ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរស្រែកហៅព្រះនាមរបស់ព្រះអង្គ ចូរប្រកាសកិច្ចការរបស់ព្រះអង្គក្នុងបណ្ដាជន។
អេសាយ 12:4 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ អ្នករាល់គ្នានឹងនិយាយថា៖ “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរស្រែកហៅព្រះនាមរបស់ព្រះអង្គ ចូរប្រកាសអំពីកិច្ចការរបស់ព្រះអង្គនៅក្នុងចំណោមបណ្ដាជន ចូររំលឹកគេថាព្រះនាមរបស់ព្រះអង្គត្រូវបានលើកតម្កើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនៅគ្រានោះ អ្នករាល់គ្នានឹងពោលថា៖ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមព្រះអង្គ ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គចុះ នៅកណ្ដាលប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមព្រះអង្គខ្ពស់វិសេស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា: ចូរអរព្រះគុណព្រះអម្ចាស់ ចូរប្រកាសព្រះនាមរបស់ព្រះអង្គ ចូរថ្លែងពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ប្រាប់ប្រជាជនទាំងឡាយ។ ចូររំឭកឲ្យគ្រប់ៗគ្នាដឹងថា ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅគ្រានោះ ឯងរាល់គ្នានឹងពោលថា ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ទ្រង់ចុះ នៅកណ្តាលប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមទ្រង់ខ្ពស់វិសេស អាល់គីតាប នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា: ចូរអរគុណអុលឡោះតាអាឡា ចូរប្រកាសនាមរបស់ទ្រង់ ចូរថ្លែងពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ប្រាប់ប្រជាជនទាំងឡាយ។ ចូររំលឹកឲ្យគ្រប់ៗគ្នាដឹងថា នាមរបស់ទ្រង់ឧត្ដុង្គឧត្ដមណាស់។ |
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរស្រែកហៅព្រះនាមរបស់ព្រះអង្គ ចូរប្រកាសកិច្ចការរបស់ព្រះអង្គក្នុងបណ្ដាជន។
សូមឲ្យពួកគេថ្វាយយញ្ញបូជានៃការអរព្រះគុណ ហើយថ្លែងអំពីស្នាព្រះហស្តរបស់ព្រះអង្គ ដោយសម្រែកហ៊ោសប្បាយ!
ចូរសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ា! ដ្បិតមានតែព្រះនាមរបស់ព្រះអង្គប៉ុណ្ណោះដែលត្រូវបានលើកតម្កើង; អានុភាពរបស់ព្រះអង្គខ្ពស់ជាងផែនដី និងផ្ទៃមេឃទៅទៀត។
ព្រះយេហូវ៉ាមានព្រះជន្មរស់! សូមឲ្យមានព្រះពរដល់ថ្មដារបស់ខ្ញុំ! សូមឲ្យព្រះនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំត្រូវបានលើកតម្កើង!
ព្រះយេហូវ៉ាអើយ សូមឲ្យព្រះអង្គត្រូវបានលើកតម្កើងក្នុងឫទ្ធានុភាពរបស់ព្រះអង្គ! យើងខ្ញុំនឹងច្រៀង ហើយសរសើរតម្កើងព្រះចេស្ដារបស់ព្រះអង្គ៕
ពួកគេនឹងមកប្រកាសសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គដល់ប្រជាជនដែលមិនទាន់កើតមកថា ព្រះអង្គបានធ្វើការនេះ៕
ចូរលើកតម្កើងព្រះយេហូវ៉ាជាមួយខ្ញុំ! យើងនាំគ្នាលើកព្រះនាមរបស់ព្រះអង្គឡើងជាមួយគ្នា!
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ កិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ និងគម្រោងរបស់ព្រះអង្គសម្រាប់យើងខ្ញុំ មានច្រើនណាស់ គ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងព្រះអង្គបានឡើយ; ទោះបីជាទូលបង្គំប្រកាស ហើយរៀបរាប់ក៏ដោយ ក៏វាច្រើនហួសនឹងថ្លែង!
“ចូរស្ងៀមស្ងប់ទៅ ហើយចូរដឹងថាយើងជាព្រះ! យើងនឹងត្រូវបានលើកតម្កើងក្នុងចំណោមប្រជាជាតិនានា យើងនឹងត្រូវបានលើកតម្កើងនៅលើផែនដី”។
ឱព្រះអើយ សូមឲ្យព្រះអង្គត្រូវបានលើកតម្កើងខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីរុងរឿងរបស់ព្រះអង្គបានខ្ពស់ជាងផែនដីទាំងមូល!
ព្រះដែលគង់នៅក្នុងដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ ជាឪពុកដល់កូនកំព្រា និងជាចៅក្រមដល់ស្ត្រីមេម៉ាយ។
រីឯទូលបង្គំវិញ ការដែលចូលទៅជិតព្រះ គឺជាការល្អសម្រាប់ទូលបង្គំ; ទូលបង្គំបានយកព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាជាជម្រករបស់ទូលបង្គំ ដើម្បីប្រកាសអស់ទាំងកិច្ចការរបស់ព្រះអង្គ៕
ចូរច្រៀងសរសើរតម្កើងព្រះយេហូវ៉ាដែលគង់លើបល្ល័ង្កនៅស៊ីយ៉ូន ចូរប្រកាសអំពីកិច្ចការរបស់ព្រះអង្គនៅក្នុងចំណោមបណ្ដាជន
ចូរថ្លែងអំពីសិរីរុងរឿងរបស់ព្រះអង្គនៅកណ្ដាលចំណោមប្រជាជាតិនានា ចូរថ្លែងអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គនៅកណ្ដាលចំណោមបណ្ដាជនទាំងអស់;
ដ្បិតព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល; ព្រះអង្គត្រូវបានលើកតម្កើងយ៉ាងខ្ពស់លើព្រះទាំងអស់!
នៅថ្ងៃនោះ អ្នកនឹងនិយាយថា៖ “ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ! ទោះបីជាព្រះអង្គបានក្រេវក្រោធនឹងទូលបង្គំក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គបានបែរចេញទៅ ហើយព្រះអង្គបានសម្រាលទុក្ខទូលបង្គំវិញ។
ភ្នែកក្រអឺតក្រទមរបស់មនុស្សនឹងត្រូវបានបន្ទាបចុះ ភាពឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបានបង្អោនចុះ នោះមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលត្រូវបានលើកតម្កើងនៅថ្ងៃនោះ។
ភាពក្រអឺតក្រទមរបស់មនុស្សនឹងត្រូវបានបង្អោនចុះ ភាពឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបានបន្ទាបចុះ នោះមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលត្រូវបានលើកតម្កើងនៅថ្ងៃនោះ
ដោយហេតុនេះ នៅទិសខាងកើត ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះយេហូវ៉ា នៅតាមកោះនៃសមុទ្រ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ៊ីស្រាអែល។
ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ ជាផែនការតាំងពីយូរមកហើយ ដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីពិតត្រង់។
មែនហើយ ព្រះយេហូវ៉ាអើយ យើងខ្ញុំទន្ទឹងរង់ចាំព្រះអង្គ ក្នុងផ្លូវនៃការជំនុំជម្រះរបស់ព្រះអង្គ; ព្រះនាមរបស់ព្រះអង្គ និងការនឹកចាំអំពីព្រះអង្គ គឺជាបំណងប្រាថ្នានៃចិត្តរបស់យើងខ្ញុំ!
ព្រះយេហូវ៉ាត្រូវបានលើកតម្កើងហើយ ពីព្រោះព្រះអង្គគង់នៅស្ថានដ៏ខ្ពស់ ព្រះអង្គបានបំពេញស៊ីយ៉ូនដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត។
ចូរឲ្យពួកគេថ្វាយសិរីរុងរឿងដល់ព្រះយេហូវ៉ា ហើយប្រកាសសេចក្ដីសរសើរតម្កើងនៃព្រះអង្គនៅតាមកោះនានា!
ចូរចេញពីបាប៊ីឡូនទៅ ចូររត់គេចពីជនជាតិខាល់ដេ។ ចូរប្រកាសដោយសំឡេងនៃការហ៊ោសប្បាយ ចូរតំណាលសេចក្ដីនេះឲ្យគេស្ដាប់ ចូរនាំសេចក្ដីនេះចេញទៅរហូតដល់ចុងបំផុតនៃផែនដី ចូរប្រាប់ថា៖ “ព្រះយេហូវ៉ាទ្រង់ប្រោសលោះយ៉ាកុបអ្នកបម្រើរបស់ព្រះអង្គហើយ!”។
យើងនឹងដាក់សញ្ញាសម្គាល់មួយនៅក្នុងចំណោមពួកគេ ព្រមទាំងចាត់អ្នករត់រួចក្នុងចំណោមពួកគេឲ្យទៅរកប្រជាជាតិនានា គឺតើស៊ីស ពូល និងលូឌដែលយឹតធ្នូ ទូបាល និងយ៉ាវ៉ាន បណ្ដាកោះនៅឆ្ងាយ ដែលមិនទាន់ឮដំណឹងរបស់យើង និងមិនទាន់ឃើញសិរីរុងរឿងរបស់យើង។ អ្នកទាំងនោះនឹងប្រកាសសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា។
ជាការពិត ចាប់ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិច នាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់កន្លែង នឹងមានថ្វាយគ្រឿងក្រអូប និងតង្វាយបរិសុទ្ធដល់នាមរបស់យើង ដ្បិតនាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
ទូលបង្គំបានឲ្យពួកគេស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយនឹងឲ្យស្គាល់ទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់ដែលព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំបាននៅក្នុងពួកគេ ហើយទូលបង្គំក៏នៅក្នុងពួកគេដែរ”៕