Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 15:15 - ព្រះគម្ពីរខ្មែរសាកល

15 យ៉ាងណាមិញ ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ដោយភាពក្លាហាន​ត្រង់​ចំណុចខ្លះ ដើម្បី​រំលឹក​អ្នករាល់គ្នា​ដោយសារតែ​ព្រះគុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ប៉ុន្ដែ​ខ្ញុំ​បាន​សរសេរ​អំពី​ចំណុច​ខ្លះ​ផ្ញើ​មក​អ្នក​រាល់គ្នា​ដោយ​ចិត្ដ​ក្លាហាន​ ដើម្បី​រំឮក​អ្នក​រាល់គ្នា​ ដោយសារ​ព្រះគុណ​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប៉ុន្តែ ក្នុង​ចំណុច​ខ្លះ ខ្ញុំ​បាន​សរសេរ​មក​រំឭក​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​ក្លាហាន ដោយ​សារ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ប៉ុន្តែ នៅ​ត្រង់​ចំណុច​ខ្លះ ខ្ញុំ​សរសេរ​មក​រំឭក​ដាស់​តឿន​បងប្អូន​យ៉ាង​ធ្ងន់ៗ​បន្ដិច ដោយ​សំអាង​លើ​មុខងារ​ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​មក​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ហេតុ​ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​មាន​ចិត្ត​ក្លៀវ‌ក្លា​លើស​ទៅ​ទៀត ដែល​មាន​១​ផ្នែក សំរាប់​នឹង​រំឭក​ដល់​អ្នក​រាល់​គ្នា ដោយ‌សារ​ព្រះ‌គុណ​ដែល​ព្រះ‌ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ក៏​ប៉ុន្ដែ នៅ​ត្រង់​ចំណុច​ខ្លះ ខ្ញុំ​សរសេរ​មក​រំលឹក​ដាស់‌តឿន​បង​ប្អូន​យ៉ាង​ធ្ងន់ៗ​បន្ដិច ដោយ​សំអាង​លើ​មុខ‌ងារ ដែល​អុលឡោះ​ប្រោស​ប្រទាន​មក​ខ្ញុំ

សូមមើលជំពូក ចម្លង




រ៉ូម 15:15
22 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ទទួល​ព្រះគុណ និង​មុខងារជាសាវ័ក តាមរយៈ​ព្រះអង្គ ដើម្បីឲ្យ​មាន​ការស្ដាប់បង្គាប់​ដែលមកពី​ជំនឿ ក្នុងចំណោម​ប្រជាជាតិ​ទាំងអស់ ដើម្បី​ព្រះនាម​របស់​ព្រះអង្គ​។


ខ្ញុំ​សូម​ប្រាប់​ម្នាក់ៗ​ក្នុង​អ្នករាល់គ្នា ដោយ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ​ថា កុំ​គិតពីខ្លួនឯងឲ្យខ្ពស់​លើសជាង​អ្វីដែល​គួរ​គិត​ឡើយ ផ្ទុយទៅវិញ ចូរ​គិត​ដោយ​គំនិតមធ្យ័ត តាម​ខ្នាត​នៃ​ជំនឿ​ដែល​ព្រះ​បាន​ចែក​ឲ្យ​ម្នាក់ៗ​។


យើង​មាន​អំណោយទាន​ផ្សេងពីគ្នា តាម​ព្រះគុណ​ដែល​បាន​ប្រទាន​ដល់​យើង​: បើសិនជា​ការថ្លែងព្រះបន្ទូល ក៏​ចូរ​ថ្លែងព្រះបន្ទូល​តាម​ខ្នាត​នៃ​ជំនឿ​;


ប៉ុន្តែ​ដោយសារតែ​ព្រះគុណ​របស់​ព្រះ ខ្ញុំ​បាន​ដូចសព្វថ្ងៃនេះ ហើយ​ព្រះគុណ​របស់​ព្រះអង្គ​ចំពោះ​ខ្ញុំ ក៏​មិន​បាន​ទៅជាឥតប្រយោជន៍​ឡើយ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ ខ្ញុំ​បាន​ធ្វើការនឿយហត់​ច្រើនជាង​ពួក​សាវ័ក​ទាំងអស់​នោះ​ទៅទៀត​; តាមពិត​មិនមែន​ខ្ញុំ​ទេ គឺ​ព្រះគុណ​របស់​ព្រះ​ដែលគង់នៅ​ជាមួយ​ខ្ញុំ​វិញ​។


ខ្ញុំ​បាន​ចាក់​គ្រឹះ​ដូចជា​មេជាងសំណង់​ដែល​មានប្រាជ្ញា ស្របតាម​ព្រះគុណ​របស់​ព្រះ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ក្រោយមក​មាន​ម្នាក់ទៀត​សាងសង់ពីលើ​; ប៉ុន្តែ​ចូរឲ្យ​ម្នាក់ៗ​ប្រុងប្រយ័ត្ន​នឹង​របៀប​ដែល​សាងសង់ពីលើ​នោះ​ចុះ


នៅពេល​ឃើញ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ពួក​អ្នក​ដែល​ត្រូវគេ​ចាត់ទុក​ជា​សសរទ្រូង គឺ​យ៉ាកុប កេផាស និង​យ៉ូហាន​បាន​លូក​ដៃស្ដាំ​នៃ​ការប្រកបគ្នា​ទទួល​ខ្ញុំ និង​បារណាបាស ដើម្បីឲ្យ​យើង​ទៅ‍រក​បណ្ដា​សាសន៍ដទៃ ចំណែកឯ​ពួកគេ​វិញ ពួកគេ​ទៅ‍រក​អ្នកដែលទទួលពិធីកាត់ស្បែក​។


ប្រសិនបើ​អ្នក​ចង្អុលបង្ហាញ​សេចក្ដីទាំងនេះ​ដល់​បងប្អូន នោះ​អ្នក​នឹង​បានជា​អ្នកបម្រើ​ដ៏ល្អ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ត្រូវបាន​ចិញ្ចឹម​ដោយ​ព្រះបន្ទូល​នៃ​ជំនឿ និង​សេចក្ដីបង្រៀន​ដ៏ប្រសើរ​ដែល​អ្នក​បាន​កាន់តាម​រហូតមក​។


ហេតុនេះហើយបានជា​ខ្ញុំ​សូម​រំលឹក​អ្នក​ឲ្យ​អុជ​ភ្លើង​នៃ​អំណោយទាន​របស់​ព្រះ​ឲ្យឆេះឡើងវិញ​។ អំណោយទាននេះ​មាន​នៅក្នុង​អ្នក​តាមរយៈ​ការដាក់​ដៃ​របស់ខ្ញុំ​។


ចូរ​រំលឹក​គេអំពី​សេចក្ដីទាំងនេះ ហើយ​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​នៅចំពោះ​ព្រះ កុំឲ្យ​ឈ្លោះប្រកែកអំពីពាក្យសម្ដី ពីព្រោះ​ធ្វើដូច្នេះ​គ្មាន​ប្រយោជន៍​អ្វីឡើយ គឺ​បានតែ​បង្ខូច​អ្នក​ស្ដាប់​ប៉ុណ្ណោះ​។


ចូរ​រំលឹក​ពួកគេ​ឲ្យ​ចុះចូល​នឹង​មេគ្រប់គ្រង នឹង​សិទ្ធិអំណាច ហើយ​ឲ្យ​ស្ដាប់បង្គាប់ ព្រមទាំង​ឲ្យ​ត្រៀមខ្លួនជាស្រេច​ដើម្បី​ធ្វើ​ការល្អ​គ្រប់យ៉ាង


បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​ទ្រាំ​នឹង​ពាក្យ​ជំរុញទឹកចិត្ត​នេះ ដ្បិត​ខ្ញុំ​គ្រាន់តែ​សរសេរ​មក​អ្នករាល់គ្នា​យ៉ាងខ្លី​ប៉ុណ្ណោះ​ទេ​។


ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប តាមរយៈ​ស៊ីលវ៉ាន​ដែល​ខ្ញុំ​ចាត់ទុកជា​បងប្អូន​ដ៏ស្មោះត្រង់ ដើម្បី​ជំរុញទឹកចិត្ត​អ្នករាល់គ្នា និង​ធ្វើបន្ទាល់​ថា នេះ​ជា​ព្រះគុណ​ដ៏ពិតប្រាកដ​របស់​ព្រះ​។ ដូច្នេះ ចូរ​ឈរមាំ​ក្នុង​ព្រះគុណនេះ​ចុះ​។


ហើយ​ចូរ​ចាត់ទុក​ការអត់ធ្មត់​របស់​ព្រះអម្ចាស់​នៃយើង​ថា​ជា​សេចក្ដីសង្គ្រោះ ដូចដែល​ប៉ូល​បងប្អូន​ដ៏ជាទីស្រឡាញ់​របស់យើង​បាន​សរសេរ​មក​អ្នករាល់គ្នា​ដែរ ស្របតាម​ប្រាជ្ញា​ដែល​ប្រទាន​ដល់​គាត់​។


ខ្ញុំ​បាន​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ដែល​ជឿលើ​ព្រះនាម​ព្រះបុត្រារបស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា អ្នករាល់គ្នា​មាន​ជីវិតអស់កល្បជានិច្ច‍។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម