ទោះបីជាពេលនៅរស់ គេឲ្យពរព្រលឹងរបស់ខ្លួនដោយពោលថា៖ “គេនឹងសរសើរឯង ពីព្រោះឯងធ្វើបានល្អដល់ខ្លួន” ក៏ដោយ
លូកា 12:19 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក អញនឹងប្រាប់ព្រលឹងរបស់អញថា: ព្រលឹងអើយ ឯងមានភោគទ្រព្យជាច្រើន ទុកសម្រាប់ច្រើនឆ្នាំទៅមុខទៀត ចូរនៅឲ្យស្រួល ស៊ីផឹក និងសប្បាយរីករាយទៅ!’។ Khmer Christian Bible រួចខ្ញុំនឹងប្រាប់ជីវិតរបស់ខ្ញុំថា ឱជីវិតអើយ! ឯងមានរបស់ទ្រព្យជាច្រើនទុកសម្រាប់រយៈពេលច្រើនឆ្នាំ ចូរសម្រាក ស៊ីផឹក ហើយសប្បាយរីករាយចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចខ្ញុំនឹងប្រាប់ដល់ចិត្តថា "ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសម្រាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សម្រាកទៅ ហើយស៊ីផឹកសប្បាយចុះ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា ឱខ្ញុំអើយ! មានសម្បត្តិយ៉ាងច្រើនបរិបូណ៌ បម្រុងទុកចិញ្ចឹមជីវិតសម្រាប់ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាក គិតតែស៊ីផឹកសប្បាយទៅ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអញនឹងប្រាប់ដល់ចិត្តថា ចិត្តអើយ ឯងមានទ្រព្យសម្បត្តិជាច្រើន ល្មមទុកសំរាប់ជាយូរឆ្នាំទៅមុខទៀតបានហើយ ចូរឯងឈប់សំរាកទៅ ហើយស៊ីផឹកសប្បាយចុះ អាល់គីតាប បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា ឱខ្ញុំអើយ! មានសម្បត្តិយ៉ាងច្រើនបរិបូណ៌ បម្រុងទុកចិញ្ចឹមជីវិតសម្រាប់ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាក គិតតែស៊ីផឹកសប្បាយទៅ!”។ |
ទោះបីជាពេលនៅរស់ គេឲ្យពរព្រលឹងរបស់ខ្លួនដោយពោលថា៖ “គេនឹងសរសើរឯង ពីព្រោះឯងធ្វើបានល្អដល់ខ្លួន” ក៏ដោយ
កុំទុកចិត្តលើការសង្កត់សង្កិនឡើយ ក៏កុំសង្ឃឹមដោយឥតប្រយោជន៍លើការលួចប្លន់ដែរ; ទោះបីជាទ្រព្យសម្បត្តិកើនឡើងក៏ដោយ ក៏កុំផ្ចង់ចិត្តលើវាឡើយ។
ទ្រព្យសម្បត្តិនៃសេចក្ដីអាក្រក់គ្មានប្រយោជន៍ឡើយ រីឯសេចក្ដីសុចរិតរំដោះឲ្យរួចពីសេចក្ដីស្លាប់។
មកុដរបស់មនុស្សមានប្រាជ្ញា គឺភាពស្ដុកស្ដម្ភរបស់ខ្លួន រីឯភាពល្ងង់របស់មនុស្សល្ងង់ គឺជាភាពល្ងង់ដដែល។
ទ្រព្យសម្បត្តិរបស់អ្នកមានជាទីក្រុងដ៏រឹងមាំដល់ខ្លួនគេ ហើយដូចជាកំពែងដ៏ខ្ពស់ក្នុងការស្រមើស្រមៃរបស់ខ្លួនគេ។
កាលណាអ្នកចោលភ្នែកទៅលើទ្រព្យសម្បត្តិ វាក៏បាត់ទៅ ដ្បិតវាតែងតែដុះស្លាបហើរទៅលើមេឃដូចឥន្ទ្រី។
កុំអួតអំពីថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថាក្នុងមួយថ្ងៃមានអ្វីកើតឡើងនោះទេ។
មនុស្សកំលោះអើយ ចូរសប្បាយក្នុងយុវវ័យរបស់អ្នក ហើយឲ្យចិត្តរបស់អ្នកធ្វើឲ្យអ្នករីករាយ ក្នុងគ្រានៃយុវភាពរបស់អ្នកចុះ! ចូរដើរក្នុងផ្លូវនៃចិត្តរបស់អ្នក និងតាមការមើលឃើញនៃភ្នែករបស់អ្នកចុះ; ប៉ុន្តែត្រូវដឹងថា ព្រះនឹងនាំអ្នកទៅក្នុងការជំនុំជម្រះ ដោយសារតែការទាំងអស់នេះ។
សម្រាប់មនុស្ស គ្មានអ្វីប្រសើរជាងហូប និងផឹក ហើយឲ្យព្រលឹងរបស់ខ្លួនរកឃើញការសប្បាយរីករាយក្នុងការនឿយហត់របស់ខ្លួននោះឡើយ! ខ្ញុំឃើញថា ការនេះក៏មកពីព្រះហស្តរបស់ព្រះដែរ;
ផ្ទុយទៅវិញ មើល៍! មានការសប្បាយរីករាយ ការសម្លាប់គោ និងការសម្លាប់ចៀម ការស៊ីសាច់ និងការផឹកស្រា ទាំងពោលថា៖ “ចូរឲ្យយើងស៊ីផឹកទៅ ដ្បិតថ្ងៃស្អែកយើងស្លាប់ហើយ”។
វេទនាហើយ! ពួកអ្នកដែលក្រោកឡើងពីព្រលឹមដើម្បីរត់តាមគ្រឿងស្រវឹង ហើយបង្អង់នៅរហូតដល់យប់ជ្រៅ ទាំងស្រវឹងងងុលដោយស្រា!
វេទនាហើយ! ពួកអ្នកដែលភ្ជាប់ផ្ទះមួយទៅផ្ទះមួយទៀត ហើយបង្ខិតចម្ការមួយទៅចម្ការមួយទៀត រហូតដល់អស់ចន្លោះ នោះអ្នករាល់គ្នានឹងរស់នៅតែឯងនៅកណ្ដាលស្រុកនោះ។
ពួកគេនិយាយថា៖ “មក៍! ឲ្យខ្ញុំយកស្រាទំពាំងបាយជូរមក ហើយឲ្យយើងផឹកគ្រឿងស្រវឹងជោកជាំទៅ! ថ្ងៃស្អែកនឹងបានដូចជាថ្ងៃនេះដែរ គឺកាន់តែល្អទៅទៀត”៕
រួចគាត់ថា: ‘អញនឹងធ្វើបែបនេះ គឺអញនឹងរុះជង្រុករបស់អញចេញ ហើយសាងសង់ជង្រុកធំជាង រួចដាក់អស់ទាំងស្រូវនិងភោគទ្រព្យរបស់អញនៅទីនោះ។
“មានសេដ្ឋីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌ស្វាយ និងក្រណាត់ផាឌិបដ៏ប្រណិត ហើយជប់លៀងយ៉ាងហ៊ឹកហ៊ាក់ជារៀងរាល់ថ្ងៃ
“ចូរប្រយ័ត្នខ្លួន ក្រែងលោចិត្តរបស់អ្នករាល់គ្នាស្ពឹកស្រពន់ដោយការស៊ីផឹកហួសប្រមាណ ការប្រមឹក និងកង្វល់នៃជីវិតនេះ ហើយថ្ងៃនោះនឹងធ្លាក់មកលើអ្នករាល់គ្នាក្នុងមួយរំពេច
ខ្ញុំសូមនិយាយតាមរបៀបមនុស្សថា ប្រសិនបើខ្ញុំបានប្រយុទ្ធនឹងសត្វសាហាវនៅអេភេសូរ តើមានប្រយោជន៍អ្វីដល់ខ្ញុំ? ប្រសិនបើមនុស្សស្លាប់មិនត្រូវបានលើកឲ្យរស់ឡើងវិញ នោះ“ចូរឲ្យយើងស៊ីផឹកទៅ ដ្បិតថ្ងៃស្អែកយើងស្លាប់ហើយ”។
ចុងបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ព្រះរបស់ពួកគេគឺក្រពះរបស់ខ្លួន ហើយសិរីរុងរឿងរបស់ពួកគេនៅក្នុងសេចក្ដីគួរខ្មាសរបស់ខ្លួន; ពួកគេគិតតែពីខាងលោកីយ៍ប៉ុណ្ណោះ។
ចំពោះអ្នកមាននៅលោកីយ៍នេះ ចូរបង្គាប់ពួកគេកុំឲ្យមានឫកធំ ហើយក៏កុំឲ្យសង្ឃឹមលើទ្រព្យសម្បត្តិដែលមិនទៀងដែរ ផ្ទុយទៅវិញ ត្រូវសង្ឃឹមលើព្រះដែលប្រទានអ្វីៗទាំងអស់ដល់យើងយ៉ាងសម្បូរហូរហៀរឲ្យយើងបានអរសប្បាយ។
មនុស្សក្បត់ មនុស្សតក់ក្រហល់ មនុស្សមានចិត្តធំ មនុស្សស្រឡាញ់ការសប្បាយជាជាងស្រឡាញ់ព្រះ
អ្នករាល់គ្នាបានរស់នៅក្នុងភាពប្រណិតលើផែនដី ទាំងរស់នៅតាមអំពើចិត្ត ហើយបានបំប៉នចិត្តរបស់ខ្លួនសម្រាប់ថ្ងៃនៃការសម្លាប់។
ជាការពិត រយៈពេលកន្លងមកដែលអ្នករាល់គ្នាបានប្រព្រឹត្តតាមបំណងរបស់សាសន៍ដទៃ ដូចជារស់នៅក្នុងការល្មោភកាម ការលោភលន់ ការប្រមឹក ការស៊ីផឹកអាវាសែ ការស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបបដិមាករដែលខុសនឹងក្រឹត្យវិន័យ នោះល្មមហើយ។
នាងបានលើកតម្កើងខ្លួនឯង ហើយរស់នៅក្នុងអបាយមុខយ៉ាងណា ចូរផ្ដល់ការឈឺចាប់ និងទុក្ខព្រួយដល់នាងយ៉ាងនោះដែរ ដ្បិតនាងនិយាយក្នុងចិត្តថា: ‘អញអង្គុយជាមហាក្សត្រិយានី អញមិនមែនជាស្ត្រីមេម៉ាយទេ ហើយអញនឹងមិនជួបទុក្ខព្រួយឡើយ’។