Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 12:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ពោល​ឡើង​ថា: ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ចូរ​ប្រកាស​ព្រះ‌នាម​របស់​ព្រះអង្គ ចូរ​ថ្លែង​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយ។ ចូរ​រំឭក​ឲ្យ​គ្រប់ៗ​គ្នា​ដឹង​ថា ព្រះ‌នាម​របស់​ព្រះអង្គ​ឧត្ដុង្គ‌ឧត្ដម​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​និយាយថា​៖ “ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ចូរ​ស្រែកហៅ​ព្រះនាម​របស់ព្រះអង្គ ចូរ​ប្រកាស​អំពី​កិច្ចការ​របស់ព្រះអង្គ​នៅក្នុងចំណោម​បណ្ដាជន ចូរ​រំលឹក​គេ​ថា​ព្រះនាម​របស់ព្រះអង្គ​ត្រូវបាន​លើកតម្កើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ហើយ​នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ពោល​ថា៖ ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​សរសើរ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ​ចុះ នៅ​កណ្ដាល​ប្រជាជន​ទាំង‌ឡាយ ចូរ​ប្រកាស​ប្រាប់​ថា ព្រះ‌នាម​ព្រះ‌អង្គ​ខ្ពស់​វិសេស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ហើយ​នៅ​គ្រា​នោះ ឯង​រាល់​គ្នា​នឹង​ពោល​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ចូរ​សរសើរ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ចុះ នៅ​កណ្តាល​ប្រជា‌ជន​ទាំង‌ឡាយ ចូរ​ប្រកាស​ប្រាប់​ថា ព្រះ‌នាម​ទ្រង់​ខ្ពស់​វិសេស

សូមមើលជំពូក ចម្លង

អាល់គីតាប

4 នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ពោល​ឡើង​ថា: ចូរ​អរគុណអុលឡោះ‌តាអាឡា ចូរ​ប្រកាស​នាម​របស់​ទ្រង់ ចូរ​ថ្លែង​ពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយ។ ចូរ​រំលឹក​ឲ្យ​គ្រប់ៗ​គ្នា​ដឹង​ថា នាម​របស់​ទ្រង់​ឧត្ដុង្គ‌ឧត្ដម​ណាស់។

សូមមើលជំពូក ចម្លង




អេសាយ 12:4
42 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ចូរ​ប្រកាស​ព្រះ‌នាម​ព្រះអង្គ! ចូរ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ប្រាប់​ប្រជា‌ជាតិ​នានា!


ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះ‌បារមី តេជា‌នុភាព និង​សិរី‌រុងរឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។


បន្ទាប់​មក ក្រុម​លេវី លោក​យេសួរ លោក​កាឌ‌មាល លោក​បានី លោក​ហាសាប‌នា លោក​សេរេ‌ប៊ីយ៉ា លោក​ហូឌា លោក​សេបា‌នា និង​លោក​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា តាំង​ពី​អស់‌កល្ប​រៀង​មក រហូត​ដល់​អស់‌កល្ប​រៀង​ទៅ!»។ «បពិត្រ​ព្រះ‌អម្ចាស់ យើង​ខ្ញុំ​សូម​លើក​តម្កើង ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះអង្គ ជា​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដែល​ពុំ​អាច​រក​ពាក្យ​មក​ថ្លែង ដើម្បី​លើក​តម្កើង និង​សរសើរ​បាន!


ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ចូរ​ប្រកាស​ព្រះ‌នាម​ព្រះអង្គ! ចូរ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ប្រាប់​ប្រជា‌ជាតិ​នានា!


គេ​ត្រូវ​តែ​ថ្វាយ​យញ្ញ‌បូជា ដើម្បី​អរ​ព្រះ‌គុណ​ព្រះអង្គ ហើយ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ដោយ​បទ​ចម្រៀង​ដ៏​សប្បាយ!


តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​បាន? ព្រះអង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត


ចូរ​ឲ្យ​ទាំង​អស់​គ្នា​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌អម្ចាស់ ដ្បិត​មាន​តែ​ព្រះ‌នាម​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ឧត្ដម​ប្រសើរ​លើស​គេ ព្រះអង្គ​សម្តែង​ភាព​ថ្កុំ‌ថ្កើង​រុងរឿង ពាស‌ពេញ​លើ​ផែនដី និង​ផ្ទៃ​មេឃ។


ជយោ​ព្រះ‌អម្ចាស់! សូម​សរសើរ​តម្កើង​ព្រះអង្គ ដែល​ជា​ថ្ម‌ដា​របស់​ទូលបង្គំ! សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ដែល​បាន​សង្គ្រោះ​ទូលបង្គំ!


ឱ​ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង​សម្តែង​ឫទ្ធិ‌បារមី! យើង​ខ្ញុំ​សូម​ច្រៀង និង​ស្មូត្រ​លើក​ទំនុកតម្កើង ឫទ្ធា‌នុភាព​របស់​ព្រះអង្គ!


គេ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជន​ដែល​នឹង​កើត​មក តាម​ក្រោយ អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ គឺ​ព្រះ‌អម្ចាស់​បាន​ជួយ​រំដោះ​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ។


សូម​ប្រកាស​ជា​មួយ​ខ្ញុំ​ថា ព្រះ‌អម្ចាស់​ថ្កុំ‌ថ្កើង​រុងរឿង​ក្រៃ‌លែង! យើង​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ​ជា​មួយ​គ្នា!។


ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​បាន​សម្តែង​ការ​អស្ចារ្យ ជា​ច្រើន​ចំពោះ​យើង​ខ្ញុំ ព្រះអង្គ​ក៏​មាន​គម្រោង‌ការ​ជា​ច្រើន សម្រាប់​យើង​ខ្ញុំ​ដែរ។ គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​បាន​ទេ ការ​អស្ចារ្យ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ឥត​គណនា ទូលបង្គំ​មិន​អាច​ពណ៌នា​អស់​ឡើយ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ឈប់​ច្បាំង ចូរ​ដឹង​ថា យើង​នេះ​ហើយ​ជា​ព្រះ‌ជាម្ចាស់ យើង​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា ហើយ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល»។


ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​សម្តែង​ភាព​ថ្កុំ‌ថ្កើង​ឧត្តុង្គ‌ឧត្ដម របស់​ព្រះអង្គ​នៅ​លើ​ផ្ទៃ​មេឃ ហើយ​សូម​ឲ្យ​សិរី‌រុងរឿង របស់​ព្រះអង្គ​ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល។


ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ* ព្រះអង្គ​ជា​ឪពុក​របស់​ក្មេង​កំព្រា ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ​ស្ត្រី​មេម៉ាយ។


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​មាន​សុភមង្គល តែ​នៅ​ពេល​ណា​ទូលបង្គំ នៅ​ជា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ ទូលបង្គំ​នឹង​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ។


ចូរ​នាំ​គ្នា​ច្រៀង​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយ អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ!


ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា អំពី​សិរី‌រុងរឿង​របស់​ព្រះអង្គ ហើយ​ប្រកាស​នៅ​ក្នុង​ចំណោម ប្រជា‌ជន​ទាំង‌ឡាយ អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ!


ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះអង្គ​ទេ ដែល​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់ នៅ​លើ​ផែនដី​ទាំង​មូល ព្រះអង្គ​ប្រសើរ​បំផុត​លើស​ព្រះ​នានា​ទាំង​អស់។


ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ទូលបង្គំ ទូលបង្គំ​សូម​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះអង្គ។ ព្រះអង្គ​ជា​ព្រះ​នៃ​ឪពុក​របស់​ទូលបង្គំ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​សម្តែង​សេចក្ដី​សប្បុរស​របស់​យើង ហើយ​យើង​ប្រកាស​ឈ្មោះ​យើង ជា​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​អ្នក។ យើង​នឹង​មាន​ចិត្ត​មេត្តា​ករុណា​ដល់​នរណា​ដែល​យើង​មេត្តា​ករុណា យើង​ក៏​នឹង​មាន​ចិត្ត​អាណិត​អាសូរ​ដល់​នរណា​ដែល​យើង​អាណិត​អាសូរ​ដែរ»។


នៅ​គ្រា​នោះ ប្រជា‌ជន​នឹង​ពោល​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ។ ពី​មុន ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ ឥឡូវ​នេះ ព្រះអង្គ​លែង​ព្រះ‌ពិរោធ​ទៀត​ហើយ គឺ​ព្រះអង្គ​សម្រាល​ទុក្ខ​ទូលបង្គំ។


ព្រះអង្គ​នឹង​បន្ទាប​មនុស្ស​មាន​ចិត្ត​ព្រហើន ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​មាន​ចិត្ត​អួត‌អាង។ នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​ទេ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង


ព្រះអង្គ​នឹង​បន្ទាប​មនុស្ស​ព្រហើន ព្រះអង្គ​នឹង​ពង្រាប​មនុស្ស​អួត‌អាង។ នៅ​ថ្ងៃ​នោះ មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​ទេ ដែល​មនុស្ស​ត្រូវ​លើក​តម្កើង។


អស់​អ្នក​ដែល​រស់​នៅ​ទិស​បូព៌ា នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ហើយ​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​ទាំង‌ឡាយ ក៏​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ!


ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​សូម​កោត​សរសើរ និង​លើក​តម្កើង ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ។ គម្រោង‌ការ​ដែល​ព្រះអង្គ​រៀបចំ​ទុក តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​នោះ សុទ្ធ​តែ​នៅ​ជាប់‌លាប់ ឥត​ប្រែ‌ប្រួល​ឡើយ។


ឱ​ព្រះ‌អម្ចាស់​អើយ! យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា ដែល​ព្រះអង្គ​បាន​ត្រួស‌ត្រាយ​ទុក ចិត្ត​យើង​ខ្ញុំ​ប្រាថ្នា​ចង់​តែ​ថ្លែង​អំពី​ព្រះ‌នាម របស់​ព្រះអង្គ​ប៉ុណ្ណោះ។


មនុស្ស‌ម្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! ព្រះអង្គ​ប្រទាន​ឲ្យ​ក្រុង​ស៊ីយ៉ូន មាន​ពោរ‌ពេញ​ដោយ សេចក្ដី​សុចរិត និង​យុត្តិធម៌។


ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ ហើយ​សរសើរ​តម្កើង​ព្រះអង្គ នៅ​តាម​កោះ​ទាំង‌ឡាយ!


ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន ចូរ​រត់​ចេញ​ពី​ក្នុង​ចំណោម​ជន‌ជាតិ​ខាល់ដេ ចូរ​បន្លឺ​សំឡេង ប្រកាស​យ៉ាង​សប្បាយ ចូរ​ប្រកាស​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី ឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​ថា ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​មក​វិញ​ហើយ!។


យើង​នឹង​ដាក់​ទី​សម្គាល់​មួយ​ជា​សញ្ញា នៅ​កណ្ដាល​ជាតិ​សាសន៍​ទាំង​នោះ។ យើង​នឹង​ចាត់​អ្នក​ខ្លះ​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​រួច​ជីវិត ឲ្យ​ទៅ​កាន់​ប្រទេស​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ទៅ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ (អ្នក​ស្រុក​នោះ​ជា​អ្នក​បាញ់​ព្រួញ​ដ៏​ចំណាន) ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ព្រម​ទាំង​កោះ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន អ្នក​ស្រុក​ទាំង​នោះ​មិន​ដែល​ឮ​គេ​និយាយ​អំពី​យើង ហើយ​ក៏​មិន​ដែល​ឃើញ​សិរី‌រុងរឿង​របស់​យើង​ដែរ។ អ្នក​ដែល​យើង​ចាត់​ឲ្យ​ទៅ​នឹង​ថ្លែង​ពី​សិរី‌រុងរឿង​របស់​យើង នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។


«ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានា ចូរ​ប្រាប់​ឲ្យ​ពួក​គេ​ដឹង ចូរ​លើក​ទង់​សញ្ញា​ឡើង! ចូរ​ប្រាប់​ឲ្យ​ពួក​គេ​ដឹង កុំ​លាក់​ឲ្យ​សោះ! ចូរ​ប្រកាស​ថា: សត្រូវ​វាយ​យក​បាន​ក្រុង​បាប៊ី‌ឡូន​ហើយ! ព្រះ​បាល​ត្រូវ​អាម៉ាស់ ព្រះ​ម៉ារ៉ូ‌ឌូក​ត្រូវ​រលំ រូប​បដិមា​របស់​ពួក​គេ​ត្រូវ​អាម៉ាស់ ព្រះ​ក្លែង‌ក្លាយ​របស់​ពួក​គេ​ក៏​ត្រូវ​រលំ​ដែរ!។


ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។ នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប ដើម្បី​លើក​តម្កើង​នាម​របស់​យើង ព្រម​ទាំង​នាំ​យក​តង្វាយ​បរិសុទ្ធ​មក​ជា​មួយ​ផង ដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


ទូលបង្គំ​បាន​សម្តែង​ព្រះ‌នាម​ព្រះអង្គ​ឲ្យ​គេ​ស្គាល់ ហើយ​ទូលបង្គំ​នឹង​សម្តែង​ឲ្យ​គេ​រឹត​តែ​ស្គាល់​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ចំពោះ​ទូលបង្គំ​ស្ថិត​នៅ​ក្នុង​គេ ហើយ​ទូលបង្គំ​ក៏​ស្ថិត​នៅ​ក្នុង​គេ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម