Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 113:5 - ព្រះគម្ពីរខ្មែរសាកល

5 តើ​នរណា​ដូច​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង​? ព្រះអង្គ​គង់លើបល្ល័ង្ក​ដ៏ខ្ពស់បំផុត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ៙ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង? ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​បាន? ព្រះអង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 តើ​មាន​អ្នក​ឯ​ណា​ឲ្យ​ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង​បាន? ទ្រង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 113:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​បាន​តាំង​បល្ល័ង្ក​របស់ព្រះអង្គ​ឡើង​នៅ​ស្ថានសួគ៌ ហើយ​រាជ្យអំណាច​របស់ព្រះអង្គ​គ្រប់គ្រង​លើ​របស់សព្វសារពើ​។


ព្រះយេហូវ៉ា​គង់នៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ព្រះយេហូវ៉ា​មាន​បល្ល័ង្ក​នៅ​ស្ថានសួគ៌ ព្រះនេត្រ​របស់ព្រះអង្គ​ទត​មើល ត្របកព្រះនេត្រ​របស់ព្រះអង្គ​ពិសោធ​មនុស្សលោក​។


អស់ទាំង​ឆ្អឹង​ទូលបង្គំ​នឹង​និយាយថា​៖ “ព្រះយេហូវ៉ា​អើយ តើ​នរណា​ដូច​ព្រះអង្គ​ដែល​រំដោះ​មនុស្ស​ទ័លក្រ​ពី​អ្នកដែល​ខ្លាំង​ជាង​ខ្លួនអ្នកនោះ គឺ​រំដោះ​មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​ពី​អ្នកដែល​ប្លន់​ពួកគេ​?”។


ដ្បិត​តើ​មាន​អ្នកណា​នៅលើ​មេឃ​ដែល​អាច​ប្រៀបផ្ទឹម​នឹង​ព្រះយេហូវ៉ា​បាន​? តើ​មាន​អ្នកណា​ក្នុងចំណោម​កូន​ទាំងឡាយ​របស់​ព្រះ ដែល​ដូច​ព្រះយេហូវ៉ា​?


ព្រះអង្គ​ជា​ព្រះ​ដែល​គួរឲ្យកោតខ្លាច​យ៉ាងខ្លាំង​នៅក្នុង​អង្គប្រជុំ​របស់​វិសុទ្ធជន ហើយ​គួរឲ្យស្ញែងខ្លាច​ជាង​អស់អ្នក​ដែលនៅ​ជុំវិញ​ព្រះអង្គ​ទៅទៀត​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ពលបរិវារ​អើយ តើ​នរណា​ខ្លាំងពូកែ​ដូច​ព្រះអង្គ​? ព្រះយេហូវ៉ា​អើយ សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​នៅ​ជុំវិញ​ព្រះអង្គ​!


ព្រះអង្គ​ទ្រង់​គ្រប់គ្រង​លើ​សមុទ្រ​បក់បោក​; នៅពេល​រលក​របស់វា​ខ្ជោលឡើង ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​វា​ស្ងប់​។


ពេលនោះ នឹង​មាន​បល្ល័ង្ក​មួយ​ត្រូវបាន​តាំងឡើង​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល ក៏​នឹង​មាន​ម្នាក់​អង្គុយ​លើ​បល្ល័ង្កនោះ​ដោយ​សេចក្ដីពិតត្រង់ ក្នុង​រោង​របស់​ដាវីឌ ទាំង​ជំនុំជម្រះ ហើយ​ស្វែងរក​សេចក្ដីយុត្តិធម៌ ព្រមទាំង​រហ័ស​នឹងអនុវត្ត​សេចក្ដីសុចរិតយុត្តិធម៌​ផង​។


ដូច្នេះ តើ​អ្នករាល់គ្នា​ប្រដូច​ព្រះ​នឹង​នរណា​? តើ​អ្នករាល់គ្នា​ប្រៀបធៀប​ព្រះអង្គ​ជាមួយ​ទ្រង់ទ្រាយ​អ្វី​?


ដូច្នេះ អង្គ​ដ៏វិសុទ្ធ​មានបន្ទូលថា​៖ “តើ​អ្នករាល់គ្នា​ប្រដូច​យើង​នឹង​អ្នកណា​ឲ្យ​យើង​ស្មើ​នឹងអ្នកនោះ​?”។


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម