ រហូតដល់សេចក្ដីសង្គ្រោះ
អស់អ្នកដែលទៅហួស ហើយមិនស្ថិតនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះគ្រីស្ទ អ្នកនោះគ្មានព្រះទេ រីឯអ្នកដែលស្ថិតនៅក្នុងសេចក្ដីបង្រៀននេះ អ្នកនោះមានទាំងព្រះបិតា និងព្រះបុត្រា។
ទោះបីជាអ្នករាល់គ្នាដឹងសេចក្ដីទាំងអស់នេះហើយក៏ដោយ ក៏ខ្ញុំចង់រំលឹកអ្នករាល់គ្នាថា ព្រះអម្ចាស់បានសង្គ្រោះប្រជារាស្ត្រចេញពីដែនដីអេហ្ស៊ីបតែម្ដងគត់ ហើយក្រោយមក ព្រះអង្គបានបំផ្លាញពួកអ្នកដែលមិនបានជឿ