Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 97:9 - ព្រះគម្ពីរខ្មែរសាកល

9 ដ្បិត​ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏ខ្ពស់បំផុត​លើ​ផែនដី​ទាំងមូល​; ព្រះអង្គ​ត្រូវបាន​លើកតម្កើង​យ៉ាងខ្ពស់​លើ​ព្រះ​ទាំងអស់​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត នៅ​លើ​ផែនដី​ទាំង​មូល ព្រះ‌អង្គ​បាន​ថ្កើង​ឡើងលើស​ជាង​អស់​ទាំង​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេ ដែល​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់ នៅ​លើ​ផែនដី​ទាំង​មូល ព្រះអង្គ​ប្រសើរ​បំផុត​លើស​ព្រះ​នានា​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​ខ្ពស់​បំផុត នៅ​លើ​ផែនដី​ទាំង​មូល ទ្រង់​ថ្កើង​ឡើង​យ៉ាង​វិសេស​ជាង​អស់​ទាំង​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ឱ​អុលឡោះ‌តាអាឡា​អើយ មាន​តែ​ទ្រង់​ទេ ដែល​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​នៅ​លើ​ផែនដី​ទាំង​មូល ទ្រង់​ប្រសើរ​បំផុត​លើស​ព្រះ​នានា​ទាំង​អស់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 97:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មែនហើយ ខ្ញុំ​ដឹងថា​ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ដឹងថា​ព្រះអម្ចាស់​របស់យើង​ទ្រង់​ធំជាង​អស់ទាំង​ព្រះ​។


ចូរ​អរព្រះគុណ​ដល់​ព្រះ​លើ​អស់ទាំង​ព្រះ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


ដើម្បីឲ្យ​ពួកគេ​ដឹង​ថា ព្រះអង្គ​តែមួយប៉ុណ្ណោះ ដែល​ព្រះនាម​របស់ព្រះអង្គ​គឺ​យេហូវ៉ា ជា​ព្រះ​ដ៏ខ្ពស់បំផុត​នៅលើ​ផែនដី​ទាំងមូល​៕


ព្រះយេហូវ៉ា​អើយ មើល៍! ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​! មើល៍! ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​នឹង​វិនាស អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ​!


ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏ធំឧត្ដម ហើយ​ជា​ព្រះមហាក្សត្រ​ដ៏ធំឧត្ដម​លើ​អស់ទាំង​ព្រះ​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ស័ក្ដិសមនឹង​សរសើរតម្កើង​យ៉ាងខ្លាំង​; ព្រះអង្គ​គួរឲ្យកោតខ្លាច​លើស​ព្រះ​ទាំងអស់​។


ព្រះយេហូវ៉ា​ត្រូវបាន​លើកតម្កើង​ហើយ ពីព្រោះ​ព្រះអង្គ​គង់នៅ​ស្ថានដ៏ខ្ពស់ ព្រះអង្គ​បាន​បំពេញ​ស៊ីយ៉ូន​ដោយ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​។


ខ្ពស់លើ​អស់ទាំង​អំណាចគ្រប់គ្រង សិទ្ធិអំណាច ឫទ្ធិអំណាច រាជ្យអំណាច និង​អស់ទាំង​នាម​ដែល​ត្រូវបាន​តាំងឡើង មិនគ្រាន់តែ​នៅ​លោកបច្ចុប្បន្ន​ប៉ុណ្ណោះទេ គឺ​នៅ​លោក​ខាងមុខ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម